ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលក់គ្រាប់ស្វាយចន្ទីអោយវៀតណាមជាង១៣០០លានដុល្លារត្រឹមរយៈពេល៥ខែ

4 ម៉ោង មុន

សារព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹង​ថា គិត​ត្រឹមតែ​រយៈពេល​៥​ខែ​នៃ​ឆ្នាំ​២០២៥​នេះ​ទេ ក្រុមហ៊ុន​វៀតណាម បាន​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា ប្រមាណ​ជា​៨៧៣.២០០​តោន ដែល​មាន​តម្លៃ​ប្រមាណ​១,៣២​ពាន់​លាន​ដុល្លារ ។ បរិមាណ​នៃ​ការ​នាំ​ចូល​នេះ មាន​កំណើន​កើនឡើង​១៥​ភាគរយ…

សារព័ត៌មាន​វៀតណាម បាន​ឲ្យ​ដឹង​ថា គិត​ត្រឹមតែ​រយៈពេល​៥​ខែ​នៃ​ឆ្នាំ​២០២៥​នេះ​ទេ ក្រុមហ៊ុន​វៀតណាម បាន​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា ប្រមាណ​ជា​៨៧៣.២០០​តោន ដែល​មាន​តម្លៃ​ប្រមាណ​១,៣២​ពាន់​លាន​ដុល្លារ ។

រូបតំណាងដោយ AI

បរិមាណ​នៃ​ការ​នាំ​ចូល​នេះ មាន​កំណើន​កើនឡើង​១៥​ភាគរយ រីឯ​តម្លៃ​វិញ គឺ​កើនឡើង​ជាង​៣៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ។

បរិមាណ​នៃ​គ្រាប់ស្វាយចន្ទី មិន​ទាន់​កែ​ច្នៃ​របស់​កម្ពុជា ដែល​នាំ​ចូល​ទៅ​វៀតណាម​នេះ គឺ​មាន​ប្រមាណ​ជា​ជិត​៦៣​ភាគរយ នៃ​តម្រូវការ​គ្រាប់ស្វាយចន្ទី ដើម្បី​កែ​ច្នៃ​នាំ​ចេញ​បន្ត ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ បើ​គិត​ពី​ការ​នាំ​ចេញ​វិញ​បរិមាណ​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម នៅ​ឆមាស​ទី​១ គឺ​ធ្លាក់​ចុះ ទោះបីជា​តម្លៃ​វា​កើនឡើង​ក៏​ដោយ ។

រូបតំណាងដោយ AI

សារព័ត៌មាន Vietnam Plus បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១ ដើមឆ្នាំ​វៀតណាម នាំ​ចេញ​គ្រាប់ស្វាយចន្ទី​បាន​ត្រឹម​៣៤៦.៨០០០​តោន ធ្លាក់​ចុះ​២,៧​ភាគរយ ខណៈ​ដែល​តម្លៃ​នៃ​ការ​នាំ​ចេញ​វិញ គឺ​បាន​២,៣៦ ពាន់​លាន​ដុល្លារ គឺ​កើនឡើង​២០​ភាគរយ​ឯណោះ ។

រូបតំណាងដោយ AI

ការ​ដែល​បរិមាណ​នៃ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​នេះ​ហើយ​ ដែល​វា​ជា​បច្ច័យ​មួយ​ដែល​វៀតណាម អាច​នឹង​បន្ថយល្បឿន​នៃ​ការ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​បន្ថែម​ទៀត បើ​ទោះបីជា​វៀតណាម នៅ​តែ​កំណត់​គោលដៅ បង្កើន​ការ​នាំ​ចេញ​ផលិតផល​នេះ​ទៅ​ទីផ្សារ​របស់​ខ្លួន​ក៏​ដោយ​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ