ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករ​ខេត្ត​ប៉ៃ​លិន​ហាក់​ដូច​ជា​រស់​នៅ​ឆ្ងាយ​ពី​មន្ត្រី​ជំនាញ​កសិ​កម្ម

13 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖ ក្រោយ​ពី​បានចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រ​ជា​កសិ​ករ​រយៈ​ពេល​មួយ​ព្រឹក​ ថ្ងៃ​ទី១២ កញ្ញា លោក​បណ្ឌិត​ចាន់ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ​បាន​មាន​ប្រសាសន៍​ថា​ ប្រជាកសិករ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​មន្ត្រី​ជំនាញ​កសិ​កម្ម​នៃ​មន្ទីរ​កសិ​ កម្ម​ខេត្ត ។ លោក​បាន​មាន​ប្រសាសន៍​​បែប​នេះ​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរ​សុខ​ទុក្ខ ​ និង​បំពាក់​មេ​ដាយ​ជូនដល់មន្ត្រី​រាជ​ការ​នៃ​មន្ទីរ​កសិ​កម្ម រដ្ឋបាល​ព្រៃឈើ និង​ជល

ខេត្ត​ប៉ៃ​លិន ៖ ក្រោយ​ពី​បានចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រ​ជា​កសិ​ករ​រយៈ​ពេល​មួយ​ព្រឹក​ថ្ងៃ​ទី១២ កញ្ញា លោក​បណ្ឌិត​ចាន់ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេ​សាទ​បាន​មាន​ប្រសាសន៍​ថា​ ប្រជាកសិករ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​មន្ត្រី​ជំនាញ​កសិ​កម្ម​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត ។ លោក​បាន​មាន​ប្រសាសន៍​​បែប​នេះ​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរ​សុខ​ទុក្ខ​ និង​បំពាក់​មេ​ដាយ​ជូនដល់មន្ត្រី​រាជ​ការ​នៃ​មន្ទីរ​កសិ​កម្ម រដ្ឋបាល​ព្រៃឈើ និង​ជល​ផលខេត្ត​ដែល​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ នៅ​មន្ទីរ​កសិកម្ម​ខេត្ត ។

លោក​រដ្ឋ​មន្ត្រី​ចាន់ សារុន បាន​មាន​ប្រសាសន៍​បន្តថា មន្ត្រី​នៃ​មន្ទីរកសិកម្ម​មានតួនាទី​ ផ្សព្វផ្សាយ​បំផុស​ឱ្យ​ប្រជា​កសិករ​ខិតខំបង្ក​បង្កើន​ផល​ទាំង​ចំការ​ ស្រែ​ និង​ការ​ចិញ្ចឹម​សត្វ​ដូច​ជា​ការ​ចិញ្ចឹម​គោ ជ្រូក មាន់ ទា​ ត្រី និង​កង្កែប​ជា​ដើម ដើម្បី​បំរើ​ការ​ផ្គត់​ផ្គង់គ្រួសារ​ប្រចាំ​ថ្ងៃ​របស់ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត ចៀស​វាង​ការ​នាំ​ចូល​ផលិត​ផល​ទាំង​អស់​នេះ​ពីខាង​ក្រៅ​ដូច​ជា ​ប្រទេស​ថៃ​ជា​ដើម ។ ចំណែក​ឯមន្ទីរ​កសិកម្ម​ជា​អ្នក​ផ្តល់​នូវ​បច្ចេកទេស​សព្វបែប​យ៉ាង​ជូន​ពួក​គាត់ ។ ប៉ុន្តែ​មន្ត្រី​កសិកម្ម​គ្រប់​ផ្នែក​ គ្រប់ជំនាញ​ ហាក់​ដូច​ជា​មាន​ការ​ធ្វេស​ប្រហែស​ចំពោះ​ការ​ងាររបស់ខ្លួន​ ។ ប្រជា​កសិករ​​ហាក់​ដូច​ជា​មិន​ដែល​ទទួលបានការ​ណែ​នាំ​ ឬ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ផ្នែក​កសិ កម្ម​ពី​មន្ត្រី​ជំនាញ​របស់មន្ទីរ​កសិកម្ម​ឡើយ ហើយ​ម្យ៉ាង​​ទៀត​ការបំរើ​សេវា​កម្ម​ជូន​ប្រជា​ពលរដ្ឋ​ក៏​ហាក់​ដូច​ជា​មាន​ការទន់ខ្សោយ​ជា​ខ្លាំង​ដែរ ។

លោក​​មាន​ប្រសាសន៍​បន្តទៀតថា ខេត្ត​ប៉ៃ​លិន​តូច​មួយសោះ​ តែ​មន្ត្រី​ជំនាញ​ហាក់​ដូច​ជាមិន​ដឹង​ថា មាន​ជន​ខិល​ខូច​យក​គ្រាប់​ពូជ​ក្លែង​ក្លាយ​​មកលក់​ចែក​ចាយ​ឱ្យ​ប្រជា​ពលរដ្ឋយក​ទៅ​ដាំ ។ ​ហើយ​ម្យ៉ាង​ទៀត​នៅ​ពេលដែល​សត្វ​ចិញ្ចឹម​របស់ប្រជាកសិករ​បាន​ជួប​ប្រទះ​នូវ​ជំងឺ​មក​យាយី​ ក៏​​មន្ត្រី​ជំនាញ​ហាក់​​ដូច​ជា​មិន​បាន​ដឹង និង​មិន​បានចុះ​ជួយ​អន្ត​រាគមន៍​បាន​ទាន់​ពេលវេលា​ ។ តើ​មន្ត្រី​ទាំង​អស់​កំពុងធ្វើ​អ្វី​រាល់​ថ្ងៃ?

ក្នុង​ឱកាស​នៃ​ការ​ជួប​សំណេះសំណាល​សួរ​​សុខ​ទុក្ខ​ និង​បំពាក់​មេដាយ​ជូន​ដល់មន្ត្រី​រាជ​ការ​នៃ​មន្ទីរ​កសិកម្ម​ រដ្ឋ​បាល​ព្រៃឈើ និង​ជលផល​ខេត្ត​ ហើយ​បានសន្យាថា នឹងបញ្ជូនមន្ត្រី​ជំនាញ​ទៅជួយបណ្តុះបណ្តាល ផ្នែកបច្ចេកទេស​ ដល់ប្រ​ជា​ពល​រដ្ឋ​ និង​បាន​សន្យា​ផ្តល់​ជូន​កុំព្យូទ័រដល់​សហ​គមន៍អភិវឌ្ឍន៍​កសិកម្មក្នុងខេត្តតា​ម​សំណូមពរ​របស់​តំណាងសហគមន៍ ៕