ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ម៉ារីន​​កូរ៉េ​​ខាងត្បូង​​​​ម្នាក់​​កំរោល​​​ចូល​បា.ញ់​​សម្លា.ប់​​​មនុស្ស​​​​៣នាក់​

12 ឆ្នាំ មុន

​ទាហានម៉ារីន​​កូរ៉េ​ខាងត្បូង​មួយរូប​​​កាលពី​ថ្ងៃទី​​​៤ ​កក្កដា ​បាន​កំរោល​​ចូលបា.ញ់មនុស្ស​យ៉ាង​សាហា.វ​​នៅមូលដ្ឋាន​មួយក្បែរ​តំបន់​ព្រំដែន​ដែល​​​​មាន​កិច្ច​​ការពារ​យ៉ាង​តឹង​រ៉ឹង​​​ជាមួយ​កូរ៉េ​​ខាង​ជើង បណ្តាល​ឱ្យ​​ស្លា.ប់ទាហាន​​​​៣នាក់ ក្នុងឧប្បត្តិហេតុ​​ដែលមិន​​​ទាក់ទង​ជាមួយនឹង​​ជម្លោះ​​ជា​បន្ត​​រវាង​កូរ៉េ​ទាំង​២ ។ ​ការបា.ញ់ប្រហារ​នេះ​កើតឡើង​នៅ​​ឯ​មូលដ្ឋាន​ស្ថិត​​លើ​

ទាហានម៉ារីន​​កូរ៉េ​ខាងត្បូង​មួយរូប​​​កាលពី​ថ្ងៃទី​​​៤ ​កក្កដា ​បាន​កំរោល​​ចូលបាញ់មនុស្ស​យ៉ាង​សាហាវ​​នៅមូលដ្ឋាន​មួយក្បែរ​តំបន់​ព្រំដែន​ដែល​​​​មាន​កិច្ច​​ការពារ​យ៉ាង​តឹង​រ៉ឹង​​​ជាមួយ​កូរ៉េ​​ខាង​ជើង បណ្តាល​ឱ្យ​​ស្លាប់ទាហាន​​​​៣នាក់ ក្នុងឧប្បត្តិហេតុ​​ដែលមិន​​​ទាក់ទង​ជាមួយនឹង​​ជម្លោះ​​ជា​បន្ត​​រវាង​កូរ៉េ​ទាំង​២ ។ ​ការបាញ់ប្រហារ​នេះ​កើតឡើង​នៅ​​ឯ​មូលដ្ឋាន​ស្ថិត​​លើ​កោះមួយ​នៅ​តំបន់​ក្បែរ​​​ឆ្នេរ​សមុទ្រ​​​​ខាងលិច ឧបទ្វីប​កូរ៉េ​។

មន្ត្រី​​ក្រសួង​ការពារប្រទេស​កូរ៉េ​​ខាង​ត្បូង​មួយ​រូប​និយាយ​​ថា ក្នុង​ឧប្បត្តិហេតុ​​​បាញ់ប្រហារ​​នោះ បណ្តាល​​​ឱ្យ​​​ស្លាប់​មនុស្ស​​​​៣នាក់ និង​​២នាក់ទៀត​​​​រង​របួស​ធ្ងន់ធ្ងរ ហើយ​​​ជនដៃ​ដល់​​​កំពុង​ត្រូវសួរ​ចម្លើយ​​។ ភ្លាម​ៗនោះគេ​មិន​បាន​ដឹងពីមូលហេតុ​​​ដែល​នាំ​ឱ្យទាហាន​​ម៉ារីន​កូរ៉េ​ខាង​​ត្បូង​រូបនេះ​​ប្រព្រឹត្ត​​​អំពើ​​ដ៏សាហាវ​​​ឃោរឃៅ​​បែបនេះ​ទេ ៕