ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតប្រធានាធិបតី​ទុយនីស៊ី​​​លោកបេនអាលី​ ​ទទួលកា​រ​កាត់ទោស​​ដាក់​ន្ធនាគារ​១៥ឆ្នាំ​កន្លះ​ទៀត​

12 ឆ្នាំ មុន

​វិទ្យុជាតិ​ទុយនីស៊ី​​រាយការណ៍​​ថា​ តុលាការ​​​មួយ​នៅ​​ក្នុងទីក្រុង​​​ទុយនីស រដ្ឋធានី​​ទុយនីស៊ី ​​កាលពីថ្ងៃទី​​​៤ កក្កដា ​​កន្លង​មក​ ​បាន​​សម្រេច​​កាត់​ទោស​​​អតីត​ប្រធានាធិបតី​លោកហ្ស៊ីន​អែល ​អាប៊ី​ឌីន បេន​អាលី ​កំបាំងមុខ ដាក់ពន្ធនាគារ​​រយៈ​ពេល​១៥​​ឆ្នាំ​​កន្លះ ​​ពីបទ​​​ចោទប្រកាន់​​​រកស៊ី​ផ្នែក​គ្រឿង​​​​​ញៀន និង​សព្វាវុធ ​​និង​រង​ការ​ពិន័យ​​​​​ប្រាក់​១៤០.០០០ ដុល្លារ

វិទ្យុជាតិ​ទុយនីស៊ី​​រាយការណ៍​​ថា​ តុលាការ​​​មួយ​នៅ​​ក្នុងទីក្រុង​​​ទុយនីស រដ្ឋធានី​​ទុយនីស៊ី ​​កាលពីថ្ងៃទី​​​៤ កក្កដា ​​កន្លង​មក​ ​បាន​​សម្រេច​​កាត់​ទោស​​​អតីត​ប្រធានាធិបតី​លោកហ្ស៊ីន​អែល ​អាប៊ី​ឌីន បេន​អាលី ​កំបាំងមុខ ដាក់ពន្ធនាគារ​​រយៈ​ពេល​១៥​​ឆ្នាំ​​កន្លះ ​​ពីបទ​​​ចោទប្រកាន់​​​រកស៊ី​ផ្នែក​គ្រឿង​​​​​ញៀន និង​សព្វាវុធ ​​និង​រង​ការ​ពិន័យ​​​​​ប្រាក់​១៤០.០០០ ដុល្លារ អាមេរិក ​។ ​នេះជា​ការ​កាត់​ទោស​​​​លើកទី​២ សម្រាប់​​​លោកបេន អាលី​ ដែល​ក្នុង​​អំឡុងពេល​​នៃការ​កាត់ទោស​​​នោះ​ មេធាវី​របស់​​លោកបានដើរចេញ​​ក្រៅបន្ទប់​តុលាការ​ ក្រោ​យពី​​សំណើ​សុំ​ពន្យារពេល​​​​កាត់ទោស​​​របស់​ខ្លួន​​​​ត្រូវ​បាន​ច្រានចោល​។

មុននេះ​​អតីតមេដឹកនាំទុយនីស៊ី​​រូបនេះ​​ដែល​ចាក​ចេញ​​​ប្រទេស ក្រោ​យពី​មានការ​​ធ្វើបាតុ​​កម្ម​​​​អស់រយៈ​ពេលជា​ច្រើនសប្តាហ៍​​ប្រឆាំង​ការ​​កាន់​អំណាច​រយៈ​ពេល​​​២៣​ឆ្នាំ របស់​លោក ត្រូវ​បាន​​​កាត់ទោស​ដាក់​ពន្ធនាគារ​​រយៈ​ពេល​​​​៣៥​ឆ្នាំ ​​និង​ពិន័យ​​​៦៤​លានដុល្លារអាមេរិក ​ពីបទ​ចោទ​ប្រកាន់​​កិបកេង​ប្រាក់​រដ្ឋ និង​ពីបទ​​រត់ពន្ធ​​​​វត្ថុ​បុរាណ​។

លោក​​​បេន អាលី ប្រឈម​មុខ​​នឹង​ការចោទ​ប្រកាន់​​​១៨២​ករណីផ្សេងទៀត ក្នុង​នោះមាន​ដូច​ជា​​​អំពើ​មនុស្សឃាត​ក្រោម​យុត្ថាធិការ​របស់​យោ​ធា ​​ដែលការ​ចោទប្រកាន់​​​នេះអាច​ធ្វើ​​​ឱ្យ​លោក​ប្រឈមមុខ​​​​នឹង​​​ទោសប្រហារជីវិត ៕