ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឆាំង​​​​យេម៉ែន​​​ប្រកាស​​បង្កើន​ការ​ធ្វើបាតុកម្ម​​​​ប្រឆាំង​​​លោក​សាឡេហ៍​

12 ឆ្នាំ មុន

​​​ក្រុមប្រឆាំង​​យេម៉ែន ​កាលពីថ្ងៃទី​​​១០ កក្កដា ​​កន្លង​មក ​​បាន​សច្ចា​ថា ​នឹង​បង្កើន​ការ​ធ្វើ​​បាតុកម្ម​​ក្រោយពី​លោកប្រធានាធិបតី​សាឡេហ៍ ​​ថ្លែង​​​​នៅ​មន្ទីរ​​​ពេទ្យ​​ក្នុងរាជធានី​រីយ៉ាដ ​របស់អារ៉ាប៊ី ​សាអូ​ឌីត ​​ថា ផែន​ការ​ផ្ទេរ​អំណាច​របស់​ក្រុមប្រឹក្សា​​កិច្ច​សហប្រតិបត្តិ​ការ​​ឈូងសមុទ្រ​​​ (GCC) ដែល​លោក​បដិសេធ​មិនចុះហត្ថលេខា​​នោះ នឹង​ធ្វើ​​ឱ្យ​​

​​​ក្រុមប្រឆាំង​​យេម៉ែន ​កាលពីថ្ងៃទី​​​១០ កក្កដា ​​កន្លង​មក ​​បាន​សច្ចា​ថា ​នឹង​បង្កើន​ការ​ធ្វើ​​បាតុកម្ម​​ក្រោយពី​លោកប្រធានាធិបតី​សាឡេហ៍ ​​ថ្លែង​​​​នៅ​មន្ទីរ​​​ពេទ្យ​​ក្នុងរាជធានី​រីយ៉ាដ ​របស់អារ៉ាប៊ី ​សាអូ​ឌីត ​​ថា ផែន​ការ​ផ្ទេរ​អំណាច​របស់​ក្រុមប្រឹក្សា​​កិច្ច​សហប្រតិបត្តិ​ការ​​ឈូងសមុទ្រ​​​ (GCC) ដែល​លោក​បដិសេធ​មិនចុះហត្ថលេខា​​នោះ នឹង​ធ្វើ​​ឱ្យ​​លោកបាត់បង់អំណាច​។ ក្រុម​​ប្រឆាំង​នេះ​បាន​ទទូច​​ក្នុង​សេចក្តី​​​ថ្លែងការណ៍​​​មួយ​ឱ្យបង្កើន​ការធ្វើ​​​បាតុកម្ម​ដោយ​សន្តិវិធី​​ ដើម្បី​​​ដកចោល​​នូវអ្វីដែល​​នៅសល់ និង​​ដើម្បីបញ្ចប់​​ការ​ដណ្តើម​​​អំណាច​គ្នា​។​

ក្រុមប្រឆាំង​​នេះបានទទូច​ដល់​​ពលរដ្ឋ​យេ​ម៉ែន​​​ឱ្យបង្កើន​ការ​ធ្វើ​បាតុកម្ម ដើម្បី​​​បង្ខំ​ឱ្យ​លោក​សាឡេហ៍ ​​យល់ព្រម​ចុះ​​ចេញពីតំណែង​​​ជា​បន្ទាន់។​ ទន្ទឹមនឹង​នេះ កាលពីថ្ងៃទី​​​​១០ កក្កដា ​​កន្លង​មក ​​លោកសាឡេហ៍ បានអះអាង​​​​សា​ជាថ្មី​​ពីការ​​​​អំពាវ​នាវ​​របស់លោក​ឱ្យមានការ​ចរចា​ថ្នាក់ជាតិ​​រាប់​បញ្ចូល​​​ទាំង​កងកម្លាំងទាំងអស់​ដែល​​ការពារ​​សន្តិ​សុខ​​​ និង​​ស្ថេរភាព​របស់ប្រទេស​៕​