ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ ​និង​​ម្ចាស់​ក្សត្រី​ ​KATE ​បន្ត​ទស្សន​កិច្ច​នៅ​កា​ណា​ដា​​ទោះ​បី​មាន​​បាតុ​កម្ម​

12 ឆ្នាំ មុន

ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម និង​មេហ​សី​ម្ចាស់​ក្សត្រី​ KATE MIDDLETON បាន​យាង​មក​ដល់​ទី​ក្រុង​ម៉ុង​រេ​អាល់​ ប្រទេស​កាណាដា​ កាល​ពី​ថ្ងៃ​ទី​២ កក្កដា កន្លង​មក​នេះ​ដោយ​មាន​ផ្ទុះ​បាតុ​កម្ម​តវ៉ា​នានា​ប្រឆាំង​នឹង​ទស្សន​កិច្ច​នោះ​។ ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ និង​មហេ​សី​បាន​យាង​ទស្សនា​គ្លីនិក​មួយ និង​សាលា​ធ្វើ​ម្ហូប​មួយ​កន្លែង​នៅ​ក្រុង​ម៉ុង​រេ​អាល់​

ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម និង​មេហ​សី​ម្ចាស់​ក្សត្រី​ KATE MIDDLETON បាន​យាង​មក​ដល់​ទី​ក្រុង​ម៉ុង​រេ​អាល់​ ប្រទេស​កាណាដា​ កាល​ពី​ថ្ងៃ​ទី​២ កក្កដា កន្លង​មក​នេះ​ដោយ​មាន​ផ្ទុះ​បាតុ​កម្ម​តវ៉ា​នានា​ប្រឆាំង​នឹង​ទស្សន​កិច្ច​នោះ​។

ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ និង​មហេ​សី​បាន​យាង​ទស្សនា​គ្លីនិក​មួយ និង​សាលា​ធ្វើ​ម្ហូប​មួយ​កន្លែង​នៅ​ក្រុង​ម៉ុង​រេ​អាល់​ ដោយ​ព្រះ​អង្គ​ម្ចាស់​ និង​មហេ​សី​ចូល​រួម​ធ្វើ​ម្ហូប​​ក្នុង​សាលា​នោះ​ដែរ​។ បាតុ​ករ​ជា​ច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​សាលា​នោះ​ក្រោយ​ពី​ទ្រង់​ទាំង​២​ទទួល​មេរៀន​ធ្វើម្ហូប​​មួយ​មក​។

ពួក​បាតុករ​​ស្រែក​ពាក្យសោ្លក​ដូច​ជា​«ពួក​អ្នក​ពឹង​រស់​ដោយ​សារ​គេ​ចូល​មក​កន្លែង​របស់​យើង​ហើយ​»ជា​ដើម​។ ក៏​ប៉ុន្តែ​ព្រះ​អង្គ​​ម្ចាស់​វី​ល្លៀម​ និង​មហេសី​ត្រូវ​ទទួល​ដោយ​សោមនស្ស​រីក​រាយ​បំផុត​ពេល​ទ្រង់​ទាំង​២​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ទីក្រុង​អុត​តា​វ៉ា​ កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា​ កន្លង​មក​នេះ ៕