ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! កុមារ​ម្នាក់ ដាច់​សរសៃឈា.ម​ខួរក្បាល​​ភ្លាម​ៗ ខណៈ​កំពុង​ឈរ​លេង

47 វិនាទី មុន

កុមា​រា​ម្នាក់ បាន​ដាច់​សរសៃឈាម​ខួរក្បាល ផ្នែក​ខាងឆ្វេង​ដោយ​មាន​រោគ​សញ្ញា​ដូច​ជា ពិការ​ដៃ​ខាងឆ្វេង វៀច​មុខ និង​ពិបាក​និយាយ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម​។ ជន​រង​គ្រោះ​មាន​វ័យ ១៣​ឆ្នាំ ខណៈ​មាន​សុខភាព​ល្អ…

កុមា​រា​ម្នាក់ បាន​ដាច់​សរសៃឈាម​ខួរក្បាល ផ្នែក​ខាងឆ្វេង​ដោយ​មាន​រោគ​សញ្ញា​ដូច​ជា ពិការ​ដៃ​ខាងឆ្វេង វៀច​មុខ និង​ពិបាក​និយាយ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​វៀតណាម​។

ជន​រង​គ្រោះ​មាន​វ័យ ១៣​ឆ្នាំ ខណៈ​មាន​សុខភាព​ល្អ និង​មិន​មាន​ជំងឺ​ផ្សេង​ៗ​ពី​មុន​មក​។ ប៉ុន្ដែ​បន្ទាប់​ពី​ការ​ពិនិត្យ​ជាមួយ MRI និង CT Scan បាន​បញ្ជាក់​ពី​ការ​ដាច់​សរសៃឈាម​ខួរក្បាល​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ខេត្ត Quang Ninh ប្រទេស​វៀតណាម ខណៈ​ពេល​កុមារ​កំពុង​លេង ធម្មតា ដោយ​គ្មាន​រោគ​សញ្ញា​ផ្ដល់​ដំណឹង​ជា​មុន​សោះ​។

បច្ចុប្បន្ន​កុមារ​ស្ថិត​នៅ​ក្នុង​ការ​ថែទាំ​យ៉ាង​ហ្មត់​ម៉ាត់​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​។

បើ​ទោះបី​កុមារ​មិន​មាន​ជំងឺ​ផ្សេង​ៗ​ពី​មុន​មក ក៏​វេជ្ជបណ្ឌិត​បាន​គិត​សង្ស័យ​ថា ប្រហែលជា​ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ និង​មូលហេតុ​ហ្សែ​ន​អាច​ជា​ធាតុ​ចម្បង​។ ខណៈ​គ្រួសារ​អ្នកជំងឺ​មាន​សមាជិក​ពីរ​នាក់​ទៀត​ក៏​ជំងឺ​នេះ​ដូច​គ្នា​។

កុមារ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ឆាប់រហ័ស និង​ទទួល​ការ​ព្យាបាល​សម​ស្រប ដើម្បី​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ