ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ថ្មី​របស់​​មន្ទីរ​ប៉ង់​តាហ្គោន​​មក​​បំពេញ​​​ទស្សនកិច្ច​​​​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​នៅ​អាហ្វហ្គានីស្ថាន​

12 ឆ្នាំ មុន

​រដ្ឋមន្ត្រី​ការពារប្រទេស​​អាមេរិក​ថ្មី​ លោក LEON PANETTA បានមក​​​​បំពេញទស្សន​កិច្ច​​​​គួរ​ឱ្យភ្ញាក់​ផ្អើល​​​មួយនៅ​អាហ្វហ្គានីស្ថាន​។​ លោក PANETTA បានមក​កាន់​​មូលដ្ឋាន​​អាកាស​ចរណ៍​​យោធា​​បាហ្ក្រាម ​ចម្ងាយ​ប្រមាណ​​ជា​​​៥០គីឡូ​​ម៉ែត្រ​​ខាង​ជើង​ក្រុងកាប៊ុល ​ហើយ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​​​ លោកហាមីដ ​កា​ហ្សៃ

​រដ្ឋមន្ត្រី​ការពារប្រទេស​​អាមេរិក​ថ្មី​ លោក LEON PANETTA បានមក​​​​បំពេញទស្សន​កិច្ច​​​​គួរ​ឱ្យភ្ញាក់​ផ្អើល​​​មួយនៅ​អាហ្វហ្គានីស្ថាន​។​ លោក PANETTA បានមក​កាន់​​មូលដ្ឋាន​​អាកាស​ចរណ៍​​យោធា​​បាហ្ក្រាម ​ចម្ងាយ​ប្រមាណ​​ជា​​​៥០គីឡូ​​ម៉ែត្រ​​ខាង​ជើង​ក្រុងកាប៊ុល ​ហើយ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​​​ លោកហាមីដ ​កា​ហ្សៃ ​។ យោង​តាម​​ប្រជាជន​មូលដ្ឋាន​ថា អាជ្ញាធរ​​​អាហ្វហ្គានីស្ថាន​​​បាន​ពង្រឹង​​វិធានការ​​​សន្តិសុខ​​​ដោយ​រាំង​ខ្ទប់​​រាល់​​ផ្លូវ​ថ្នល់​​ទាំង​អស់​​​មកកាន់វិធាន​ប្រធានាធិបតី​។

នេះជា​ទស្សន​កិច្ចលើក​​ដំបូងរបស់​លោក PANETTA នៅ​អាហ្វហ្គានីស្ថាន​​​ក្រោយពី​​លោកធ្វើសច្ចា​​​ប្រណិធាន​ចូលកាន់តំណែង​​​រដ្ឋ​មន្ត្រី​​ការពារប្រទេស​​​អាមេរិក​​កាលពីថ្ងៃទី​១ កក្កដា ​កន្លងទៅ​​​នេះ​មក ។​

លោក LEON PANETTA ដែលមក​ដល់​​អាហ្វហ្គានីស្ថាន​​​​កាលពី​ថ្ងៃទី​​៩ កក្កដា ​​អះ​អាង​​​ថា ជ័យជំនះជា​យុទ្ធសាស្ត្រ​​​​មួយ​លើ​អាល់​​កៃដា ​​ស្ថិត​ក្នុង​​ដៃ​របស់សហរដ្ឋអាមេរិក ។ ​មុន​ពេល​​មក​ដល់​ក្រុង​​​កាប៊ុល ​​លោកថ្លែង​​​​ទៅកាន់​ក្រុម​អ្នក​កាសែត​ថា ពេល​វេលា​មកដល់ហើយ​សម្រាប់​សហ​រដ្ឋ​អាមេរិក ​បង្កើន​​​ការ​ខិតខំ​ប្រឹង​ប្រែង​​ប្រឆាំង​​ថ្នាក់​ដឹក​នាំ​​​​អាល់កៃ​ដា ​និង​បណ្តា​​​​​​មេៗសាខា​​អាល់កៃ​​ដា​​​ក្រោយ​​​ការ​ស្លាប់​​របស់​អូសា​ម៉ា ប៊ីន​ឡាដេន ៕