ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមឿង សុន ​ក្លាយ​​ជា​អ្នកចែក​​ខោ​អាវ និង​​ផ្លែ​ឈើ​ដល់​ក្មេង​​នៅប្រទេស​ថៃ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​យោងតាម​​​ប្រភព​ព័ត៌​មាន​ដែល​​កោះសន្តិភាព​​​​ទទួលពី​​លោកមឿង សុន ប្រធាន​​មូលនិធិ​​ទ្រទ្រង់​អរិយ​ធម៌ខ្មែរ​​តាមអ៊ីម៉ែល ​​កាលពី​​ថ្ងៃទី​​​១០ កក្កដា ​​​២០១១ ​​​បាន​​ឱ្យ​​​ដឹង​ថា ​​​​ដោយហេតុ​​លោក​​​មិន​អាច​​ចូលមាតុភូមិ​​​​បាន ​លោក​បាន​​ព្យា​យាម​​​ជួយ​បង​ប្អូន​​ខ្មែរ​ជា​ច្រើន​ដែល​ចេញ​-ចូល​​ផ្សារ​ រុង​ក្លឿ ប្រទេសថៃ ​ដូច​ជា​ចែ​ក​

រាជធានីភ្នំពេញ​​ ៖ ​យោងតាម​​​ប្រភព​ព័ត៌​មាន​ដែល​​កោះសន្តិភាព​​​​ទទួលពី​​លោកមឿង សុន ប្រធាន​​មូលនិធិ​​ទ្រទ្រង់​អរិយ​ធម៌ខ្មែរ​​តាមអ៊ីម៉ែល ​​កាលពី​​ថ្ងៃទី​​​១០ កក្កដា ​​​២០១១ ​​​បាន​​ឱ្យ​​​ដឹង​ថា ​​​​ដោយហេតុ​​លោក​​​មិន​អាច​​ចូលមាតុភូមិ​​​​បាន ​លោក​បាន​​ព្យា​យាម​​​ជួយ​បង​ប្អូន​​ខ្មែរ​ជា​ច្រើន​ដែល​ចេញ​-ចូល​​ផ្សារ​រុង​ក្លឿ ប្រទេសថៃ ​ដូច​ជា​ចែ​ក​អំណោយ​​​​គ្រឿង​​​ឧបភោគ បរិភាគ ​ខោអាវ ​​ផ្លែ​ឈើ និង​ណែនាំ​​ឱ្យ​​ចេះ​ស្រឡាញ់ខ្មែរ និង​​ជួយ​ខ្មែរ​​​គ្នា​ឯង​។

សូម​បញ្ជាក់​ថា ​លោក​មឿង សុន ​ត្រូវ​បាន​​តុលាការ​សាលា​ឧទ្ធរណ៍​​ប្រកាស​កាលពី​ថ្ងៃទី​​​២៤ ​ឧសភា ​២០១១ ​​​ឱ្យជាប់គុក​​​២​ឆ្នាំ​​ ​ពី​បទ​ញុះញង់​​​បរិហារកេរ្តិ៍ ប៉ុន្តែ​លោក​មឿង សុន ​អះអាង​ថា ​លោក​ធ្លាក់​ខ្លួន​បែបនេះ គឺ​ព្រោះតែ​មិន​​ចង់​ឱ្យ​ឈ្មួញ​​​ដាក់​អំពូល​ភ្លើង​​ហ្វា​ក្នុង​​អង្គរ​វត្ត​តែប៉ុណ្ណោះ​។​ លោកមឿង សុន បាន​សរសេរ​​ទៀត​ថា ​សព្វ​​ថ្ងៃ​​លោក​រស់នៅក្នុង​​​ផ្សារ​រុង​ក្លឿ ​​ប្រទេស​ថៃ ​​​ចែក​ខោ​អាវ​ និង​ផ្លែ​ឈើ​​​​ដល់​ក្មេង​​​រើសអេត​ចាយ ហើយ​ជួយប្រាប់​​ឱ្យគេធ្វើ​​​អំពើ​​​ល្អ និង​​​ខិ​តខំ​រៀន​​ឱ្យ​ឆ្លាត​ ។​ ក្រៅ​ពី​នេះទៀត ខ្ញុំ​​​ខ្វល់​​​ដោយ​ឃើញ​​​ប្រជា​ពលរដ្ឋ​​​​ចាក​ចោល​​​មាតុភូមិ​​​​មក​រក​ការ​ងារ​ស្របច្បាប់ និង​ម​ិន​​ស្រប​​​ច្បាប់​ទាំង​ប្រថុយ​​ជីវិត​ក្នុង​​ប្រទេសថៃ ​​​យ៉ាង​ច្រើន​​ជា​រៀង​រាល់ថ្ងៃ​ ខណៈ​​រដ្ឋាភិ​បាល​ខ្មែរ​​​រីករាយ​ប្រាប់​ពី​ការរីកចម្រើន​​​សេដ្ឋ​កិច្ច​។

លោក​មឿង ​សុន បន្ត​ថា ​​សូមអរគុណ​ចំពោះ​​បងប្អូន​​បានជួយគាំទ្រ​​​ដល់​សកម្ម​ភាព​​អង្គ​ការ​​មូលនិធិ​​​ទ្រទ្រង់​​​អរិយធម៌ខ្មែរ​​របស់យើង​ខ្ញុំ ៕