ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​បេឡារុស​​​ចាប់ខ្លួន​​​បាតុករ​​ជាច្រើន​​សិប​នាក់

12 ឆ្នាំ មុន

បាតុ​កម្ម​ថ្មី​ៗ​ប្រឆាំង​នឹង​ប្រធានាធិបតី​​លោក​អាឡិច​សាន់ដ្រ៍ ​​លូកា​ឆេន​កូ ត្រូវ​បាន​ធ្វើនៅ​បេឡា​រុស​ កាលពីថ្ងៃទី៣ កក្កដា ​​នា​ឱកាស​​​ទិវា​បុណ្យ​ជាតិ​របស់​ប្រទេស​ដោយ​មនុស្ស​ជា​ច្រើន សិបនាក់​ត្រូវ​ចាប់ខ្លួន ។ ​ពួក​អ្នកតវ៉ា​​បានឆ្លើយតប​ចំពោះ​​ការ​អំពាវ​នាវ​នាពេល​មុន​នេះរបស់បណ្តា​បណ្តាញ​សង្គម ​ដែលឱ្យ​យក​ទិវា​បុណ្យ​​ជាតិនេះ​

បាតុ​កម្ម​ថ្មី​ៗ ​ប្រឆាំង​នឹង​ប្រធានាធិបតី​​លោក​អាឡិច​សាន់ដ្រ៍ ​​លូកា​ឆេន​កូ ត្រូវ​បាន​ធ្វើនៅ​បេឡា​រុស​ កាលពីថ្ងៃទី៣ កក្កដា ​​នា​ឱកាស​​​ទិវា​បុណ្យ​ជាតិ​របស់​ប្រទេស​ដោយ​មនុស្ស​ជា​ច្រើន សិបនាក់​ត្រូវ​ចាប់ខ្លួន ។ ​

ពួក​អ្នកតវ៉ា​​បានឆ្លើយតប​ចំពោះ​​ការ​អំពាវ​នាវ​នាពេល​មុន​នេះរបស់បណ្តា​បណ្តាញ​សង្គម ​ដែលឱ្យ​យក​ទិវា​បុណ្យ​​ជាតិនេះ​ ដើម្បី​ជួបជុំ​គ្នា ធ្វើ​បាតុកម្ម​​​ប្រឆាំង​នឹង​របប​របស់​លោក​លូកា ឆេនកូ ។ ការប្រមូល​ផ្តុំ​មនុស្ស​យ៉ាង​ច្រើន​គឺ​ក្នុង​រដ្ឋ​ធានីបេឡារុស ហើយបាតុកម្មក៏​កើត​​មានក្នុង​ទី​ក្រុង​យ៉ាង​តិច​​៦​របស់​ប្រទេស​ដែរ ។

ពេល​ប្រធានា​ធិបតី​ថ្លែង​សុន្ទរកថា ក្នុងទិវា​បុណ្យ​ជាតិ អាជ្ញា​ធរ​អាចរាំងខ្ទប់​ពួកបាតុករ​បាន ក៏ប៉ុន្តែ​នា​ពេលល្ងាច​មានការប្រមូលផ្តុំ​​មនុស្ស​នៅឯ​ស្ថានីយ​​រថភ្លើង​​កណ្តាល​របស់​ទៅទីក្រុង​មីនស្ក៍។ ​​ដំបូង​នៅ​​ស្ថានីយ​រថភ្លើង​​នេះ​មាន​បាតុករ​តែប្រមាណ​ជា​២០នាក់​ប៉ុណ្ណោះ ។ ក្រោយមកមនុស្ស​មក​ចូលរួម​មានកាន់​តែ​ច្រើន​ភាគច្រើន​ជាពួក​យុវជន ។ ប៉ូលិស​​បេឡារុសបានបាញ់​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​បាតុកម្ម​ ហើយ​ចាប់​ខ្លួនពួក​បាតុករ​ជាច្រើន​សិប​នាក់ ៕