ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ​​រំពឹង​ថា ​រដ្ឋាភិបាល​ក្រោយ​​​របស់ថៃ​​​អាច​ដោះស្រាយ​​​បញ្ហា​ជា​​មួយកម្ពុជាបាន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ លោក​​​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​​មាន​ប្រសាសន៍​​​​ថា រដ្ឋាភិបាល​ថៃ​ថ្មីដែល​​ចេញពី​ការ​បោះ​ឆ្នោត​​​កាល​ពី​ថ្ងៃទី​​​៣ កក្កដា ​២០១១ អាច​នឹង​ធ្វើការ​​ដោះស្រាយ​​បញ្ហា​ព្រំដែនជាមួយ​កម្ពុជា​បាន ​ក្នុង​នោះ​​រួម​ទាំង​​ព្រំដែនគោក ​និង​ការ​ដោះ​ស្រាយបញ្ហា​​​

រាជធានីភ្នំពេញ​​ ៖ លោក​​​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​​មាន​ប្រសាសន៍​​​​ថា រដ្ឋាភិបាល​ថៃ​ថ្មីដែល​​ចេញពី​ការ​បោះ​ឆ្នោត​​​កាល​ពី​ថ្ងៃទី​​​៣ កក្កដា ​២០១១ អាច​នឹង​ធ្វើការ​​ដោះស្រាយ​​បញ្ហា​ព្រំដែនជាមួយ​កម្ពុជា​បាន ​ក្នុង​នោះ​​រួម​ទាំង​​ព្រំដែនគោក ​និង​ការ​ដោះ​ស្រាយបញ្ហា​​​ត្រួត​​ស៊ីគ្នា​​នៅ​តំបន់​​សមុទ្រ ដើម្បី​​ឱ្យ​ក្រុមហ៊ុន​​នានា​រុករក​ប្រេង ។ ​​ការថ្លែង​​របស់​លោក​​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង ​យ៉ាង​ដូច្នេះ​​​ធ្វើឡើង​​ក្នុងបទ​សម្ភាសន៍​​មួយជាមួយវិទ្យុ​​​បារាំង​អន្តរជាតិ RFI ផ្សាយ​កាលពី​យប់ថ្ងៃ​អាទិត្យ ទី​​៣ កក្កដា ​​២០១១​នេះ​។

គួរបញ្ជាក់​​​​ថា ការ​ថ្លែង​របស់​លោករដ្ឋ​មន្ត្រី​​ការបរទេស​​កម្ពុជា​នេះ​​​ផងដែរ ​ធ្វើឡើង​​បន្ទាប់ពី​គណ​បក្ស​ភឿថៃ បានឈ្នះ​​ឆ្នោត​​សម​ល្មម​អាច​បង្កើត​រដ្ឋាភិបាល​បានលើ​គណបក្ស​​​ប្រជាធិប​តេយ្យដឹកនាំ​​​ដោយ​លោក​​អាប់ភីស៊ីត ​​នៅក្នុង​​​ការបោះឆ្នោត​​​កាលពី​ថ្ងៃទី​​​៣ កក្កដា ​​២០១១ ។ ​​លទ្ធ​ផល​​ក្នុងការ​រាប់​សន្លឹក​ឆ្នោត​​ទូទាំង​ប្រទេស​ថៃ​បាន​​បង្ហាញ​ថា ​គណ​បក្ស​ភឿថៃ​​​បាន​ទទួល​អាសនៈ​​ក្នុងសភា​ចំនួន​​២៦១ ចំណែកគណបក្ស​​ប្រជាធិបតេយ្យ​​​របស់​លោក​អាប់ភីស៊ីត ​បាន​ចំនួន​​​១៦២អាសនៈ ។ គួរ​បញ្ជាក់​​​ថា ​ចំនួន​អាសនៈ​​នៅក្នុង​​​សភា​ថៃ​​​ទាំង​អស់​​​​​ចំនួន​​​៥០០​អាសនៈ ​​មានន័យ​ថា ​​គណបក្ស​ភឿ​ថៃ​​​អាច​បង្កើត​​​​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ ​​ពីព្រោះ​​​គណ​បក្ស​​​នេះ​​ឈ្នះ​ឆ្នោត​​​លើ​ស​គណបក្ស​​​ប្រជាធិបតេយ្យ​​៩៣​អាសនៈ អាច​ចូលជា​​មួួយគណបក្ស​​ផ្សេងៗ​ទៀត​ក៏បាន​ ​មិន​ចូល​ក៏បាន​។

ចំណែក​​​គណបក្ស​​របស់លោកអាប់ភីស៊ីត ចង់​បូកជាមួយ​គណបក្ស​​ផ្សេងៗទៀត​ដើម្បី​​បង្កើត​រដ្ឋាភិបាល​ក៏​ទៅ​អត់​រួច​​​ដែរ ពីព្រោះអត់​​​គ្រប់ចំនួន​អាសនៈ​​ភាគច្រើន​ ។ ​ដូច្នេះ​លោកស្រី​យីង​ ឡាក់ ​ស៊ីណាវ៉ាត្រា ​ដែលជា​​ប្អូនស្រីពៅ​​បង្កើត​របស់​​អតីតនាយករដ្ឋមន្ត្រី​​​ថៃ ថាក់ស៊ីន ​នឹងក្លាយ​​​​ជានាយករដ្ឋមន្ត្រី​​​ទី​២៩ និង​ជា​នាយក​​រដ្ឋមន្ត្រី​​ស្ត្រីលើក​ដំបូងក្នុងប្រទេសថៃ​ ៕