ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រាប់​​សន្លឹក​ឆ្នោត​ជិត​អស់​​គណ​បក្ស​ភឿ​ថៃ​​ទទួល​បាន​​កៅ​អី​២៦១​ក្នុង​សភា

12 ឆ្នាំ មុន

គណ​បក្ស​ភឿ​ថៃ​ដែល​ស្មោះ​ត្រង់​ចំពោះ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ថាក់​ស៊ីន ស៊ីណា​វ៉ា​ត្រា​ ដណ្តើម​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា នៅ​ថៃ​ជា​ការ​បើក​ផ្លូវ​ឱ្យ​នារី​ម្នាក់​ក្លាយ​ជា​ប្រមុខ​រដ្ឋា​ភិ​បាល​ថៃ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​នេះ​។ នាយក​រដ្ឋ​មន្ត្រី​លោក​អាប់​ភី​ស៊ីត​ វេ​ចា​ជីវ៉ា​ បាន​ទទួល​ស្គាល់​បរា​ជ័យ​របស់​លោក​

គណ​បក្ស​ភឿ​ថៃ​ដែល​ស្មោះ​ត្រង់​ចំពោះ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ថាក់​ស៊ីន ស៊ីណា​វ៉ា​ត្រា​ ដណ្តើម​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា នៅ​ថៃ​ជា​ការ​បើក​ផ្លូវ​ឱ្យ​នារី​ម្នាក់​ក្លាយ​ជា​ប្រមុខ​រដ្ឋា​ភិ​បាល​ថៃ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​នេះ​។ នាយក​រដ្ឋ​មន្ត្រី​លោក​អាប់​ភី​ស៊ីត​ វេ​ចា​ជីវ៉ា​ បាន​ទទួល​ស្គាល់​បរា​ជ័យ​របស់​លោក​ហើយ​អប​អរ​សាទរ​ចំពោះ​លោក​ស្រី​យីង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា​ ប្រមុខ​គណ​បក្ស​ភឿ​ថៃ ហើយ​ជា​ប្អូន​ស្រី​ពៅ​របស់​លោក​ថាក់​ស៊ីន​។

ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​ជិត​ចប់​សព្វ​គ្រប់​គណ​បក្ស​ភឿ​ថៃ​ទទួល​បាន​កៅ​អី​២៦១​ក្នុង​ចំណោម​កៅ​អី​ទាំង​៥០០​របស់​សភា​ទល់​នឹង​១៦២​កៅ​អី​សម្រាប់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​។ នេះ​ជា​ប្រកាស​របស់​គណៈកម្មាធិការ​បោះ​ឆ្នោត។

ការ​ស្ទាប​ស្ទង់​មតិ​ចេញ​ពីហិប​ឆ្នោត​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​ SUAN DUSIT ក្រុង​បាង​កក​មុន​នេះ​និយាយ​ថា គណ​បក្ស​ភឿ​ថៃ​អាច​ទទួល​បាន​កៅ​អី​៣១៣​ក្នុង​សភា​ទល់​នឹង​១៥២​កៅ​អី​សម្រាប់​គណបក្ស​ប្រជា​ធិប​តេយ្យ​។ លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នេះ​នៅ​ពេល​​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​គឺ​ជា​ការ​វាយ​បក​មួយ​ចំពោះ​វណ្ណៈ​ដឹក​នាំ​ប្រពៃ​ណី ដែល​រួម​មាន​ពួក​គ្រួសារ​អភិ​ជន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ពួក​ឧត្តម​សេនីយ៍​កង​ទ័ព និង​បណ្តា​ទី​ប្រឹក្សា​ព្រះ​បរម​រាជ​វាំង​ថៃ​ហៅ​ពួក​អាមាត្យ​ដែល​គាំ​ទ្រ​លោក​អាប់​ភីស៊ីត​។

លោក​ថាក់​ស៊ីន​ ដែល​រស់​នៅ​និរទេស​​ឯ​ក្រុង​ឌូ​បៃ​ទទួ​ល​ការ​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធ​នា​គារ​លោក​២​ឆ្នាំ​ពី​បទ​ពុក​រលួយ ហើយ​ជ័យ​ជំនះ​របស់​ប្អូន​ស្រី​លោក​នឹង​អាច​សម្រួល​ដល់​ការ​វិល​ត្រឡប់​របស់​លោក​មក​កាន់​ប្រទេស​ថៃ​វិញ​។

លោក​ស្រី​យីង​ឡាក់ ថ្លែង​ថា លោក​ថាក់​ស៊ីន​បាន​ទូរ​ស័ព្ទ​​សម្តែង​ការ​អប​អរ​សាទរ​ចំពោះ​រូប​ខ្ញុំ​ និង​លើក​ទឹក​ចិត្ត​ខ្ញុំ​។ ខ្ញុំ​បាន​ជំរាប​លោក​វិញ​ថា យើង​នៅ​មាន​ការ​ងារ​ច្រើន​ទៀត​ដែល​​ត្រូវ​បំពេញ៕