ទឹកភ្នែកប្រាសាទព្រះវិហារ -(បទវង្សវិចិត្រ)


១-ឧិ!ព្រះវិហារ ប្រាសាទ ញញឹមគោក មរតកលោក ប្រតឹស្ឋាន ដែនសីមា
បុព្វបុរស កសាងឡើង ឧិយខេមរា ថ្នមថែរក្សា ទុកកេរកាល ជំនាន់ក្រោយ។

២-ជាច្រើនសិបឆ្នាំ ចោរឧក្រឹដ្ឋ ប៉ងប្រាថ្នា ប្រាសាទឈឺផ្សា រងទុក្ខកម្ម ឥតល្ហែល្ហើយ
ភ័ព្វមិនសូវល្អ គេរុកគួន មិនដែលស្បើយ តើពេលណាឡើយ ឱយស្រាកស្រាន្ត ញញឹមថ្មី។

៣-ទោះបញ្ចូលជា មរតក ពិភពលោក ខ្មែរជ័យជោគ ចោរឈឺចាប់ ទាមទារក្តី
រកផលប្រយោជន៍ រុកបំពាន ចិត្តុអប្រីយ៏ នាលោកិយ រកស្ទើរគ្មាន បទបែបនោះ។

៤-ប្រាសាទឈរយំ រងបំផ្លាញ ពួកសត្រូវ ឆ្អើមពន់ពេកកូវ បាញ់កំទេច គ្មានត្រឹះរិះ
គ្មានឆន្ទ:គិត ថែរក្សា បានជាន់ជិះ ប្រាសាទជាពីស ទុកសំរាប់ បាញ់ប្រហារ។

៥-ព្រះវិហាររង គ្រោះថ្នាក់ពិត ចោរពាពាល យូណីស្កូ គួរពិនិត្យ ឱយច្បាស់ការ
សូមចាត់វិធាន ឱយសមស្រប កុំសាវ៉ា កាន់ជើងអ្នកណា យុត្តិធម៌ ឱយសមសួន។

៦-ទឹកភ្នែកប្រាសាទ ព្រះវិហារ ហូរមិនឈប់ ថ្ងៃព្រឹកព្រលប់ ទន្ទឹងផ្លូវ ឱយថែខ្លួន
មរតកលោក កូនចៅថែ ជៀសរុកគួន ការពារមាំមួន លុះយូរឆ្នាំ រៀងទៅអើយ។

ដោយ វ៉ា ប៊ុណ្ណនី អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ