ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ខ្លួន​នៅ​វៀត​ណា​ម​ប្រុង​ប្រយ័ត្ន​ចំពោះ​​ខ្យល់​ព្យុះ​វីផា

15 ម៉ោង មុន

ទី​ក្រុង​បាង​កក៖ ស្ថាន​ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម​ សូម​អំពាវ​នាវ​ទៅ​ជន​ជាតិ​ថៃ​ដែល​កំពុង​ធ្វើ​ដំណើរ​ទេស​ចរណ៍ ឬ​ស្នាក់​នៅ​វៀតណាម​ខាង​ជើង​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ព្រោះ​ខ្យល់​ព្យុះ​​ឈ្មោះ​វីផា​កំពុង​តែ​បោក​បក់​ជិត​ដល់​ទី​នោះ​ហើយ​។ គេ​រំពឹង​ថា​ខ្យល់​ព្យុះ​នេះ​នឹង​ពាំនាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​អម​ដោយ​ខ្យល់​កន្ត្រាក់​ ភ្លៀង​ ផ្គរ​ រន្ទះ និង​រលក​សមុទ្រ​ធំ​ៗ​។…

ទី​ក្រុង​បាង​កក៖ ស្ថាន​ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម​ សូម​អំពាវ​នាវ​ទៅ​ជន​ជាតិ​ថៃ​ដែល​កំពុង​ធ្វើ​ដំណើរ​ទេស​ចរណ៍ ឬ​ស្នាក់​នៅ​វៀតណាម​ខាង​ជើង​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ព្រោះ​ខ្យល់​ព្យុះ​​ឈ្មោះ​វីផា​កំពុង​តែ​បោក​បក់​ជិត​ដល់​ទី​នោះ​ហើយ​។ គេ​រំពឹង​ថា​ខ្យល់​ព្យុះ​នេះ​នឹង​ពាំនាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​អម​ដោយ​ខ្យល់​កន្ត្រាក់​ ភ្លៀង​ ផ្គរ​ រន្ទះ និង​រលក​សមុទ្រ​ធំ​ៗ​។

ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ឧតុ​និយម​វៀតណាម​ទើប​តែ​ប្រកាស​ឱ្យ​ប្រជា​ជន​រស់​នៅ​តាម​តំបន់​មាត់​សមុទ្រ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ក្រសួង​ព្យាករ​ថា​ខ្យល់​ព្យុះ​វីផា​នឹង​បក់​ទៅ​ដល់​វៀតណាម​ខាង​ជើង​នៅ​ដើម​សប្ដាហ៍​ក្រោយ​។ កាលពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ក្រសួង​អះ​អាង​ថា​ខ្យល់​ព្យុះ​​នឹង​បក់​ទៅ​ដល់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ ពោល​គឺ​យប់​ថ្ងៃ​សៅរ៍​​។

ក្រសួង​ប្រកាស​បន្ត​ទៀត​ថា​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា​នឹង​មាន​ខ្យល់​កន្ត្រាក់​បោក​បក់​​​នៅ​តំបន់​មាត់​សមុទ្រ​វៀតណាម​​។ ខ្យល់​អាច​មាន​ល្បឿន​ចន្លោះ​ពី​១០០​ទៅ​១៣៥​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ បណ្ដា​ខេត្ត​នៅ​តាម​មាត់​សមុទ្រ​ចាប់​ពី​ក្វាង​និញ​ (Quang Ninh) រហូត​ដល់​ថាញ់​ហាវ (Thanh Hoa) នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​អាច​នឹង​មាន​ហេតុ​ការណ៍​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​។

​ក្រសួង​កសិកម្ម​ និង​អភិ​វឌ្ឍ​ជន​បទ​វៀតណាម​បាន​ណែ​នាំ​ឱ្យ​​អាជ្ញា​ធរថ្នាក់​ក្រោម​ត្រៀម​ជម្លៀស​មនុស្ស ក៏​ដូច​ជា​​​ធានា​សុវត្ថិ​ភាព​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ខិត​ខំ​ការ​ពារ​ប្រជា​ជន​ដែល​រស់​នៅ​តំបន់​រង​គ្រោះ​។​ ឆ្លៀ​ត​នៅ​ក្នុង​ឱកាស​នេះ ស្ថាន​ទូត​ថៃ​នៅ​ហាណូយ​សូម​ជំរុញ​ឱ្យ​ជន​ជាតិ​ថៃ​រស់​នៅ​តាម​បណ្ដា​ខេត្ត​មាត់​សមុទ្រ​ដូច​រៀប​រាប់​ខាង​លើ​​បន្ត​តាម​ដាន​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​ស្ដាប់​តាម​ការ​ណែន​នាំ​របស់​អាជ្ញា​ធរ​។ ​​បើ​​ត្រូវ​ការ​ជំនួយ​ជា​​បន្ទាន់​ ​​សូម​ទាក់​ទង​ទៅ​ស្ថាន​ទូត​ថៃ​នៅ​ហាណូយ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ