ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ពេទ្យ MAHKOTAក្នុង​សក​ម្ម​ភាព​ពិនិត្យ និង​ព្យាបាល​ជំងឺ

12 ឆ្នាំ មុន

ម៉ាឡេស៊ី ៖ ដើម្បី​​ប្រ​កួត​ប្រ​ជែង​ក្នុង​វិស័យ​សុខា​ភិបាល​ និង​សុខភាព​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ដំណាក់​កាល​វិទ្យា​សាស្ត្រ​ទំនើប មន្ទីរ​ពេទ្យ​ MAHKOTA ប្រ​ទេស​ម៉ា​ឡេ​ស៊ីបាន​បង្ហាញ​នូវ​សមត្ថ​ភាព​ និង​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​គ្រប់​ប្រ​ភេទ​ ដែល​ទាំង​អស់​នោះកំពុង​តែ​ទទួល​បាន​​នូវ​ការ​គាំ​ទ្រ​ពី​សំណាក់​អតិ​ថិជន​​ អន្តរ​ជាតិ​​

ម៉ាឡេស៊ី ៖ ដើម្បី​​ប្រ​កួត​ប្រ​ជែង​ក្នុង​វិស័យ​សុខា​ភិបាល​ និង​សុខភាព​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ដំណាក់​កាល​វិទ្យា​សាស្ត្រ​ទំនើប មន្ទីរ​ពេទ្យ​ MAHKOTA ប្រ​ទេស​ម៉ា​ឡេ​ស៊ីបាន​បង្ហាញ​នូវ​សមត្ថ​ភាព​ និង​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​គ្រប់​ប្រ​ភេទ​ ដែល​ទាំង​អស់​នោះកំពុង​តែ​ទទួល​បាន​​នូវ​ការ​គាំ​ទ្រ​ពី​សំណាក់​អតិ​ថិជន​​អន្តរ​ជាតិ​​សំខាន់​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា ដែល​បាន​ទៅ​ពិនិត្យ និង​ព្យា​បាល​ជំងឺ​នៅ​ទី​នោះ។

លោក​វេជ្ជ​បណ្ឌិត​ Selva ដែល​មាន​ជំនាញ​ខាង​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទី​រ​ពេទ្យ​ MAHKOTA ​មាន​ប្រ​សាសន៍​ថា មន្ទី​រ​ពេទ្យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ក្លាយ​ជា​មន្ទី​រពេទ្យ​ដ៏​ធំ​លំ​ដាប់​ទី​៣ នៅ​ប្រ​ទេស​ម៉ា​ឡេស៊ី។ កិត្តិ​ស័ព្ទ​មន្ទីរ​ពេទ្យ​មិនគ្រាន់​តែ​នៅម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ​ទេ តែ​នៅ​ក្នុង​តំបន់​ទាំង​មូល​ ក៏​ទទួល​បាន​ការ​គាំ​ទ្រ​អំពី​​សេវា​សុខ​ភាព​ដែល​មាន​គុណ​ភាព​ខ្ពស់  និង​តម្លៃ​សមរម្យ។​ ភាព​គ្រប់​គ្រង​ និង​ភាព​ម្ចាស់​ការ​របស់​មន្ទី​ពេទ្យ MAHKOTA ត្រូវ​បាន​ចុះ​បញ្ជី​របស់​ Health Management International ដែល​បាន​ចាត់​ទុក​មន្ទី​រ​ពេទ្យ​នេះថា​ បាន​ដើរ​តួ​នាទីយ៉ាង​សំខាន់​ក្នុងការ​ថែ​រក្សា​សុខ​ភាព​មនុស្ស។

លោក​ Selva ​បាន​បញ្ជាក់​ថា មន្ទី​រពេទ្យ​នេះ​មាន​បុគ្គ​លិក​ចំនួន​​៥៥​នាក់ ដែល​កំពុង​តែបំ​ពេញ​ការងារឯក​ទេស​ជំនាញ​ផ្នែក​សុខ​ភាព។ ចំណែក​ការ​គ្រប់​គ្រង​វិញ​ គឺ​មាន​លក្ខណៈស្តង់​ដា​អន្ត​រ​ជាតិ​ ខណៈពេល​ដែល​មន្ទី​រ​ពេទ្យ​មាន​អ្នក​គ្រប់​គ្រង​ប្រ​កប​ដោយ​សមត្ថ​ភាព វិទ្យាសាស្ត្រ​ទំនើប​។ មន្ទី​រពេទ្យ MAHKOTA ​មាន​បន្ទប់​រហូត​ដល់ទៅ​២២៨​បន្ទប់ និង​ចែក​ជា​៥​ផ្នែក ដែល​រួម​បញ្ចូល​ដោយ​ផ្នែក​មាតុ​ភាព​ផង​ដែរ ក្នុង​នោះ​រួម​មាន​ផ្នែក​ ICU , CCU ឱ​សថ​ស្ថាន និង​បន្ទប់​វះ​កាត់​សំខាន់​ៗ​ចំនួន​១០។
ក្រៅ​ពី​ផ្នែក​ទាំង​៥​ខាង​លើ មន្ទី​រពេទ្យ​នៅ​មាន​ការ​​​សម្រួល​សេវា​កម្ម​ជា​ផ្នែក និង​អាហារ​ដ្ឋាន​ដ៏​សម​រម្យ​ថែម​ទៀត​។ ទន្ទឹម​នោះ​ក៏​មាន​ការ​បណ្តុះ​បណ្តាល​គិលានុប្ប​ដ្ឋា​យិ​កា​សម្រាប់​​មន្ទី​រ​ពេទ្យ​ឯក​ជន និង​សាធារណៈ​នៅ​ប្រ​ទេស​ម៉ា​ឡេស៊ី​ផង​ដែរ។

គួរ​បញ្ជាក់​ថា មន្ទី​រពេទ្យ MAHKOTA មាន​ទី​តាំង​ស្ថិត​នៅ​រដ្ឋ​ម៉ា​ឡា​កា​ប្រ​ទេស​ម៉ា​ឡេស៊ី និង​មាន​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​​ជា​ច្រើន​ប្រ​ភេទ និង​ប្រើ​ប្រាស់​ឧបករណ៍​ទំនើបៗ​ តាម​បែ​ប​វិទ្យា​សាស្ត្រ​។ តាម​ការ​ឱ្យ​ដឹង​ពី​​អ្នក​គ្រប់​គ្រង​មន្ទី​រ​ពេទ្យ​នេះ​ថា មន្ទី​រ​ពេទ្យមាន​ឯក​ទេស​ជំនាញ​លើ​ប្រ​ភេទ​ជំងឺ​បេះ​ដូង ​​ថ្លើម ក្រ​ពះ ពោះ​វៀន តម្រង​នោម វះ​កាត់ឆ្អឹង ​គ្រប់​រោគ​ស្ត្រី និង​សម្ភព។ មន្ទី​រពេទ្យ​បាន​បើក​ការិយា​ល័យ​តំណាង​មួយ​នៅ​ទី​ក្រុង​ភ្នំេពញ​ ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​សមត្ថ​ភាព​ និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​រួម​ទាំង​ទំនាក់ទំនង​​អតិថ​ិ​ជន ដែល​មាន​បំណង​ចេញ​ទៅ​ពិនិត្យ និង​ព្យា​បាល​ជំងឺ​នៅ​មន្ទី​រពេទ្យ MAHKOTA ប្រទេស​ម៉ា​ឡេស៊ី៕