ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​ចូល​​ចត​កំពង់​ផែ​អន្តរ​ជាតិ​ក្រុង​ព្រះ​​សី​ហុន

12 ឆ្នាំ មុន

ក្រុង​ព្រះ​សី​​ហនុ ៖ នា​វា​យោ​ធា​មួយ​គ្រឿង​របស់​ប្រ​ទេស​ឥ​ណ្ឌា ​បាន​ចូល​ចតកាល​ពីវេ​លា​ម៉ោង​១១និង​១៥​នាទី ព្រឹក​ថ្ងៃទី១២ កក្កដា ឆ្នាំ​២០១១ នៅកំពង់​ផែ​អន្តរ​ជាតិក្រុង​ព្រះ​សី​ហនុ។ នាវា​ដែល​ចូល​ចត​នេះ​មានឈ្មោះ INSS EHRAS ​មាន​ប​ណ្តោយ​ប្រ​វែង​១២៥​ម៉ែត្រ ទទឹង​១៧,៥​ម៉ែត្រ ស៊ី​ជម្រៅ​ទឹក​៤,៤​ម៉ែត្រ ទម្ងន់​៦.៧០០តោន មាន​

ក្រុង​ព្រះ​សី​​ហនុ ៖ នា​វា​យោ​ធា​មួយ​គ្រឿង​របស់​ប្រ​ទេស​ឥ​ណ្ឌា ​បាន​ចូល​ចតកាល​ពីវេ​លា​ម៉ោង​១១និង​១៥​នាទី ព្រឹក​ថ្ងៃទី១២ កក្កដា ឆ្នាំ​២០១១ នៅកំពង់​ផែ​អន្តរ​ជាតិក្រុង​ព្រះ​សី​ហនុ។

នាវា​ដែល​ចូល​ចត​នេះ​មានឈ្មោះ INSS EHRAS ​មាន​ប​ណ្តោយ​ប្រ​វែង​១២៥​ម៉ែត្រ ទទឹង​១៧,៥​ម៉ែត្រ ស៊ី​ជម្រៅ​ទឹក​៤,៤​ម៉ែត្រ ទម្ងន់​៦.៧០០តោន មាន​នាវិក​សរុប​២២៥​នាក់។ នាវា​នេះ​​​គ្រោង​ចាក​ចេញ​ពីកំពង់​ផែ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាវិញ​ នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១១  បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ត្រង់​​ពី​ប្រ​ទេស​ឥ​ណ្ឌា​មក​កាន់​ប្រ​ទេស​កម្ពុជា ប៉ុន្តែ​ពេល​វេលា​​ និង​គោល​ដៅ​មិន​ទាន់​កំណត់​ទេ​។

ប្រ​ភព​ព័ត៌​មាននិយាយថា ចំពោះ​គោល​បំណង​ក្នុង​ការ​ចូល​ចត​របស់​នាវា​យោ​ធា​នៃ​ប្រ​ទេស​ឥ​ណ្ឌា​នេះ គឺ​ក្នុងដំណើរ​ទស្ស​ន​កិច្ច​រឹត​​ចំណង​មិត្ត​ភាព​រវាងប្រ​ទេសទាំង២​កម្ពុជា​-ឥណ្ឌា៕