ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុច​កាំភ្លើង​​ខ្យល់​​ឱ្យ​គេ​បា.ញ់​​មាន់​ធ្វើ​ម្ហូប​រៀល​កៃ​​ចំភ្នែក​ខ្លួន​ឯង​

12 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​បុរស​ម្នាក់​​​បាន​​បែក​គ្រាប់​ភ្នែក​​ម្ខាង​ដោយ​សារតែ​រៀល​កៃ​កាំភ្លើង​​ ខ្យល់​​ កាលពីវេលា​ម៉ោង​៥និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៤ កក្កដា នៅភូមិ​​កូប​ធំ​ សង​្កាត់​​និមិត្ត ​ក្រុង​ប៉ោយ​ប៉ែត ​ក្រោយ​ពី​ហុច​កាំភ្លើង​​ខ្យល់​នោះ​ឱ្យ​គេ​បា.ញ់​​មាន់​​យក​មក​ធ្វើ​ម្ហូប​ ក្លែម ។

ក្រុងប៉ោយប៉ែត ៖ ​បុរស​ម្នាក់​​​បាន​​បែក​គ្រាប់​ភ្នែក​​ម្ខាង​ដោយ​សារតែ​រៀល​កៃ​កាំភ្លើង​​ខ្យល់​​ កាលពីវេលា​ម៉ោង​៥និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៤ កក្កដា នៅភូមិ​​កូប​ធំ​ សង្កាត់​​និមិត្ត ​ក្រុង​ប៉ោយ​ប៉ែត ​ក្រោយ​ពី​ហុច​កាំភ្លើង​​ខ្យល់​នោះ​ឱ្យ​គេ​បាញ់​​មាន់​​យក​មក​ធ្វើ​ម្ហូប​ក្លែម ។

បុរស​រង​គ្រោះឈ្មោះ​​លាវ ​ហេង​ អាយុ​៤១​ឆ្នាំ ​បាន​​​រង​របួស​​បែក​គ្រាប់​ភ្នែក​​​ខាង​ស្តាំ។ ​តាម​ប្រភព​​ព័ត៌​មាន​ថា ​​មុន​ពេល​ហេតុ​ការណ៍​កើត​ឡើង​គឺ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់ បាន​ទៅ​​ អង្គុយ​​​លេង​នៅ​ផ្ទះ​រប​ស់​ឈ្មោះ​សុខ ​ហាន់ ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ បន្ទាប់​មក​​ដោយ​មាន​ភ្ញៀវ​ច្រើន​​គិតចង់​ផឹក​​ស៊ី​គ្មាន​​​សាច់​ក្លែម ទើប​ម្ចាស់​ផ្ទះ​ខាង​លើ​​ឱ្យ​​កាំភ្លើង​ខ្យល់​​រ​បស់​ខ្លួន​ទៅ​ឱ្យ​គេ​បាញ់​មាន់​​យក​មក​ធ្វើ​សាច់​ក្លែម​ ។ ដំបូង​ឈ្មោះ​​​សុខ ហាន់ ​បាន​ឱ្យ​កាំភ្លើង​​នោះទៅ​ឈ្មោះ​​លាវ ហេង​ ជា​ជន​រង​គ្រោះ​បាញ់​មាន់​ ប៉ុន្តែ​ដោយ​​សារ​ឈ្មោះ​លាវ ​ហេង បាញ់​​មិន​ត្រូវ​ក៏​ហុច​​ឱ្យ​ទៅ​​ឈ្មោះ​អ៊ាប អំ ភេទ​​ប្រុស អាយុ​២៦​​ឆ្នាំ ​ដែល​ធ្វើ​ជា​កម្ម​ករ​ក្រុម​ហ៊ុន​ចិន​​ឱ្យ​បាញ់​ម្តង ។ ​ខណៈ​​ហុច​ឱ្យ​នោះ​ឈ្មោះ​លាវ ហេង ​បាន​ហុច​ខាង​កៃ​កាំភ្លើង​​ទៅ​មុន​ ឯ​កាណុង​បែរ​មក​ខាង​ខ្លួន​ មិន​តែប៉ុណ្ណោះ​​ថែមទាំង​សប់​បញ្ចូល​គ្រាប់​​រួច​ជា​ស្រេច​ផង ​លុះ​ឈ្មោះ​អ៊ាប ​អំ ចាប់​​ចំ​កៃ​ក៏​រៀល​កៃ​ត្រូវភ្នែក​​​ឈ្មោះ​លាវ ហេង រហូត​បែក​គ្រាប់​ភ្នែក​ម្ខាង​ ។

ក្រោយ​ហេតុការណ៍​កើត​ឡើង​​ សាច់​ញាតិ​​បាន​បញ្ជូន​​ជន​រងគ្រោះ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​កម្ពុជា​-ជប៉ុន ស្រុក​​មង្គល​បុរី ​ឯ​ឈ្មោះ​​អ៊ាប អំ ​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​​សង្កាត់​​និមិត្ត​ ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត ​ដើម្បីធ្វើ​កំណត់​ហេតុ និង​សួរ​នាំ។ ទោះបីជា​​បែប​ណា ​ជន​ដែល​ត្រូវឃាត់​​ខ្លួន​នេះ ​ពុំ​ទាន់​សុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​​រឿងរ៉ាវ​​នេះ​ភាគី​​ទាំង​២ បាន​ចរចា​សម្រួលគ្នា​​មិន​ប្តឹង​​​ប្តល់​គ្នា​​នោះទេ។
ការ​​ប្រើ​អាវុធ​​ខុស​ច្បាប់​បើ​ទោះ​បីជា​កាំភ្លើង​ច្នៃ​ក្តី​ ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​​បាន​ដែរ ៕