ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​​ពីលើ​​ដើមត្នោត​​​៣ករណី ​មាន​ស្លាប់ ​និង​សន្លប់ធំ​កំពុង​សង្គ្រោះ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្នុង​ខែ​កុម្ភៈ​នេះ​គ្រាន់តែ​​អ្នកធ្លាក់​​​​ពីលើ​ដើមត្នោត​​ចូលមក​​​ព្យាបាល​​នៅ​មន្ទីរពេទ្យ​​​ព្រះកុសុមៈ​មាន​​៣ករណី គឺលើក​ទី​១- ថ្ងៃទី​​៩ កុម្ភៈ នៅភូមិ​​​ត្រោក​វែង ​ឃុំសែនដី ស្រុក​សំរោងទង ​​ខេត្តកំពង់ស្ពឺ ​​លើកទី​​២-​ថ្ងៃទី​​​២៥ កុម្ភៈ ​ភូមិ​បឹង​ ឃុំ​ព្រះ​ខែ ​ស្រុកបសេដ្ឋ ​ខេត្តកំពង់​ស្ពឺ ​និង​លើកទី​​៣-​នេះ​ថ្ងៃទី​​​២៨ កុម្ភៈ ស្ថិតនៅ​ក្នុង​ភូមិ​​ព្រៃ​ទូក ឃុំ​អង្កាញ់ ​ស្រុកទ្រាំង ​ខេត្តតាកែវ។

បុរសដែលធ្លាក់ពីលើដើមត្នោត​​ទើបតែ​បញ្ជូន​ទៅ​​ដល់មន្ទីរពេទ្យ​​ព្រះកុសុមៈវេលាម៉ោង​​ប្រមាណ​​៩​យប់ថ្ងៃទី​​២៨ កុម្ភៈ ​មានឈ្មោះ​​តួយ ទី អាយុ​​៤៩​ឆ្នាំ មានស្រុកកំណើត​​នៅភូមិព្រៃ​​ទូក ឃុំ​អង្កាញ់ ស្រុកទ្រាំង ​ខេត្តតាកែវ ។ តាមការ​​​រៀបរាប់​​ពីប្រពន្ធ​​បុរស​រងគ្រោះ​​​ឈ្មោះ​ស៊ឹម ​នា អាយុ​​៤៨​ឆ្នាំ ​បាន​ឱ្យ​​ដឹង​ថា ​​បច្ចុប្បន្ន​​​​គ្រួសារ​គាត់​មាន​កូន​​៥​នាក់ ​ហើយប្តី​​របស់គាត់​​ប្រកប​របរ​ឡើង​ត្នោត ​តាំង​ពីអាយុ​​​១៦​ឆ្នាំ ​ពោល​គឺ​​ឡើង​ត្នោត​​ចាប់ពី​​​​រៀបការ​​រួចមក ​។ ដោយសារ​ខែ​នេះ​ត្នោត​​ទើបនឹង​ផ្កា ធ្វើ​ឱ្យគាត់​ត្រូវឡើង​​យក​ទឹកផង ឡើង​កៀប​​ផ្កា​ផង ដូច្នេះ​ក្នុងមួយថ្ងៃ​​​គិតជា​មធ្យម​គាត់ឡើង​​​បាន​​១២ដើម ​យកមក​​រម្ងាស់​​ធ្វើ​ស្ករ​ត្នោត​​​បាន​​៥​គីឡូក្រាម ក្នុង​​១​ថ្ងៃ ​ប៉ុន្តែ​បើ​កៀប​​​ផ្កា​​បានលឿនគឺ​​​ឡើង​ក្នុងមួយថ្ងៃ​​រហូតដល់​​ជាង​២០ដើម​ឯណោះ ​ការ​រម្ងាស់​​​​ស្ករត្នោត​​​បាន​ដល់​​ទៅ​​២៥​​គីឡូក្រាម។

​ស្ត្រី​​ជា​​ប្រពន្ធ​​បានបន្ត​ថា ​​នៅថ្ងៃទី​​​២៤ កុម្ភៈ ​កន្លង​មកនេះ ​ព្រលឹម​ស្រាងៗ ​ប្តី​របស់​គាត់​បាន​ឡើង​​យកទឹកត្នោត​​ពីដើម​ចម្ងាយ​​ពីផ្ទះ​​៧០០​ម៉ែត្រ… ​ចំណែក​រូប​​គាត់យកគោ​ទៅ​​ឱ្យស៊ីស្មៅ​នៅ​​​ឯ​វាលស្រែ ​ស្រាប់តែ​​វេលាម៉ោង​​​៦​និង​​២៥​នាទី​​​ព្រឹក​​ មាន​អ្នក​​​ទៅចង​គោ​​ក្បែរ​​​ដើមត្នោត​​ដែល​ប្តីគាត់​​​ឡើង ក៏​​​ប្រទះឃើញ​​ធ្លាក់​ រួច​​រត់មក​ប្រាប់​​ថា ប្តី​ឯង​​ធ្លាក់​ពីលើ​ដើមត្នោត​​​សន្លប់​ហើយ ។ ​ក្រោយ​​ពីជួយ​សង្គ្រោះ​​ប្តីនៅ​កន្លែង​​កើត​ហេតុ​ហើយ ​ក៏​​សម្រេច​ចិត្ត​​បញ្ជូន​​​ទៅព្យាបាល​​បន្ត​​នៅមន្ទីរពេទ្យ​​​ព្រះ​កុសុមៈ ៕​