ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន និង​មាតា​បិតា​សិស្ស​ស្នើ​អាជ្ញាធរ​​ឱ្យ​​​ជួួយ​សំអាត​​​ការ​លក់ដូរ​​អនា​ធិបតេយ្យ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​គណៈ​គ្រប់​គ្រង​​​ លោក​គ្រូ អ្នក​គ្រូ និង​​មាតា​បិតា​សិស្ស​នៅសាលា​បឋម​សិក្សា​​​ភូមិ​ឫស្សី ស្ថិត​ក្នុង​​ភូមិ​ឫស្សី សង្កាត់ស្ទឹង​មានជ័យ ​​​ខណ្ឌ​មានជ័យ ​​កាលពីថ្ងៃទី​​​៩ កក្កដា បាន​​អំពាវនាវ​​ដល់​លោកប្រធាន​​​​ភូមិ ចៅ សង្កាត់​​​ អភិបាល​ខណ្ឌ ​ឱ្យជួយ​​សំអាត​​​​អ្នក​លក់ដូរ​បែបអនា​ធិបតេយ្យ​​លើ​ចិញ្ចើម​​ផ្លូវ និង​នៅ​ខាង​មុខ​

រាជធានីភ្នំពេញ​​ ៖ ​​គណៈ​គ្រប់​គ្រង​​​ លោក​គ្រូ អ្នក​គ្រូ និង​​មាតា​បិតា​សិស្ស​នៅសាលា​បឋម​សិក្សា​​​ភូមិ​ឫស្សី ស្ថិត​ក្នុង​​ភូមិ​ឫស្សី សង្កាត់ស្ទឹង​មានជ័យ ​​​ខណ្ឌ​មានជ័យ ​​កាលពីថ្ងៃទី​​​៩ កក្កដា បាន​​អំពាវនាវ​​ដល់​លោកប្រធាន​​​​ភូមិ ចៅ  សង្កាត់​​​ អភិបាល​ខណ្ឌ ​ឱ្យជួយ​​សំអាត​​​​អ្នក​លក់ដូរ​បែបអនា​ធិបតេយ្យ​​លើ​ចិញ្ចើម​​ផ្លូវ និង​នៅ​ខាង​មុខ​សាលា​រៀន ចេញ​ឱ្យអស់​ផង ព្រោះ​​ការ​លក់​ដូរ​ទាំងនោះ​រញ៉េ​រញ៉ៃ​​​​ប៉ះពាល់​​ដល់​ការ​​រៀនសូត្រ​​​របស់​​សិស្ស​ខ្លាំងណាស់​។

ការអំពាវ​នាវ​​​នេះ​ធ្វើឡើងនៅ​​​ពេល​ដែល​អ្នក​​លក់​​ដូរនាំគ្នា​មក​ដាក់លក់នៅ​​​ខាងមុខ​សាលា​​​ច្រើន​ឡើងៗ ​​ហើយដេញ​​​មិនព្រម​​ចេញ ដែល​អាច​បណ្តាល​ឱ្យ​មានគ្រោះថ្នាក់​ដល់សិស្ស​​នៅ​ពេល​ឆ្លង​​ផ្លូវ និង​​ធ្វើ​ឱ្យបាត់​​​​​បង់​សណ្តាប់ធ្នាប់​​​នៅ​ខាង​មុខ​​​ទីធ្លាសាលា​​​ផងដែរ​។​ យោងតាម​​លិខិត​របស់​​មាតាបិតា​សិស្ស​​​ ដែល​កោះសន្តិភាព​ទទួល​​​​កាលពីថ្ងៃទី​​​៩ កក្កដា ​​ដោយ​មាន​ចុះហត្ថលេខា​​​​ និងស្នាម​​​មេដៃ​​​របស់តំណាង​មាតាបិតា​សិស្ស​​​ជាង​​១០០​នាក់ ​បាន​ឱ្យ​ដឹង​​ថា ​​មាតា បិតា ​និង​អាណា​ព្យា​បាល​​សិស្ស​មាន​​​ការព្រួយបារម្ភ​​យ៉ាង​ខ្លាំង​នៅពេល​​ឃើញ​​មានការ​ធ្វើ​​តូប ស្តង់ រោង និង​កន្លែង​​​​​​លក់​ដូរ​ផ្សេងៗ​យ៉ាង​​អនា​ធិប​តេយ្យ​​​នៅ​ខាង​មុខ​សាលា​បឋមសិក្សា​​​ភូមិ​ឫស្សី​​​នា​ពេល​ប៉ុន្មាន​ខែនេះ​ ព្រោះ​វា​អាច​ធ្វើ​ឱ្យមានគ្រោះ​​ថ្នាក់​ចរា​ចរណ៍​​​កើតឡើង​​នៅ​ពេលក្មេង​​​​ចេញពី​រៀន​​​រួច​ឆ្លង​​​​ផ្លូវ​។

ការ​លក់​​​ដូរចំណី​​អាហារ​​នៅ​ខាង​ក្រៅ​​​​បរិ​វេណ​​​សាលា​បែបនេះ​វា​នឹង​​បណ្តាល​ឱ្យ​​សិស្ស​​​ចេញ​មក​​ខាង​ក្រៅ​ច្រវាត់​ច្រវែង និង​អាចបង្ក​​ឱ្យ​មាន​​​អសន្តិសុខ​​​ដល់សិស្សតូចៗ​​ និងបង្ក​ឱ្យ​​សិស្ស​កើត​ជំងឺ​​តម្កាត់​ផ្សេងៗ ដោយសារ​តែ​ចំណី​អាហារ​ខ្វះ​អនាម័យ​​។​ ​ក្រុមលោក​គ្រូ អ្នក​គ្រូ​​​បង្រៀន​​នៅសាលា​នេះ​​បានប្រាប់​កោះ​សន្តិភាព​​​ថា តាមពិត​​ទៅ ​លោក​នាយក នា​យក​រង​ ​សាលា​​​​ធ្លាប់​បាន​​​​ហាមឃាត់​​អ្នក​លក់​​ដូរ​ទាំង​នោះ​មិន​​ឱ្យ​លក់​នៅ​ខាង​មុខ​សា​លា​ញឹកញាប់​​​ដែរ តែ​ពួកគេ​មិន​​ស្តាប់​ ហើយ​បាននាំគ្នា​​​កាន់តែ​ច្រើន​​​​​ឡើងមក​បោះ​តង់​​​ប្រក់​ដំបូល​យ៉ាងអនាធិប​តេយ្យ​​​ ធ្វើ​​​​ឱ្យសាលា​រៀន​​​ស្ទើរក្លាយ​​​​ទៅជា​​​​ផ្សារ​​​លក់​ដូរ​ទៅ​ហើយ​។

ពេលនេះ​លោកគ្រូ អ្ន​​កគ្រូ និង​​អាណា​ព្យា​បាល​​សិស្ស​​កំពុង​​តែ​​រង់​ចាំ​​​មើល​​អន្តរា​គមន៍​​ពី​អាជ្ញាធរ​ថាតើ​​​មាន​ដំណោះស្រាយ​​យ៉ាង​ណា ដើម្បី​​ធានា​​សុវត្ថិភាព​សិស្ស អនាម័យ និង​​​សណ្តាប់​ធ្នាប់​​​​​សាលា​?