ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជល​ផល​​ចាត់​វិធាន​ការបង្ក្រាប​បទ​ល្មើស​​ក្នុង​រដូវ​បិទ​នេសាទ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​នៅ​វេលា​ម៉ោង​១០ ​និង​​៤០​នាទី​ព្រឹក​ថ្ងៃទី៤ កក្កដា ​​កម្លាំងចម្រុះ​​​ដែល​ដឹក​នាំ​​ដោយ​លោកជាម ប៉ង នាយ​ផ្នែក​រដ្ឋ​បាល​​ជល​ផល​​​ប្ញស្សី​កែវ ​រួម​ជាមួយ​លោក​កែ វិជ្ជរ៉ា នាយ​សង្កាត់​​សែនសុខ ​សហការ​​ជាមួយ​សង្កាត់​រដ្ឋ​បាល​ជល​ផល​ច្រាំង​ចំរេះ​ និងអាជ្ញា​ធរ​សង្កាត់​ជ្រោយ​ចង្វា ​បាន​បង្ក្រាប​​បទល្មើស​​ជល​ផល​ក្នុង​រដូវ​បិទ​

រាជ​ធានីភ្នំពេញ ៖ ​នៅ​វេលា​ម៉ោង​១០ ​និង​​៤០​នាទី​ព្រឹក​ថ្ងៃទី៤ កក្កដា ​​កម្លាំងចម្រុះ​​​ដែល​ដឹក​នាំ​​ដោយ​លោកជាម ប៉ង នាយ​ផ្នែក​រដ្ឋ​បាល​​ជល​ផល​​​ប្ញស្សី​កែវ ​រួម​ជាមួយ​លោក​កែ វិជ្ជរ៉ា នាយ​សង្កាត់​​សែនសុខ ​សហការ​​ជាមួយ​សង្កាត់​រដ្ឋ​បាល​ជល​ផល​ច្រាំង​ចំរេះ​ និងអាជ្ញា​ធរ​សង្កាត់​ជ្រោយ​ចង្វា ​បាន​បង្ក្រាប​​បទល្មើស​​ជល​ផល​ក្នុង​រដូវ​បិទ​នេសាទ​​តាមបណ្តោយ​ដង​ទន្លេ​សាប និង​ចាប់​​​​ដាយ​ស្បៃ​​មុង​​ចាប់កូន​ត្រី​ប្រា​​ម្សៅបាន​​២​មាត់​​សរុប​​ប្រវែង​៦០​ម៉ែត្រ នៅ​​មាត់​ទឹក​ស្ថិត​ក្នុង​ភូមិ​ដើមគ​ សង្កាត់​​ជ្រោយ​ចង្វា ​​ខណ្ឌ​ប្ញស្សី​កែវ រាជធានីភ្នំពេញ ។

មន្ត្រី​ជល​ផល​ឱ្យ​ដឹង​ថា ​​ជន​ល្មើស​បានលួច​ដាក់ដាយ​​ស្បៃ​មុងយកកូន​ត្រី​ក្នុងទន្លេ​​ ពេលដែល​សមត្ថ​កិច្ច​ទៅ​ដល់​ម្ចាស់​ដាយ​​បានរត់គេច​​ខ្លួនអស់ រីឯ​​ដាយស្បៃ​​​មុង​២មាត់​ ត្រូវចាប់​រឹបអូស​​ដឹកយក​ទៅ​រក្សា​ទុក​​នៅ​ផ្នែក​រដ្ឋបាល​ជលផលប្ញស្សីកែវ រង់ចាំ​​ថ្នាក់​លើទៅ​​ដុតកំទេច​​ចោល ។

លោក​ជាម ប៉ង ឱ្យ​​ដឹង​ថា ​លោក​នឹង​បន្ត​ចាប់​​​ទាំង​យប់​ទាំង​ថ្ងៃ​​ចំពោះ​​បទ​ល្មើស​​នេសាទ​​ខុស​ច្បាប់​ដូច​ជា​ឆក់ត្រី ​​ការ​ដាក់​ព្រួល​ស្បៃមុង​ អួន​ស្បៃ​មុង ​​ដាយស្បៃមុង ​និង​​ការ​ចិញ្ចឹម​​ត្រីឆ្តោ​ ត្រីចាប ​ដែលច្បាប់​ហាម​ឃាត់​​ ហើយ​លោក​បាន​សំណូម​ពរ​ឱ្យ​អ្នក​នេសាទ​​​ខុសច្បាប់​ទាំងឡាយ​ សូម​បញ្ឈប់​ជា បន្ទាន់ ។ បើ​សិនជា​នៅមានការ​នេសាទ​​ខុស​ច្បាប់​​ទៀត ​លោក​អំពាវ​នាវ​​ប្រជា​ពលរដ្ឋ​​​​ជួយ​​រាយការណ៍​​ឱ្យ​កម្លាំង​​មាន​សមត្ថកិច្ច​ដឹង​​ ដើម្បី​បង្ក្រាប ៕