ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សាលា​ស្តី​ពី​ការ​ស្វែង​រក​ការ​ងារ​ និង​ការ​ផ្លាស់​ប្តូរ​អាជីព​ការ​ងារ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ​​វេលា​ម៉ោង​៩​ព្រឹក សាកល​វិទ្យា​ល័យ​​ភ្នំពេញ​អន្តរ​ជាតិ​បាន​រៀប​ចំ​សិក្ខា​សាលា​ស្តី​ពី​ការ​ ស្វែង​រក​ការ​ងារ​ និង​ការ​ផ្លាស់​ប្តូរ​អាជីព​ការ​ងារ​ (Job Hunting & Career Changing)ដែល​មាន​និស្សិត​ប្រមាណ​៥០០​នាក់​ចូល​រួម​។ វាគ្មិន​ជា​មន្ត្រី​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការ​ងារ​(NEA) ណែ​នាំ​ និង​

រាជធានី​ភ្នំពេញ ៖ ​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ​​វេលា​ម៉ោង​៩​ព្រឹក សាកល​វិទ្យា​ល័យ​​ភ្នំពេញ​អន្តរ​ជាតិ​បាន​រៀប​ចំ​សិក្ខា​សាលា​ស្តី​ពី​ការ​ស្វែង​រក​ការ​ងារ​ និង​ការ​ផ្លាស់​ប្តូរ​អាជីព​ការ​ងារ​ (Job Hunting & Career Changing)ដែល​មាន​និស្សិត​ប្រមាណ​៥០០​នាក់​ចូល​រួម​។ វាគ្មិន​ជា​មន្ត្រី​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការ​ងារ​(NEA) ណែ​នាំ​ និង​បង្ហាញ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ​​ភ្នំពេញ​អន្តរ​ជាតិ​(PPIU) គោល​បំណង​អំពី​ការ​ស្វែង​រក​ការ​ងារ​ ការ​ផ្លាស់​ប្តូរ​អាជីព​ការ​ងារ និង​សេវា​ការ​ងារ​ ពង្រឹង​ចំណេះ​ដឹង​ សមត្ថ​ភាព និង​ជំរុញ​ដល់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​ទាំង​អស់​ឱ្យ​មាន​ឆន្ទៈ​ និង​មាន​ភាពក្លាហាន​ក្នុង​ទំនាក់​ទំនង​ ការ​រៀប​ចំ​ប្រវត្តិ​រូប​ និង​ការ​រៀប​រាប់​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ និង​យល់​ច្បាស់​ពី​តម្រូវ​ការ​សង្គម​ ដើម្បី​បង្ក​លក្ខណៈ​​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​។

ម្យ៉ាង​វិញ​ទៀត​ គណៈ​គ្រប់​គ្រង​នៃ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​បាន​មាន​ប្រសាសន៍​បន្ត​ថា សាកល​វិទ្យា​ល័យ​បាន​ខិត​ខំ​ពង្រឹង​យ៉ាង​ខ្លាំង​ក្លា​ ដើម្បី​ទទួល​បាន​គុណ​ភាព​អប់រំ​ពិត​ទាំង​កម្ម​វិធី​សិក្សា​ វិន័យ​ក៏​ដូច​ជា​សម្រិត​សម្រាំង​នូវ​សាស្ត្រា​ចារ្យ​ល្បីៗ​ដែល​មាន​គរុ​កោសល្យ​ និង​សមត្ថ​ភាព​ក្នុង​ការ​ផ្ទេរ​ចំណេះ​ដឹង​ដល់​និស្សិត​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ក្នុង​ស្រុក​ក៏​ដូច​ជា​ក្នុង​តំបន់​ និង​ពិភព​លោក​ ៕