ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញូវ​ដេល្លីទី​ក្រុង​សំ​បូរ​ទៅ​ដោយ​កេរ​ដំណែល​វប្បធម៌

12 ឆ្នាំ មុន

អ្នក​​កាសែត​មួយ​ក្រុ​ម​មក​ពី​ប្រទេស​កម្ពុជា មីយ៉ាន់​​ម៉ា ឡាវ​ និង​វៀតណាម​បាន​ទៅ​គយគន់​វត្ថុ​កេរ​ដំណែល​​វប្បធម៌​របស់​ក្រុង​ញូវ​ដេល្លី​។ ​​ប្រាសាទ​ Akshardham ដែល​ជាទី​អាស្រ័យ​របស់​អាទិទេពនៃព្រះ​ជា​ម្ចាស់​បង្ហាញ​ដោយ​សង្ខេប​នូវ​ វប្បធម៌​ឥណ្ឌា​រយៈពេល​១០០០០ឆ្នាំ​។

អ្នក​​កាសែត​មួយ​ក្រុ​ម​មក​ពី​ប្រទេស​កម្ពុជា មីយ៉ាន់​​ម៉ា ឡាវ​ និង​វៀតណាម​បាន​ទៅ​គយគន់​វត្ថុ​កេរ​ដំណែល​​វប្បធម៌​របស់​ក្រុង​ញូវ​ដេល្លី​។​​ប្រាសាទ​ Akshardham ដែល​ជាទី​អាស្រ័យ​របស់​អាទិទេពនៃព្រះ​ជា​ម្ចាស់​បង្ហាញ​ដោយ​សង្ខេប​នូវ​វប្បធម៌​ឥណ្ឌា​រយៈពេល​១០០០០ឆ្នាំ​។

ប្រាសាទ ​Raj Ghat គឺជា​កន្លែង​ឧទ្ទិស​និង​បូ​ជា​សព​មហាត្មះគន្ធី​ បិតាឯករាជ្យ​ជាតិឥណ្ឌា​។ មហា​ត្មះ​គន្ធី​បាននិយាយ​ថា​៖«សាសនា​របស់​ខ្ញុំ​ឈរ​លើ​មូល​ដ្ឋាន​ការពិត​ និង​គ្មានអំពើ​​ហិង្សា​។ សេចក្តី​ពិត​ទៀង​ត្រង់​គឺជា​​ព្រះ​របស់​ខ្ញុំ។ អហិង្សា​ជា​អ្វី​ដែល​​ខ្ញុំ​ជឿលើ​ព្រះ​អង្គ​»។​ ប្រាសាទ ​Red Fort ជា​កន្លែង​ស្នាក់​អាស្រ័យ​​របស់​គ្រួ​សារ​អាណា​ចក្រ​ឥណ្ឌា​តាំងពី​សតវត្សទី​១៧​ដល់​ឆ្នាំ​១៨៥៧ជា​ពេល​ដែល​អង់​គ្លេស​ចូល​មក​ដាក់​អាណានិគមលើ​ឥណ្ឌា​។

ស្ថាប​នាដោយ​អាណា​ចក្រ​ Mughal ព្រះ​អង្គ​ Shahjahan គឺជា​ព្រះ​មហាក្សត្រ​ដែល​កសាង​ប្រសាទ​តាម៉ា​ហាល់​ (Taj Mahal)។ ទ្រង់ ​Shahjahan សាង​សង់​ប្រាសាទ​នេះ​ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ​់​លើ​ព្រះ​មហេសី​របស់​ព្រះអង្គ​ជានិរន្តរ​តទៅ។

ប្រាសាទ​ India Gate ស្ថិត​នៅ​​ចំ​កណ្តាល​​បេះ​ដូង​​រដ្ឋ​ធានី​​ញូវ​​​ដេល្លី​ត្រូវ​​បាន​​សាង​សង់​ជា​វិមានឧទ្ទិស​​ដល់​សង្គ្រាម ​និង​រំលឹក​​ដល់​​កង​ទ័ព​ឥណ្ឌា​ប្រមាណ​​៩០០០០នាក់​ដែល​​បាន​​បាត់​បង់​ជី​វិត​របស់​ខ្លួន​​អំឡុង​​សង្គ្រាម​​លោក​​លើក​ទី១​ និង​សង្គ្រាម​ Anglo-Afgan War លើកទី​៣ ៕