ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលីត្រៀម​​​យកពន្ធ​​លើការ​​បញ្ចេញ​​​កាបូនឌីអុកស៊ីដ​នៅឆ្នាំក្រោយ

12 ឆ្នាំ មុន

តាម​ប្រភព ​​AFP ​ផ្សាយ​ថា​​ អូស្ត្រាលី​​បាន​​ប្រកាស​​​ពីផែន​ការ​​ប្រមូល​​ពន្ធ​​លើ​ជាតិ​ពុល​ កាបូនឌីអុកស៊ីដ​​ក្នុងតម្លៃ​​​​២៣ដុល្លារ​​អូស្ត្រាលី​​ ឬ​ប្រហែល​​​២ដុល្លារ​អាមេរិក​ក្នុង១​តោន សម្រាប់​​ជួយកាត់​​​បន្ថយ​កម្តៅ​​ផែន​ដី​។ ស្របពេល​ជាមួយ​​គ្នា​​នេះ​ រដ្ឋា​​ភិបាល​​ក្រុង​​កេន​ប័ររ៉ា​ ក៏​បាន​ត្រៀម​​​ជំរុញ​​កម្ម​សិទ្ធិ​​​បញ្ញា​​​ពាណិជ្ជកម្ម​​​​បញ្ចេញ​ជាតិ​ ពុល​ រួមទាំង​​​បង្កើត​មូល​និធិ​ទ្រទ្រង់​​​​អ្នក​ផលិត​ឱ្យ​ងាក​ទៅរក​​​ការ​ប្រើ​ ប្រាស់​​ថាមពល​ជំនួស។

តាម​ប្រភព ​​AFP ​ផ្សាយ​ថា​​ អូស្ត្រាលី​​បាន​​ប្រកាស​​​ពីផែន​ការ​​ប្រមូល​​ពន្ធ​​លើ​ជាតិ​ពុល​កាបូនឌីអុកស៊ីដ​​ក្នុងតម្លៃ​​​​២៣ដុល្លារ​​អូស្ត្រាលី​​ ឬ​ប្រហែល​​​២ដុល្លារ​អាមេរិក​ក្នុង១​តោន សម្រាប់​​ជួយកាត់​​​បន្ថយ​កម្តៅ​​ផែន​ដី​។ ស្របពេល​ជាមួយ​​គ្នា​​នេះ​ រដ្ឋា​​ភិបាល​​ក្រុង​​កេន​ប័ររ៉ា​ ក៏​បាន​ត្រៀម​​​ជំរុញ​​កម្ម​សិទ្ធិ​​​បញ្ញា​​​ពាណិជ្ជកម្ម​​​​បញ្ចេញ​ជាតិ​ពុល​ រួមទាំង​​​បង្កើត​មូល​និធិ​ទ្រទ្រង់​​​​អ្នក​ផលិត​ឱ្យ​ងាក​ទៅរក​​​ការ​ប្រើ​ប្រាស់​​ថាមពល​ជំនួស។

លោក​​ជូលីយ៉ា​ ហ្គីលឡាដ នាយក​រដ្ឋមន្ត្រី​​​​នៃ​ប្រទេស​អូស្ត្រាលី​​ថ្លែង​ថា នឹងកំណត់​​ពន្ធ​លើ​កាបូនឌីអុកស៊ីដ​ ​ដែល​ជា​បញ្ហា​​​​​ ​​ធ្វើ​ឱ្យ​​កើន​​​កម្តៅ​​​ផែនដី ក្នុងអត្រា​​​ទាប​​​ចាប់តាំង​​ពីឆ្នាំ​​​ក្រោយ​ទៅ​​ នៅមុន​ពេល​​ចាប់​​ផ្តើម​​ប្រើ​ច្បាប់​​កម្ម​វិធី​​ពាណិជ្ជ​​កម្ម​​​​បញ្ចេញ​​​ជាតិ​ពុល​ ក្នុងឆ្នាំ​​២០១៥ ។​ នាយក​​រដ្ឋមន្ត្រី​​អូស្ត្រាលី​​បាន​ថ្លែង​​ប្រាប់​​​ប្រជា​ជន​​តាម​រយៈ​​ទូរទស្សន៍​​​ថា «​យើង​បាន​ពិភាក្សា​​ ពីបញ្ហា​​​ផ្លាស់​ប្តូរ​អាកាស​​ធាតុ​នៅ​​ក្នុង​ប្រទេស​​​អស់​​​រយៈពេល​​ជាយូរ​​ និងនៅ​​ក្នុង​ឆ្នាំ​​២០១១​នេះ​ ជាឆ្នាំ​​​​ដែល​​យើង​បាន​សម្រេច​​ចិត្ត​ក្នុង​នាម​ជា​ប្រទេស​ដែល​​ត្រូវ​​​ការ​អនាគត​ មាន​ថាម​ពល​​ស្អាត​ បច្ចុប្បន្ន​​​​ដល់​ពេល​​​វេលា​​ដែល​យើង​​ត្រូវ​​​ប្តូរ​​​ពី​​ទ្រឹស្តី​​ទៅ​ជា​​​ការអនុវត្តហើយ​ » ។

ក្រោម​​បទ​ដ្ឋាន​​ការ​​ប្រមូលពន្ធ​​​កាបូនឌី​​អុក​​ស៊ីដ​ ដែល​​ចាប់​ផ្តើម​​​​នៅ​ថ្ងៃ​ទី១​ កក្កដា​ ២០១២​ ​ក្រុម​ហ៊ុន​​​ដែល​​បង្ក​​ស្ថានភាព​​បរិយាកាស​​​​អួអាប់​​ ប្រហែល​​​​៥០០​​កន្លែង​​នៅ​អូស្ត្រាលី​​​ នឹង​បង់​ពន្ធ​​​ក្នុង​អត្រា​​ទាប​​ចាប់​​ផ្តើម​​ពី​២៣​ដុល្លារ​អូស្ត្រា​លី​ (​២ដុល្លារ​​អាមេរិក)​​ ​ក្នុង​មួួយ​តោន​​ សម្រាប់​​​ការ​បញ្ចេញ​​​ឧស្ម័ន​​​កាបូន​ឌី​​អុក​ស៊ីដ​ ក្នុង​អំឡុង​​​ពេល​​៣​ឆ្នាំ​ដំបូង​ ។​ បន្ទាប់​មក​​​ប្រព័ន្ធ​​​ការ​ប្រមូល​​​ពន្ធ​នឹង​​​ចាប់​ផ្តើម​​​ប្រើ​ប្រាស់​​​ផែន​ការ​កម្ម​សិទ្ធិ​​​បញ្ញា​​ពាណិជ្ជ​កម្ម​បញ្ចេញ​​​ជាតិ​ពុល​​​ដោយ​​អត្រា​​​ពន្ធ​​​ស្រប​​តាម​លក្ខណៈ​​ទីផ្សារ​ ដោយ​​រដ្ឋា​ភិបាល​​​ជា​អ្នក​​កំណត់​​​ថ្លៃ​មូល​ដ្ឋាន ។

លោក​​​ជូលីយ៉ា ហ្គីល​ឡាដ បាន​​បញ្ជាក់​​​ថា កំណែទម្រង់​​​លើក​នេះ នឹង​​បង្កើត​​​​កម្លាំង​​ជំរុញ​​​ផ្នែក​​សេដ្ឋកិច្ច​​ដល់​​ក្រុម​ហ៊ុន​បង្ក​ជាតិ​​ពុល​​ធំៗ​​ទាំងឡាយ​​​ត្រូវ​​រិះរក​​បទដ្ឋាន​​កាត់​​បន្ថយ​​​ការ​បញ្ចេញ​​ឧស្ម័ន​​ផ្ទះ​​កញ្ចក់​ឬ​ឧស្ម័ន​​កម្តៅ​​ផែនដី ។ ​ស្របពេល​ជាមួយគ្នា​​នេះ ​រដ្ឋាភិបាល​​នឹង​​បង្កើត​​​មូល​និធិ​ថាមពល​​ស្អាត​​​(Clean Energy Finance Corporation) ​មាន​​​តម្លៃ​​១០.០០០​​​លាន​ដុល្លារ​​អូស្ត្រាលី​ ឬ​១.០០០​​លាន​ដុល្លារ​​​អាមេរិក​ ​​សម្រាប់​​ទ្រទ្រង់​​ការ​ប្រើ​​ថាមពល​​​ជំនួស​​​ដោយ​​ឧស្សា​ហកម្ម​​​អណ្តូង​​រ៉ែ​ ធ្យូង​​​ថ្ម​ នឹង​បាន​​​ទទួល​​ថវិកា​១.៣០០​​​លាន​ដុល្លារ​​អូស្ត្រា​លី​​ សម្រាប់​​​ជួយ​​ពលករ​ ​​និង​ជា​​ថ្លៃសំណង​​លើ​​ពន្ធ​​​រយៈ​​​​​​​​​​​​​​​ពេល​​៥​​ឆ្នាំ ។​

សម្រាប់​​​លោក​ថូនី ​អេបបុត​ មេដឹក​​​នាំគណ​បក្ស​​​ប្រឆាំង​​​បាន​​វាយ​​ប្រហារ​រដ្ឋា​ភិបាល​​​ថា «​ពួក​​​សង្គម​​​និយម​​បង្ហាញ​​​ឫកពា​ធ្វើ​ជា​អ្នក​​​អនុរក្ស​​​​បរិស្ថាន​» ។ ​ស្រប​ពេល​ជា​មួយ​​​គ្នា​នេះ​ លោក​​បាន​​ព្យា​ករណ៍​​​ថា​បទដ្ឋាន​​​នេះ​ នឹង​​ធ្វើ​​​ឱ្យ​ប្រជាជន​​ជាច្រើន​​​នាក់​គ្មាន​ប្រាក់​​ និង​អត្រា​​​អត់​ការងារ​​ធ្វើ​​នឹង​កើន​ខ្ពស់ ខណៈ​ពេល​​ក្រុម​​ហ៊ុន​​​«រីយ៉ូ ធីនដូ»​ ធ្វើ​ការ​​ព្រមាន​​ថា ការ​​ប្រមូល​​ពន្ធ​លើ​កាបូន​​ឌីអុក​ស៊ីដ​ ​នឹង​ក្លាយ​ជា​ឧបសគ្គ​​​ដល់​ការ​​វិនិយោគ​ទុន​ និង​ការ​ជួល​ពលករ​នៅអូស្ត្រាលី ៕