ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឆេះ​ម៉ាស៊ីន​​​រថយន្ត​ ភ្លើង​ឆេះ​​ម៉ាស៊ីន​​មែនទែន ​ផ្អើលមនុស្ស​​​ឈុល​

12 ឆ្នាំ មុន

​ខេត្តកំពង់ឆ្នាំង​​​ ៖ ​​រថយន្ត​កាមរី​​គូទស្វិត​​​មួយ​គ្រឿង​​បានឆេះ​​​ផ្នែក​​​ម៉ាស៊ីន​ខាង​មុខ ​កកើត​អណ្តាត​ភ្លើង និង​ផ្សែង​ខ្មៅអាប់ បណ្តាល​​ឱ្យ​ម្ចាស់​​​ភ័យស្លន់​ស្លោ ហើយ​​ត្រូវ​បាន​​ម្ចាស់​ស្ថានីយ​​ប្រេង​ឥន្ធនៈ​នៅជិត​នោះ ទាញ​បំពង់​​ឧស្ម័ន​ពន្លត់​​​អគ្គិភ័យ​​​មក​បា.ញ់​ពន្លត់​​​ទាន់ពេលវេលា ​ប៉ុន្តែ​​​ទោះ​ជា​យ៉ាង​ណាម៉ាស៊ីន​រថយន្ត និង​ថ្នាំ​​រថយន្ត​បាន​​ឆេះ​​ខ្ទេច​ទៅហើយ​។ ​​

ខេត្តកំពង់ឆ្នាំង​​​ ៖ ​​រថយន្ត​កាមរី​​គូទស្វិត​​​មួយ​គ្រឿង​​បានឆេះ​​​ផ្នែក​​​ម៉ាស៊ីន​ខាង​មុខ ​កកើត​អណ្តាត​ភ្លើង និង​ផ្សែង​ខ្មៅអាប់ បណ្តាល​​ឱ្យ​ម្ចាស់​​​ភ័យស្លន់​ស្លោ ហើយ​​ត្រូវ​បាន​​ម្ចាស់​ស្ថានីយ​​ប្រេង​ឥន្ធនៈ​នៅជិត​នោះ ទាញ​បំពង់​​ឧស្ម័ន​ពន្លត់​​​អគ្គិភ័យ​​​មក​បាញ់​ពន្លត់​​​ទាន់ពេលវេលា ​ប៉ុន្តែ​​​ទោះ​ជា​យ៉ាង​ណាម៉ាស៊ីន​រថយន្ត និង​ថ្នាំ​​រថយន្ត​បាន​​ឆេះ​​ខ្ទេច​ទៅហើយ​។

ហេតុការណ៍​​​​នេះ បានកើតឡើង​​​​កាលពី​វេលា​ម៉ោង​​​៣​និង​​​៣០នាទី​​រសៀលថ្ងៃទី​​​​​៤ កក្កដា ២០១១ ​​នៅក្បែរ​​ចំណត​រថយន្ត​​ផ្សារ​លើខេត្ត​កំពង់​ឆ្នាំង​។
តាមការ​​​ឱ្យ​ដឹង​​​ពី​អ្នក​​រត់​តាក់ស៊ីដែល​បាន​ឃើញ​​ហេតុការណ៍​​​​នោះនិយាយ​ថា ​មុនពេល​​កើត​ហេតុ​ ម្ចាស់​រថយន្ត​កាមរី​​កាលីហ្វ័រ​នីញ៉ា ពណ៌​កណ្តុរ​​ល្មែះ​ ពាក់ស្លាកលេខ ​ក-៨៤​០៧ ភព២ ដែលមានឈ្មោះ​​​រុំ ជា​អ្នក​រត់​តាក់ស៊ី ​បានហៅ​ម៉ូយ ​និង​ដាក់អីវ៉ាន់​ពេញ​រថយន្ត​​​ ហើយ​បាន​ចូលបញ្ឆេះ​​ម៉ាស៊ីន​​ ដើម្បី​​ចេញដំណើរ ​ប៉ុន្តែ​​​​គ្រាន់​តែ​​​ដេ​ម៉ា​រ័​រ​ភ្លាម​​​ ក៏ស្រាប់តែ​​​ផ្ទុះឆេះ​​​ចេញពីចំណុច​​​អាគុយ​​ បន្ទាប់មក​​​​ឆេះ​រាលដាល​ពេញម៉ាស៊ីន​​តែ​ម្តង​។ ខណៈ​នោះ ​​ម្ចាស់​រថយន្ត​​ និងអ្នកជិះ​​​បាន​បើក​ទ្វារ​​​រថយន្ត​​​រត់ចេញព្រាត​​ សូម្បីតែតាក់ស៊ី​​ជាង​​១០​គ្រឿង​​ដែលនៅក្បែរ​​​នោះ​ក៏​បើក​​រត់​​ចេញអស់ដែរ ព្រោះខ្លាច​រាលដាល​​​ដល់រថយន្ត​​ផ្សេងៗ​​ទៀត។ ចំណែក​​អ្នកដែល​​ភ័យ​​​​ជា​ងគេ​នោះគឺ​រថយន្ត​​​​ប្រើ​ហ្គាស និងអ្នក​លក់​​ហ្គាស​ក្បែរ​នោះ​ ព្រោះ​​​ខ្លាច​​​ផ្ទុះឆេះ​ទៀត​៕