ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​នឹង​ជំរុញ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​អញ្ជើញ ចូល​ជំរាបលា​លោក​ឧបនាយករដ្ឋមន្ដ្រី​ហោ ណាំ​ហុង រដ្ឋមន្ដ្រី​ក្រសួងការបរទេស​នា​ព្រឹក ថ្ងៃ​ទី​៣០ មីនា លោក Ngurah SWAJAYA ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​ចប់អាណត្ដិ បាន​ថ្លែងអំណរគុណ និង​សំដែង​នូវការ​រីករាយ​ចំពោះ​រាជរដ្ឋាភិបាលក៏​ដូច​ជា ស្ថាប័ន​ក្រសួង​នានា មន្ដ្រីរាជការ​កម្ពុជា មានកិច្ច​ទំនាក់ទំនង​សហប្រតិបត្ដិការ​ល្អជា​មួយស្ថានទូត​របស់​លោក​ដែល​នាំ​ ឱ្យ​បេសកកម្មការទូត​របស់​លោក

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​អញ្ជើញ ចូល​ជំរាបលា​លោក​ឧបនាយករដ្ឋមន្ដ្រី​ហោ ណាំ​ហុង រដ្ឋមន្ដ្រី​ក្រសួងការបរទេស​នា​ព្រឹក ថ្ងៃ​ទី​៣០ មីនា លោក Ngurah SWAJAYA ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​ចប់អាណត្ដិ បាន​ថ្លែងអំណរគុណ និង​សំដែង​នូវការ​រីករាយ​ចំពោះ​រាជរដ្ឋាភិបាលក៏​ដូច​ជា ស្ថាប័ន​ក្រសួង​នានា មន្ដ្រីរាជការ​កម្ពុជា មានកិច្ច​ទំនាក់ទំនង​សហប្រតិបត្ដិការ​ល្អជា​មួយស្ថានទូត​របស់​លោក​ដែល​នាំ​ឱ្យ​បេសកកម្មការទូត​របស់​លោក​បំពេញ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ ។លោក SWAJAYA មាន​ប្រសាសន៍​ថា នៅ​ក្នុង​អាណត្ដិ​បេសកកម្ម​របស់​លោក​នៅកម្ពុជា លោក​បាន​មើលឃើញ​កម្ពុជា​មានការរីក​ចំរើន​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស ។

លោក​នឹង​ជួយ​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ពីប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ការ​ហោះហើរ​ផ្ទាល់​មក​កម្ពុជា ។ ជំរុញអ្នក​វិនិយោគ​ឥណ្ឌូ​ណេ​ស៊ី​មក​វិនិយោគ​នៅកម្ពុជា​ឱ្យ​កាន់តែ​ច្រើន ។ ជា​ពិសេស​វិស័យពាណិជ្ជកម្ម​រវាង​ឥណ្ឌូ​ណេ​ស៊ី និង​កម្ពុជា​មានការ​កើនឡើង ទំនិញ​ដែល​នាំ​ពី​កម្ពុជា​ទៅ​ឥណ្ឌូណេ​ស៊ី​១០០% ហើយ​ទំនិញ​ពី​ឥណ្ឌូ​ណេ​ស៊ី​មក កម្ពុជា​បាន​កើន​២០% ។ ចំពោះ​កិច្ច​សហ​ប្រ​តិប​ត្ដិ​ការ​ល្អ​រវាង​នគរបាល​កម្ពុជា និង​នគរបាលឥណ្ឌូ​ណេ​ស៊ី គឺ​បាន​ប្រព្រឹត្ដ​ទៅ​ល្អ​ប្រសើរ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការជួញដូរ​គ្រឿងញៀន​… ។