អតី​ត​​សហាយ​ស្មន់​​​ រ៉ៃអាន់ ហ្គិក ​បង្ហាញ​​រាង សិច​ស៊ី​​ក្នុង​ឈុត​​ហែល​ទឹក​នៅ​សហ​រដ្ឋ​​អាមេរិក


ក្រោយ​ពីមាន​រឿង​អា​ស្រូវផិត​ក្បត់​ប្រ​ពន្ធ កាល​ពី​ខែ​ឧសភា កន្លង​មក ​កីឡា​ករ​រ៉ៃ​អាន់​ហ្គិច​ពេលនេះ ​ហាក់ដូច​ជា​​រីករាយព្រោះ​បច្ចុប្បន្ន​ខ្សែ​បម្រើ​ក្លឹប Man Utd រូបនេះ​បាន​សម្រាក​លំហែកាយជា​មួយ​នាង​ស្តេស៊ី នៅ​លើ​កោះ​ម៉ា​ល័រ​កា ប្រ​ទេស​អេស្ប៉ាញ និង​ត្រៀម​ខ្លួនវិល​ត្រ​ឡប់​ទៅហាត់​សម​ក្នុង​អំឡុង​ពេលត្រៀម​​​បើករដូវ​កាល។ ចំណែក​នាង​អ៊ីម៉ូដេន ថូម៉ាស់ សហាយ​ស្មន់​ដំបូងរបស់​កីឡា​ករ​ហាក់​ដូច​ជា​សប្បាយ​រីករាយ​ដូច​គ្នា។

នាង​អ៊ី​ម៉ូ​ដេន ថូ​ម៉ាស់ តារា​ម៉ូដ​ដ៏​សិច​ស៊ី និង​ក្លាយ​ជា​បវរ​កញ្ញា​របស់​វ៉ែល ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​លំហែកាយ​នៅ​រដ្ឋ​កាលី​ហ្វ័រនីញ៉ា សហរដ្ឋ​អាមេរិក ត្រូវ​បាន​ក្រុម​ប្រ​មាញ់​​រូបថត​ ចាប់​យក​រូប​ភាព​ក្នុង​​ឈុត​ហែល​ទឹក​ប្រ​កប​ដោយ​ភាព​សិច​ស៊ី។

សម្រាប់​រូប​រាង​របស់​នាង​អ៊ីម៉ូ​ដេន នៅ​ក្នុង​ឈុត​ហែល​ទឹក​ពណ៌​ក្រហម ​ហាក់​ដូច​ជា​តារា​ម៉ូដ ដ៏​សិច​ស៊ី ធ្វើ​ឱ្យ​បុរស​ជា​ច្រើន​នាក់​មាន​ចំណាប់​អារម្មណ៍។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​ឥរិយា​បថដ៏​សិច​ស៊ី​ខាង​លើ ​ក៏​ជាមូល​ហេតុ​មួយ​ធ្វើ​ឱ្យ​កីឡាករ​រ៉ៃអាន់ ហ្គិក​ ទប់​ចិត្ត​មិន​បាន​ ទើ​ប​ផិត​ក្បត់​ប្រ​ពន្ធ​មក​ទំនាក់​ទំនង​ជា​មួយ​រូបនាង៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ