ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេស៊ីល​ត្រូវការ​ឈ្នះ​ប៉ារ៉ាហ្គាយ ​ឯ​វ៉េណេស៊ុយអេឡា​ជួ​ប​អេក្វាទ័រ

12 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​កូប៉ា​​អាមេរិក​នៅ​ចុង​​​សបា្តហ៍​នេះ​មាន 3 ​ប្រកួត​​ ។ ​គូ​សំខាន់ៗ​​មាន​ 2 គឺក្រុម Brazil ​ត្រូវ​​ការ​ឈ្នះ Paraguay ខណៈ​​ដែល​ Venezuela ​មាន​ប្រវត្តិ​​ប្រហាក់​ប្រហែល​គ្នា​ជា​មួយ​​ Ecuador ។ Brazil ចំណាត់​ថ្នាក់​លេខ 3 របស់​ FIFA ។ វត្ត​មាន​ក្នុង​ការប្រកួត​កូប៉ា​អាេមរិក​មានចំនួន 32 លើក ។ ក្រុម​ប្រេស៊ីល​ធ្លាប់​ទទួល​បា​ន​ជើង​ឯក

ការ​ប្រកួត​បាល់​ទាត់​កូប៉ា​​អាមេរិក​នៅ​ចុង​​​សបា្តហ៍​នេះ​មាន 3 ​ប្រកួត​​ ។ ​គូ​សំខាន់ៗ​​មាន​ 2 គឺក្រុម Brazil ​ត្រូវ​​ការ​ឈ្នះ Paraguay ខណៈ​​ដែល​ Venezuela  ​មាន​ប្រវត្តិ​​ប្រហាក់​ប្រហែល​គ្នា​ជា​មួយ​​ Ecuador ។

ថ្ងៃសៅរ៍

ពូល B

Brazil(1) V Paraguay(3)

Brazil ចំណាត់​ថ្នាក់​លេខ 3 របស់​ FIFA ។ វត្ត​មាន​ក្នុង​ការប្រកួត​កូប៉ា​អាេមរិក​មានចំនួន 32 លើក ។ ក្រុម​ប្រេស៊ីល​ធ្លាប់​ទទួល​បា​ន​ជើង​ឯក ចំនួន​​ 8 ​លើ​ក​ចុង​ក្រោយ គឺ​ឆ្នាំ 2007 និង​​​រង​ជើង​ឯក​​ចំនួន 11 ដង ចុង​ក្រោយ​​ឆ្នាំ 1995 ។ កីឡា​ករ​​ឆ្នើម​មាន 3 រូប គឺ​កីឡាករ​​​ខ្សែប្រយុទ្ធ​​ Robinho ស៊ុត​បាល់​បាន 25 គ្រាប់, កីឡាករ​ខ្សែ​​ការពារ Maicon ស៊ុត​បាល់បាន 6គ្រាប់ និង​កីឡាករ​ខ្សែ​ប្រយុទ្ធ​​ Neymar ស៊ុត​បាល់​​បាន 3 គ្រាប់ ។ លទ្ធ​ផល​ 5 ​ប្រកួត​​ចុង​ក្រោយ​គឺ 2-2-1 ។ 3 ​ប្រកួត​​​ចុង​ក្រោយ​​គឺ​លេង​ស្មើ Holland 0-0, ឈ្នះ Romania 1-0 មិត្ត​ភាព​​ក្នុង​ផ្ទះ បន្ទាប់មក​លេង​ស្មើ Venezuela 0-0 បើក​ឆាក​​កូបា៉​ទឹក​ដី​អាហ្សង់​ទីន ។

Paraguay ចំណាត់ថ្នាក់​លេខ 23 របស់ FIFA ។ វត្ត​មាន​ក្នុង​ការ​ប្រកួត​​​កូប៉ា​អាមេ​រិកមានចំនួន​ 33 ដង ។ ​ក្រុមនេះ​ធ្លាប់​​​ជាប់​ជើង​ ឯក​2 លើក (1953, 1979) និង​រង​ជើង​ឯក​​​ 5 លើកចុង​ក្រោយ​ឆ្នាំ​ 1963 ។ កីឡាករ​ឆ្នើម​មាន​​3 រូប គឺកីឡាករ​​ខ្សែប្រយុទ្ធ​​ Santa Cruz ស៊ុត​​​បាល់​បាន 24 គ្រាប់ ​កីឡាករ​​ខ្សែប្រយុទ្ធ​​ Valdez ស៊ុត​បាល់​បាន​​​ 11 គ្រាប់ និង​​​កីឡា​ករ​​ខ្សែ​បម្រើ​​ Riveros ស៊ុត​បាល់​បាន 11 គ្រាប់ ​។ លទ្ធផល​ 5 ​ប្រកួត​ចុ​ងក្រោយ​គឺ 2-3-0 ។ 3 ​​ប្រកួត​ចុង​ក្រោយ​គឺលេង​ឈ្នះ Romania 2-0  ស្មើ Chile 0-0 មិត្តភាព និង​បន្ត​លេង​ស្មើ Ecuador 0-0 បើក​ឆាក​​កូប៉ា​នៅអាហ្សង់​ទីន ។

ប្រវត្តិ​ជួប​ 7 ប្រកួតគឺ ៖
06-97 Brazil 2-0 Paraguay
07-01 Brazil 3-1 Paraguay
03-04 Paraguay 0-0 Brazil
07-04 Brazil 1-2 Paraguay
06-05 Brazil 4-1 Paraguay
06-08 Paraguay 2-0 Brazil
06-09 Brazil 2-1 Paraguay

Venezuela(4) V Ecuador(2)

Venezuela ចំណាត់ថ្នាក់​លេខ 68 របស់ FIFA ។ វត្ត​មាន​ក្នុង​ការ​ប្រកួតកូប៉ា​អាមេរិក មាន​ចំនួន 14 លើក ។ ក្រុមនេះ​​មិន​ធ្លាប់​​ជាប់​ជើង​ឯក​​ទេ តែធ្លាប់ទទួលបាន​ចំណាត់​ថ្នាក់​​​លេខ 5 ម្តង ​កាលពី​ឆ្នាំ 1967 ។ កីឡាករ​ឆ្នើម​មាន 2 រូប គឺ​កីឡា​ករ​​ ខ្សែបម្រើ​​ Juan Arango ស៊ុត​បាល់​​បាន 18 គ្រាប់ និងកីឡាករ​​ខ្សែប្រយុទ្ធ​​ Maldonado ស៊ុត​បាល់បាន 20 គ្រាប់ ។ លទ្ធ​ផល​​ 5 ​ប្រកួត​​ចុង​ក្រោយ​គឺ​ 2-2-1 ។ ​3 ​ប្រកួត​​​ចុង​​ក្រោយ​គឺ​លេង​​ឈ្នះ Gautemala 2-0 ក្រៅ​ផ្ទះ ចាញ់ Spain 3-0 មិត្ត​ភាព​​ក្នុង​ផ្ទះ បន្ទាប់មក​​លេង​ស្មើ Brazil 0-0 បើក​ឆាក​​កូប៉ា​នៅអាហ្សង់​ទីន ។

​Ecuador ចំណាត់ថ្នាក់​​​លេខ 64 របស់ FIFA ។ វត្ត​មាន​​ក្នុង​ការ​ប្រកួត​​​កូប៉ាអាមេរិកមាន​ចំនួន 24 ដង ។ ក្រុម​នេះ​មិនធ្លាប់ជាប់​ជើង​ឯកនោះទេ ​តែ​ធ្លាប់​ជាប់ចំណាត់ថ្នាក់​លេខ 4 ពីរលើក គឺឆ្នាំ 1959, 1993 ។ កីឡាករ​ឆ្នើម​មាន 2រូប ​គឺ​កីឡា​ករ​​ខ្សែបម្រើ Edison Mezdez ស៊ុត​បាល់​​បាន 15 គ្រាប់ និង​​កីឡាករ​​​​ខ្សែការពារ​​ Christian Benitez ស៊ុតបាល់បញ្ចូលទីបាន 16 គ្រាប់ ។ លទ្ធ​ផល 5 ​ប្រកួត​​​ចុង​ក្រោយ​គឺ 0-5-0 ។ 3 ​ប្រកួត​​ចុង​ក្រោយ គឺ​លេង​ស្មើ Canada 2-2 ក្រៅ​ផ្ទះ, ស្មើ Greece 1-1 មិត្ត​ភាព​​ក្នុង​​ផ្ទះ និង​ស្មើ Paraguay 0-0 បើកឆ​ាក​​កូប៉ា​នៅ​អាហ្សង់ទីន ។ ប្រវត្តិត​ជួបគ្នា 8 ​ប្រកួត Ecuador ឈ្នះ 4 Venezuela ឈ្នះ 4 ។

ប្រវត្តិ​ជួបគ្នា 4 ​ប្រកួតគឺ៖
10-07 Ecuador  0-1 Venezuela
10-08 Venezuela 3-1 Ecuador
09-10 Venezuela 1-0 Ecuador
11-10 Ecuador 4-1 Venezuela

ថ្ងៃអាទិត្យ

ពូល A

Colombia(1) V Bolivia(4)

Colombia ចំណាត់ថ្នាក់​លេខ 49 ​របស់ FIFA ។ វត្ត​មាន​​ប្រកួត​កូប៉ា​អាមេរិក​មានចំនួន​18 លើក ។ ​ក្រុម​ Colombia ធ្លាប់​ជាប់ជើង​​ឯក​ម្តង​​ក្នុងឆ្នាំ 2001 និង​រង​ជើង​ឯក​ម្តងឆ្នាំ 1975 ។ កីឡា​ករ​ខ្សែប្រយុទ្ធ​​​​ឆ្នើម​​ពីរ​រូប​គឺ​កីឡា​ករ Hugo Rodallega ស៊ុតបាល់​​បាន 8 គ្រាប់ និង​​កីឡា​ករ​ ​​Radamel Falcao ស៊ុត​បាល់​បាន 7 គ្រាប់ ។ ​2 ​ប្រកួត​ជម្រុះ​​​ក្នុង​ពូលគឺ 1-1-0 ទាត់បាល់​បាន 1 គ្រាប់ គ្មានរបូត​សោះ​ ។​ 3 ​​ប្រកួត​ចុង​ក្រោយ​​​គឺ​លេង​ចាញ់ Chile 2-0 មិត្ត​ភាព​​ក្រៅ​ផ្ទះ ​ឈ្នះ Costa Rica 1-0 បន្ទាប់​​មក​លេង​​ស្មើ Argentina 0-0 នៅ​អា​ហ្សង់​ទីន​ ។

Bolivia ចំណាត់ថ្នាក់​លេខ 97 ​របស់ FIFA ។ វត្ត​មាន​ប្រកួត​កូប៉ាអាមេរិកមានចំនួន 23 លើក ។ ក្រុមនេះ ធ្លាប់ទទួល​បានជើង​ឯក​ម្តង តាំងពី​ឆ្នាំ 1963 និង​រង​ជើង​​ឯក​ម្តង​ក្នុងឆ្នាំ 1997 ។ កីឡា​​ករ​ឆ្នើម​មាន​ 2 រូប គឺកីឡាករ ខ្សែ​ប្រយុទ្ធ  Marcelo Martins ស៊ុតបាល់​​​បាន​​8 គ្រាប់ និង​កីឡាករ​​​ខ្សែប្រយុទ្ធ​​ Juan Carlos ស៊ុត​បាល់​បាន 4 គ្រាប់ ។​ 2 ​​ប្រកួត​ជម្រុះ​​​ក្នុង​ពូល គឺ 1-0-1 ទាត់​បាល់​បាន​2 គ្រាប់ ​និង​របូត​វិញ 1 គ្រាប់ ។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Paraguay 0-0, ស្មើ Argentina 1-1 បន្ទាប់​មក​​​លេងចាញ់ Costa Rica 2-0 ​ទឹកដី​អាហ្សង់ទីន ។

ប្រវត្តិ​ជួបគ្នា 7 ​ប្រកួតគឺ៖
06-97 Bolivia 2-1 Colombia
09-03 Bolivia 4-0 Colombia
07-04 Colombia 1-0 Bolivia
11-04 Colombia 1-0 Bolivia
10-07 Bolivia 0-0 Colombia
03-09 Colombia 2-0 Bolivia
08-10 Bolivia 1-1 Colombia