ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៧ មីនា កន្លងមក បានអនុម័តដំណោះស្រាយមួយដែលអនុញ្ញាតឱ្យមានតំបន់ហាមហោះហើរនៅប្រទេសលីប៊ី ហើយបានអំពាវនាវឱ្យចាត់វិធានការដែលចាំបាច់ដោយរួមមានទាំងការប្រើកម្លាំងទ័ពផង ដើម្បីការពារជនស៊ីវិល ដែលកំពុងស្ថិតក្រោមការគំរាមកំហែងវាយប្រហារនៅប្រទេសអាហ្វ្រិកខាងជើងមួយនេះ ។ ដំណោះស្រាយនេះត្រូវបានអនុម័តដោយសំឡេងឆ្នោតគាំទ្រចំនួន១០ ក្នុងចំណោម១៥ប្រទេស ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ ហើយក្នុងនោះបោះអនុប្បវាទដោយប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន៥ គឺប្រទេសអង់គ្លេស ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក។
ក្រុមប្រឹក្សាសន្តិសុខបានសម្រេចចិត្តបង្កើតការហាមប្រាមសម្រាប់ជើងហោះហើរទាំងអស់នៅលំហអាកាសរបស់ប្រទេសលីប៊ី ដើម្បីការពារជនស៊ីវិល ។ ដំណោះស្រាយនេះទាមទារឱ្យបង្កើតបទឈប់បាញ់គ្នាបន្ទាន់មួយ ដើម្បីបញ្ចប់អំពើហិង្សាប្រឆាំងជនស៊ីវិល។
ដំណោះស្រាយក៏បង្កើនទណ្ឌកម្មប្រឆាំងប្រទេសលីប៊ីផងដែរ មានដូចជាការផ្អិបទ្រព្យសម្បត្តិធនាគារកណ្តាលរបស់លីប៊ី និងក្រុមហ៊ុនប្រេងជាតិលីប៊ី ។
អនុរដ្ឋមន្ត្រីការបរទេសលីប៊ី លោក Khaled Kaim ថ្លែងប្រាប់អ្នកកាសែតក្នុងទីក្រុងទ្រីប៉ូលី ក្រោយពីការបោះឆ្នោតរបស់ក្រុមប្រឹក្សា អ.ស.ប ថា ប្រទេសលីប៊ីនឹងការពារជនស៊ីវិល និងបូរណភាពទឹកដី ហើយលោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបញ្ជូនបេសកកម្មស្វែងរកការពិតទៅកាន់ប្រទេសលីប៊ី ៕


ចែករំលែកព័តមាននេះ