ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាសព​ឧត្តមសេនីយ៍​យក​​កាំ​ភ្លើង​​និង​​គ្រាប់​​ប្រ​គល់​ជូន​​អង្គ​ភាព​ប៉េ​អឹម

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ​លោក​ស្រី​សោម ភឹម​ភតារា​ អាយុ៤៥​ឆ្នាំ​​ដែល​គេ​ស្គាល់​ច្បាស់​ថា ​ជា​ភរិយា​លោក​ឧត្តម​សេនីយ៍​ត្រី​ពេជ ពណ្ណ​រាយ អាយុ​៥៤​ឆ្នាំ ជា​នាយ​រង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​យុទ្ធ​សាស្ត្រ​យោ​ធា​នៃ​​អគ្គ​​បញ្ជា​ការ​កង​យោ​ធ​ពល​ខេម​​រ​ភូមិន្ទ អម​ដំណើរ​ដោយ​កូន​ប្រុស​២នាក់ បាន​នាំ​យកកាំ​ភ្លើង​វែង​ខ្លី​ចំនួន​៤ដើម និង​គ្រាប់​

រាជធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ​លោក​ស្រី​សោម ភឹម​ភតារា​ អាយុ៤៥​ឆ្នាំ​​ដែល​គេ​ស្គាល់​ច្បាស់​ថា ​ជា​ភរិយា​លោក​ឧត្តម​សេនីយ៍​ត្រី​ពេជ ពណ្ណ​រាយ អាយុ​៥៤​ឆ្នាំ ជា​នាយ​រង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​យុទ្ធ​សាស្ត្រ​យោ​ធា​នៃ​​អគ្គ​​បញ្ជា​ការ​កង​យោ​ធ​ពល​ខេម​​រ​ភូមិន្ទ អម​ដំណើរ​ដោយ​កូន​ប្រុស​២នាក់ បាន​នាំ​យកកាំ​ភ្លើង​វែង​ខ្លី​ចំនួន​៤ដើម និង​គ្រាប់​ទៅ​ប្រ​គល់​ឱ្យ​សមត្ថកិច្ច​​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ៧​មករា។

កាំ​ភ្លើង​៤​ដើម​ និង​គ្រាប់​ដែ​លលោក​ស្រី​សោម ភឹម​ភ​តារា​ យក​ទៅ​​ប្រ​គល់​ឱ្យ​កង​រាជ​អាវុធ​ហត្ថ​នោះ ១-កាំ​ភ្លើង AK47 លេខ NT.263​ ១​ដើម បង់​​៤ និង​គ្រាប់​១២០​គ្រាប់ ២-កាំ​ភ្លើង​ម៉ាក M16 លេខ៤៩២៣១៦២ ១ដើម​ បង់​១ និង​គ្រាប់​៨០​គ្រាប់ ៣-កាំ​ភ្លើង​បាញ់​សត្វ​ម៉ាក​អែសស្កា​ទូ លេខ NB.04666 ១​ដើម ​​បង់​១​គ្រាប់​២០គ្រាប់ និង​៤​-កាំ​ភ្លើង​ខ្លី​ម៉ាក RUGER ​លេខ២១​៦៩៣៨ ១ដើម បង់​១។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​កងរាជ​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា លោក​ស្រី​សោម ភឹម​ភ​តារា​ បាន​ឱ្យដឹងថា លោក​ស្រី​មាន​ប្តី​ឈ្មោះ​ពេជ​ ពណ្ណ​រាយ​អាយុ​៥៤​ឆ្នាំ មាន​ឋានន្តរ​ស័ក្តិ​ជា​​ឧត្តម​សេនីយ៍​ត្រី និង​មាន​តួ​នាទី​ជា​នាយ​រង​​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​យុទ្ធ​សាស្ត្រ​យោធា​នៃ​អគ្គ​បញ្ជា​ការ​កង​យោ​ធ​ពល​ខេមរភូមិន្ទ។ ប្តី​លោក​ស្រី​បាន​ទទួល​មរណ​ភាព​ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ២០១១ កន្លង​ទៅដោយ​រោគា​ពាធ។

ក្រោ​យ​ពី​ប្តី​លោក​ស្រី​ស្លាប់​ទៅ​ លោក​ស្រី​បាន​ប្រ​មែ​​ប្រ​មូល​អាវុធ​យុទ្ធ​ភណ្ឌ​ត្រៀម​ទុក​ប្រ​គល់​ឱ្យ​​ទៅ​អង្គ​ភាព​វិញ ដោយ​លោក​ស្រី​គិត​ថា រង់​ចាំ​ធ្វើ​បុណ្យ​១០០​ថ្ងៃជូន​សព​ស្វាមី​រួច​រាល់​សិន។ ប៉ុន្តែ​មកដល់​ពេល​នេះ បុណ្យ​ខួប​១០០ថ្ងៃ នៅ​មិន​ទាន់​បាន​ធ្វើ​ទេ លោក​ស្រី​គិតថា បើ​ទុក​អាវុធ​នោះ​យូ​រពេក​ទៅ​អាច​ពាក់​​ព័ន្ធ​ផ្លូវ​ច្បាប់ ទើប​សម្រេច​ចិត្ត​ជា​មួយ​កូន​យក​ទៅ​ប្រ​គល់​ឱ្យ​អង្គ​ភាព​​កង​រាជ​អាវុធ​ហត្ថខណ្ឌ​៧​មករា​​តែ​ម្តង​ទៅ។

លោក​ស្រី​សោម​ ភឹម​ភតារា មាន​កូន​៦នាក់​ស្នាក់​នៅផ្ទះលេខ១៥១E2 ផ្លូវលេខ១៦៩ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ​លោក​​ស្រី​​គ្មាន​មុខ​របរ​អ្វី​ក្រៅ​តែ​ពី​បៀ​វត្សរ៍​របស់​ប្តីឡើយ។ លោក​ស្រី​បាន​ត្អូញ​ត្អែ​រនៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ថា ប្រាក់​បៀ​វត្សរ៍ប្តី​លោក​ស្រី​ក្នុង​ខែ​មិថុនាកន្លង​មក​នេះ ហាក់​ដូច​ជា​​មាន​ការ​យឺត​យ៉ាវ​បន្តិច មក​ដល់​ពេល​នេះ​អង្គ​ភាព​មិនទាន់​បើក​ឱ្យ​ទេ ខុសពី​សព្វ​មួយ​ដង។

លោក​វរ​សេនីយ៍​សយ ចាន់​ឌី មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា បាន​ឱ្យ​ដឹងថា លោក​ស្រី​សោម​ ភឹម​ភ​តារា ពិត​ជា​ប្រ​ជា​ពល​រដ្ឋ​ល្អ​ចេះ​យល់​ដឹង​អំពី​ច្បាប់។ បាន​ជា​អះ​អាង​យ៉ាង​ដូច្នេះ ព្រោះនៅ​ពេល​ប្តី​លោក​ស្រី​ស្លាប់​ទៅ​ លោក​ស្រី​មាន​គំនិត​ប្រ​មូល​អាវុធ​យុទ្ធ​ភណ្ឌ​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ច។

លោក​សយ​ ចាន់​ឌី បន្តថា នេះ​ជា​គំរូ​មួយ​សម្រាប់​​​ពល​រដ្ឋ​ដ៏​ទៃ​ទៀត កាល​ណា​មាន​អាវុធ​ និង​គ្រាប់​រំសេវ​នៅ​ក្នុង​ផ្ទះ ឬ​ប្រ​ទះ​ឃើញ​នៅទី​ណា​មួយ​នោះ ​ត្រូវ​យក​ទៅ​ប្រ​គល់ ឬ​រាយ​ការណ៍​ជូន​ទៅ​អង្គ​ភាព​មាន​សមត្ថ​កិច្ច។ លោក​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រូប​នេះ បានថ្លែង​ការ​កោត​សរសើរ​នូវទង្វើ​ដ៏​ល្អ​របស់​ភរិយា​លោក​ឧត្តម​សេនីយ៍​ត្រីពេជ ពណ្ណ​រាយ ហើយ​លោក​បាន​សន្យា​​ថា​ នឹង​ធ្វើ​របាយ​ការណ៍​​ជូនទៅ​ថ្នាក់​លើ ដើម្បី​រក​​ការ​ជួយ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​សម្រាប់​លើក​ទឹក​ចិត្ត​ដល់​ពល​រដ្ឋ​ល្អដូច​ជា​លោក​ស្រី​សោម ភឹម​ភ​តារា​ រូប​នេះ៕