ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​សត្វ​ខ្លា​នៅ​តំបន់​ទន្លេមេគង្គ​មានការ​ធ្លាក់​ចុះ និង​ស្ថិត​ក្នុង​ការ​រង​គ្រោះ

14 ឆ្នាំ មុន

អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) បាន​បញ្ជាក់​ថា ចំនួន​ខ្លា​នៅ​ទូ​ទាំងភូមិភាគ​អាស៊ី​អាគ្នេយ៍​បាន​ឈាន​ចូល​ដល់ដំណាក់កាល​ថយ​ ចុះ​ជាង​៧០% ក្នុង​រយៈ ពេល​១២​ឆ្នាំ​កន្លង​មក និង​ស្នើ​ឱ្យ​រដ្ឋាភិបាលត្រូវ​ដំណើរការ​យ៉ាង​ដាច់ខាត​មួយ​សំរាប់​ការពារ​ការ ​ផុត​ពូជ ។

អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) បាន​បញ្ជាក់​ថា ចំនួន​ខ្លា​នៅ​ទូ​ទាំងភូមិភាគ​អាស៊ី​អាគ្នេយ៍​បាន​ឈាន​ចូល​ដល់ដំណាក់កាល​ថយ​ចុះ​ជាង​៧០% ក្នុង​រយៈ ពេល​១២​ឆ្នាំ​កន្លង​មក និង​ស្នើ​ឱ្យ​រដ្ឋាភិបាលត្រូវ​ដំណើរការ​យ៉ាង​ដាច់ខាត​មួយ​សំរាប់​ការពារ​ការ​ផុត​ពូជ ។

ចំនួន​ខ្លា​នៅ​ក្នុង​ព្រៃ​ទូ​ទាំង​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម បាន​ថយ​ចុះ​ពី​បរិមា​ណ​១.២០០​ក្បាល ក្នុង​ឆ្នាំ​១៩៩៨ មក​នៅសល់​ប្រហែល​៣៥០​ក្បាល ក្នុង​ពេល​ប​ច្ចុប្បន្ន ។ នេះ​បើ​តាម​តួលេខ​ក្នុង​របាយការណ៍របស់​ក្រុម​អភិរក្ស​សត្វ ព្រៃ​អន្ដរជាតិ​។ របាយការណ៍​ខាងលើ​បាន​ចេញ​នៅ​មុន​ពេល​កិច្ចប្រជុំ​ទាក់ទង​នឹង​ការ​អភិរក្ស​ខ្លា​រយៈពេល​៣​ថ្ងៃ នៅ​ស្រុក​ហួ​ហ៊ី​ន ប្រទេស​ថៃ ដែល​រៀបចំឡើង​នៅ​ថ្ងៃ​ពុធ ទី​២៧ មក​រា ដោយ​មាន​រដ្ឋមន្ដ្រី​មក​ពី​អាស៊ី​ចំនួន​១៣​ប្រទេស​ចូលរួម ។ របាយការណ៍​នេះ​បញ្ជាក់​ថា ការ​ថយ​ចុះ​ចំនួនខ្លា​ក្នុង​ភូមិភាគ​ខាងលើឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពីចំនួន​ខ្លា​នៅ​ទូ​ទាំង​ពិភពលោក​ថយ​ចុះ​នៅសល់​ត្រឹម​៣.២០០​ក្បាល ។ តាម​ការ​ប៉ាន់ស្មាន​ក្នុង​អំឡុង​ឆ្នាំ​១៩៨០ មាន​ចំនួន​ជាង ២០.០០០​ក្បាល និង​កាលពី​សតវត្ស​មុន​មានដល់​ទៅ​១០០.០០០​ក្បាល ។

WWF បានឱ្យ​ដឹង​ថា “​បច្ចុប្បន្នចំនួន​ខ្លា ស្ថិត​ក្នុង​ចំណុច​ដែល​មាន​វិបត្ដិ​” ។ នៅ​មុនពេល​ដល់​ថ្ងៃ​ចាប់ផ្ដើម​ចូល​ឆ្នាំ ខាល (​ខ្លា​) នៅថ្ងៃ​ទី​១៤ កុម្ភៈ តាម​ប្រតិទិន​ចន្ទ​គិត​របស់​ចិនមានការ​អះអាង​ថា តំរូវការ​អវយវៈ​ផ្សេង​ៗ របស់​ខ្លា​សំរាប់​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ជំងឺរបស់​ជនជាតិ​ចិន គឺជា​កត្ដា​ចម្បង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំនួន​ខ្លា​នៅ​ឥណ្ឌូចិន ។ រីឯ​ការកសាង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង ប្រទេសដូច​ជា​ការ​សាងសង់​ផ្លូវ​ដែល​ត្រូវកាប់​ព្រៃឈើ​ក៏​ជា​មូល ហេតុ​មួយ​នៃ​ការបំផ្លាញ​ទីជម្រក​របស់​ខ្លា​ដែរ ។

លោក​និក ខុ​ក អ្នក​សហប្រតិបត្ដិការគំរោងការ​សត្វ​ខ្លា​នៅ​តំបន់​ទន្លេមេគង្គ​របស់មូលនិធិ​សត្វព្រៃ​ពិភពលោក​បានឱ្យ​ដឹង​ថា “​ការ​ដំណើរការ​ដោយ​ម៉ឺងម៉ាត់​របស់រ​ដ្ឋា​ភិបាល​ត្រូវ​អនុវត្ដ​ឱ្យ​មាន​ភាព​ប្រាកដប្រជា ទើប​អាច​រក្សា​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​ខាងលើ​បាន​” ។ លោក​បាន​បន្ដ​ថា “​ចំនួន​ខ្លា​នៅក្នុង​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា នឹងផុត​ពូជ​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំខាល (​ខ្លា​) ខាង​មុខ ឬ​នៅ​ឆ្នាំ​២០២២ បើសិនជា​យើងមិន​ដំណើរការ​ការពារ​ឱ្យ​បាន​ដិត​ដល់​” ។

គួរ​បញ្ជាក់​ថា ខ្លា​នៅ​ឥណ្ឌូចិន​ធ្លាប់​បាន​ជួបប្រទះ​ច្រើន​នៅ​ក្នុង​ភូមិភាគ​តំបន់​ទន្លេមេគង្គ ប៉ុន្ដែ WWF គូសបញ្ជាក់​ថា ចំនួន​ខ្លា​ដែល​នៅសល់​ក្នុង​ប្រទេស​នីមួយ​ៗ​មាន​ត្រឹមតែ​៣០ក្បាល និង​ចំនួន​ខ្លា​ដែល​នៅ​សល់​ភាគច្រើនប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ភ្នំ​តាម​បណ្ដោយព្រំដែន​ថៃ​-​ភូមា ។

មូលនិធិ​សត្វព្រៃ​ពិភពលោក​បាន​កោះហៅ​ឱ្យ​នាយក​រដ្ឋមន្ដ្រី​ចំនួន​១៣​ប្រទេសចូល រួម​ពិភាក្សា​ពី​ការ​បង្កើន​ចំនួន​ខ្លា​ឱ្យ​បាន​រហូតដល់​ទ្វេ​ដង​នៅ​ក្នុង​ឆ្នាំ​២០២២ ៕