ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមម្នាក់​​​ដេកស្លា.ប់​ក្នុងបន្ទប់​ជួល​សង្ស័យ​ជំងឺ​គាំង​បេះ​ដូង​

12 ឆ្នាំ មុន

​ក្រុង​ប៉ោយប៉ែត​​ ៖ ​​បុរស​ជនជាតិ​សៀម​​ម្នាក់​​ត្រូវ​បាន​​គេប្រទះឃើញ​​​ដេកស្លា.ប់​នៅក្នុង​​ បន្ទប់ជួល​មួយក្បែរ​​​មាត់​អូរព្រំដែន ​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់ប៉ោយប៉ែត ​ហើយ​ត្រូវ​​ជន​ជាតិសៀម​ដែលដេក​នៅ​​​បន្ទប់ជាមួយ​គ្នា​ដឹង​​​នៅ​វេលាម៉ោង​​​ ​៣​​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​​​​​៨ កក្កដា ​កន្លង​មក​។

ក្រុង​ប៉ោយប៉ែត​​ ៖ ​​បុរស​ជនជាតិ​សៀម​​ម្នាក់​​ត្រូវ​បាន​​គេប្រទះឃើញ​​​ដេកស្លាប់​នៅក្នុង​​បន្ទប់ជួល​មួយក្បែរ​​​មាត់​អូរព្រំដែន ​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់ប៉ោយប៉ែត ​ហើយ​ត្រូវ​​ជន​ជាតិសៀម​ដែលដេក​នៅ​​​បន្ទប់ជាមួយ​គ្នា​ដឹង​​​នៅ​វេលាម៉ោង​​​​៣​​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​​​​​៨ កក្កដា ​កន្លង​មក​។

តាមព័ត៌​មាន​បាន​​ឱ្យ​​ដឹង​ថា បុរស​​ដេកស្លាប់​​នោះឈ្មោះ​​​​ឡាក់ ភី​​ភុន ​​ថេប​យ៉ា យុន អាយុ​​៦៣​​ឆ្នាំ ​​ជនជាតិថៃ​ចូល​មក​កម្ពុជា​​​ដើម្បីលេង​ល្បែង​​​តាមកាស៊ីណូ ​មានស្រុក​កំណើតនៅ​​​ខេត្ត​​​ឈៀង​រ៉ៃ ប្រទេស​សៀម ។ ​​ក្នុង​ប​ន្ទប់​​កើតហេតុ​​មាន​ដេកគ្នា​ចំនួន​​៣នាក់ ​ដោយ​អ្នក​​ផ្សេង​​២នាក់​ទៀត​​អះអាង​ជា​មិត្ត​​ភក្តិ​​​ និង​​​​ជា​ប្អូនធម៌ ​​​​មាន ១-ឈ្មោះ​ខ្វាន់​ឆៃ តៀង​នីម ​ភេទ​ប្រុស អាយុ​​៦៣​ឆ្នាំ ​​មកពី​ខេត្ត​​​សារៈ​បូរី និង​​២-​ឈ្មោះ​​​សុម៉ា​លី ​ប៊ុន​តា​ណង ភេទស្រី អាយុ​៣៦​ឆ្នាំ ​មកពី ខេត្ត​​​សុផា​​​ផន ។ ​ឈ្មោះ​​​​ខ្វាន់​ឆៃ​តៀង​នីម ​​បាន​​ប្រាប់​ថា ​រូប​គេ​មក​​​កម្ពុជា​​​ជាលក្ខណៈ​​ភ្ញៀវ​ទេស​ចរ​ មិន​មែន​ម​ក​​​លេង​ល្បែង​​​ដូច​​អ្នក​ស្លាប់ទេ ​ហើយ​មាន​​ទិដ្ឋាការ​​ឆ្លង​ដែន​​ត្រឹមត្រូវ។​ ឯស្ត្រី​ឈ្មោះ​​សុម៉ាលី ​ប៊ុនតា​ណង បានអះអាង​ថា ខ្លួន​មក​កម្ពុជា​​​ជាអ្នក​​​ដើរ​លេង​ល្បែង ហើ​​យ​មក​ស្នាក់​នៅ​ស្រុកខ្មែរ​​​ចំនួន​​​៤​ទៅ​៥​ឆ្នាំហើយ ​ដោយ​ជួល​បន្ទប់​នៅជាមួយ​​​អ្នក​ស្លាប់​នេះ​​​រហូតមក​។

អ្នក​​​ទាំង​​​២​​បន្ត​ថា មុន​​ពេល​ស្លាប់​​ ​កាល​ពី​វេលា​ម៉ោង​​ជាង​​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​​៧ កក្កដា ​បុរស​រងគ្រោះ​​​មានអាការ​វិល​មុខ​​ដួលនៅក្នុងកា​ស៊ី​ណូ​​ម្តង ខណៈ​ចូលទៅ លេង​​​ល្បែង​នៅ​​ទីនោះ ហើយ​ក៏​ត្រឡប់​មក​បន្ទប់​​​​​ដេក​វិញ​តាំង​ពី​​​​ក្បាល​ល្ងាច​។ ​ប្រភព​បន្ត​​ទៀត​ថា នៅ​វេលាម៉ោង​​ប្រហែល​​​រំលងអធ្រាត្រ​​​ចូលថ្ងៃទី​​៨ កក្កដា ​បាន​ឮ​សំឡេង​​ជនរងគ្រោះ​​​ថ្ងូរ​​ទំនង​មានអាការ​​​ពិបាក​​ក្នុងខ្លួន ប៉ុន្តែ​​​​​ពេលសួរនាំ​​ និង​ស្ទាប​​ខ្លួន​គ្មាន​​​អ្វី​កើត​ឡើង​​​នោះទេ ​។

ស្ត្រីឈ្មោះ​​សុម៉ាលី ​​បញ្ជាក់​ថា ​លុះម៉ោង​​​ប្រហែល​​៣ទៀប​ភ្លឺ នាង​យកដៃ​​​ស្ទាប​​សាច់ជន​រងគ្រោះ​​ត្រជាក់​ដូច​ទឹកកក ក៏ដាស់ ស្រាប់តែ​​ស្លាប់​បាត់​ទៅហើយ ។
នៅព្រឹកថ្ងៃទី​៨ កក្កដា ​គេឃើញ​​សមត្ថ​កិច្ច​​​ជំនាញ​​សហការ​​ជាមួយអាជ្ញាធរ​​​ដែន​ដី​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​​​ ក្នុងនោះ​មាន​​ទាំង​សមត្ថ​កិច្ច​​ជំនាញ​មក​​ពីការិយាល័យ​​បច្ចេក​ទេស​​វិទ្យា​សាស្ត្រ​​នៃស្នងការ​​នគរបាល​​ខេត្ត​បន្ទាយ​មាន​ជ័យផងដែរ​។

ជុំវិញ​បញ្ហា​ខាងលើ​​នេះ លោកចាន់​ សុភី ​នាយ​ផ្នែក​​​បច្ចេកទេស​​នៃអធិការ​​​នគរបាល​ក្រុង​​ប៉ោយប៉ែត​​បានប្រាប់​​​តាមទូរស័ព្ទ​​​ថា ផ្អែក​​​លើ​ការ​ចុះពិនិត្យ​​​លើ​រាង​កាយ​​សាកសព​​​ លោកបាន​សន្និ​ដ្ឋាន​​ថា ជន​រងគ្រោះ​​​​អាច​​ស្លាប់​ដោយ​​គាំងបេះ​ដូង​​ ឬ​លើសឈាម​​​ មិនមែន​ឃាត​កម្ម​ទេ​  ៕