ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្ទង់មតិបង្ហាញថាបក្សភឿថៃអាចបាន313កៅអី

12 ឆ្នាំ មុន

ព្រឹត្តិការណ៍​​ដែល​អាច​ចាត់​ទុកថា ​មិន​មែន​តែ​​ប្រជាពល​រដ្ឋ​​សៀម​នោះ​​ទេ ​ដែល​តាម​ដាន​​ សូម្បី​​តែ​សាធារណ​ជន​កម្ពុជា​ក៏​បាន​តាមដាន​​យា៉ង​ប្រកិត​ជុំវិញ​​ការ​​ បោះឆ្នោត​​ជ្រើសរើស​​អ្នក​​តំណាង​​រាស្ត្រសៀម​នៅថ្ងៃ​​ទី​៣ កក្កដា កន្លង​មក​នេះ ។ ​ខាង​​ក្រោម​​នេះ ​គឺជា​​សេចក្តីរាយ​ការណ៍​ព័ត៌​មាន​​នានា​ទាក់​ទង​ទៅ​នឹង​ការ​​បោះឆ្នោត​​នៅ​ ប្រទេស​​

ព្រឹត្តិការណ៍​​ដែល​អាច​ចាត់​ទុកថា ​មិន​មែន​តែ​​ប្រជាពល​រដ្ឋ​​សៀម​នោះ​​ទេ ​ដែល​តាម​ដាន​​ សូម្បី​​តែ​សាធារណ​ជន​កម្ពុជា​ក៏​បាន​តាមដាន​​យា៉ង​ប្រកិត​ជុំវិញ​​ការ​​បោះឆ្នោត​​ជ្រើសរើស​​អ្នក​​តំណាង​​រាស្ត្រសៀម​នៅថ្ងៃ​​ទី​៣ កក្កដា កន្លង​មក​នេះ ។ ​ខាង​​ក្រោម​​នេះ ​គឺជា​​សេចក្តីរាយ​ការណ៍​ព័ត៌​មាន​​នានា​ទាក់​ទង​ទៅ​នឹង​ការ​​បោះឆ្នោត​​នៅ​ប្រទេស​​សៀម​នោះ​ដែល​បានបង្ហាញថា គណ​បក្ស​ភឿ​ថៃ​​ នឹងឈ្នះ​​ក្នុង​ការ​បោះ​ឆ្នោត​​នេះ ។ ​បើ​គេ​ក្រឡេក​មើល​ទៅ​ក្រោយ​បន្តិច គណ​បក្ស​ភឿ​ថៃ​នេះ​គឺ​ជា​​គណ​បក្ស​ដែល​បង្កើតឡើង​ក្រោយ​ពី​គណបក្ស​អំណាច​ប្រជាជន​​បាន​ឈ្នះ​ឆ្នោត​ ហើយ​គណបក្ស​នេះ​ក៏​ប​ង្កើត​​ឡើង​ដោយ​មន្ត្រីគណ​បក្ស​ថៃ​ស្រឡាញ់ថៃ ​ដែល​ដឹក​នាំដោយ​លោក​​ថាក់​សីុន ​សីុណាវា៉ត្រា ដែល​​ត្រូវបាន​ក្រុម​​អាមាត្យ គឺ​ទាហាន​​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​លោក​ពីតំណែង​​នាយក​​រដ្ឋ​មន្ត្រី​​​នា​ឆ្នាំ​២០០៦ ។ ដូច្នេះ​ ការ​ឈ្នះ​ឆ្នោត​​​លើក​នេះ​ក៏​​គ្មាន​អ្វីប្លែក​នោះទេ ​សម្រាប់​​គណ​បក្ស​​​ភឿថៃ​ដែល​គណបក្ស​នេះ​មាន​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី ជា​ប្អូន​ស្រីរបស់​លោក​ថាក់​សីុន ​គឺ​លោក​ស្រី​ យីងឡាក់ ។ ​ទោះបីជា​​បែប​ណា​ព្រឹត្តិ​ការណ៍​​បោះឆ្នោត​លើក​នេះ​ ក៏​ជា​ហេតុ​ការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​ក្នុង​ប្រទេស​នេះ ​ដែល​កំពុង​តែ​ឈាន​ទៅ​រក​ការ​បែក​បាក់​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ក៏​ជា​សារ​មួយ​បង្ហាញ​​ថា នយោ​បាយ​រដ្ឋ​ប្រហារ​​ដែល​ធ្លាប់​តែ​កើត​​មាន​ជា​រឿយៗ​គឺអស់​ន័យ​ហើយ​ និង​មិន​អាច​ទទួល​យក​​បាន​សម្រាប់​​ឆាក​នយោ​បាយ​​សម័យថ្មីនេះ ។
បើ​លោកស្រី​​ យីង ឡាក់ ក្លាយជា​នាយក​រដ្ឋ​មន្ត្រី​​នោះ គឺ​ជា​លើក​ទី១​ហើយ​ដែល​ប្រទេស​សៀម​​មាន​នាយក​រដ្ឋ​មន្ត្រី​​ជា​ស្ត្រី​​សម្រាប់​​នាយក​រដ្ឋ​មន្ត្រី​ទី​២៩ ។
ការ​បោះឆ្នោត​​នៅថៃ​ចាប់​​ផ្តើម​ ខណៈ​មាន​ការ​បារម្ភពី​ការ​បង្ក​វិបត្តិ​​នយោ​បាយ​ថ្មីៗ​ក្នុង​ប្រទេស ប្រជាជនថៃ​​បានចេញ​ទៅបោះឆ្នោត​​​​សភា​នា​ថ្ងៃទី​​​៣ កក្ក​ដា ​​​ដែលការបោះឆ្នោត​​​នេះ​អាច​​បង្ក​នូវ​វិបត្តិ​​​នយោបាយ​​ថ្មីក្នុងប្រទេស​នេះ​ដែល​​កំពុង​​មាន​ការបែក​បាក់​គ្នា​យ៉ាង​ខ្លាំង​។

ការបោះឆ្នោត​​​នេះស្ថិត​ក្រោម​​ស្រមោល​​របស់​​​អតីត​​​នាយករដ្ឋមន្ត្រី​​​លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា ​ដែលកំពុង​​​រស់នៅ​និរទេស​​​ក្នុងទីក្រុង​​​​ឌូ​បៃ ​​​គេ​ចពី​ការ​​កាត់ទោស​​ដាក់គុក​​​លោក​​ពីរឿង​​​ចោទ​លោក​​ថា ពុករលួយ ។

ការស្ទាប​ស្ទង់​​មតិ​ចុង​ក្រោយ​​​​ទាំងឡាយ​​បង្ហាញ​ថា ​​គណ​បក្ស​​ភឿថៃ ​​នឹងជា​​​​អ្នកឈ្នះ​ក្នុង​​ការបោះឆ្នោត​​​​នេះ​លើ​គណបក្ស​​​ប្រជាធិប​តេយ្យ​​របស់នាយករដ្ឋមន្ត្រី​​បច្ចុប្បន្ន​​​លោកអាប់ភីស៊ីត ​​វ៉េ​ចាជីវ៉ា ។ ​ប្រការ​នេះ​​អាច​ញ៉ាំង​​ឱ្យ​​​មាន​ដំណាក់​​កាល​​អស្ថិរ​ភាព​​មួយ និងអាច​​មានរដ្ឋ​​ប្រហារ​​​យោ​ធា​មួយ ព្រោះ​​​លទ្ធិប្រជាធិបតេយ្យ​​នៅ​ថៃ​​​ដែលបង្កើត​ឡើង​​ចាប់​តាំង​ពីឆ្នាំ​​១៩៣២ ​មក ធ្លាប់​ឆ្លង​កាត់​រដ្ឋប្រហារ​​ចំនួន​​​១៨​លើក ​​និង​ការ​កែ​ប្រែ​​​​រដ្ឋធម្មនុញ្ញ​​​​​១៧​លើក​មក​ហើយ ។ ​​​រដ្ឋប្រហារ​​​យោ​ធា​ចុង​ក្រោយ​កើត​មានកាលពីឆ្នាំ​​២០០៦ ផ្តួលរំលំ​​លោកថាក់ស៊ីន​។

ប្រសិនបើ​គណបក្ស​​​ភឿថៃ​​​ដណ្តើ​មបាន​​ជ័យ​ជំនះ​​ក្នុងការបោះឆ្នោត​​នេះ ​ហើយ​បង្កើត​​រដ្ឋាភិ​បាល​មួយ​នោះ​ ប្អូនស្រី​​របស់​លោក​ថាក់ស៊ីន ​គឺ​លោក​ស្រី​​យីង​ឡាក់ ស៊ីណាវ៉ាត្រា ​នឹង​​ឡើង​​កាន់​តំណែង​​​នាយករដ្ឋមន្ត្រី ។ ដោយពុំមានបទ​ពិសោធន៍​​​ខាង​នយោបាយ​​​ លោកស្រី​​យីង​ឡាក់  ជា​នារី​​អ្នកជំនួញ​ម្នាក់ ​ហើយ​ក្នុង​​​យុទ្ធនា​ការ​​ឃោសនា​បោះឆ្នោត​​​​​ហាក់​បង្ហាញ​​ថា លោកស្រី​នឹង​​​ដណ្តើម​បាន​​ជោគ​ជ័យ​។

ជាក់ស្តែង​​ទៅ​ លោកថាក់ស៊ីន ​​ជា​អ្នក​​ដឹកនាំ​​គណបក្ស​​​​ពីចម្ងាយ​គឺពី​ទីក្រុងឌូបៃ ។ គណបក្ស​​​ភឿថៃ​​​ប្រសិន​​បើ​​​​ឈ្នះឆ្នោត នឹងប្រកាន់​យក​ច្បាប់​​​​នៃការ​​លើកលែង​ទោស​​មួយ ដែលអាច​​ឱ្យ​លោក​​ថាក់​​ស៊ី​ន វិលត្រឡប់​ចូូលស្រុក​​​វិញ ក៏​​​​ប៉ុន្តែ​​​​ការ​ផ្តួច​ផ្តើម​​​គំនិតនេះ​​នឹង​ញ៉ាំង​ឱ្យ​មាន​​ភាពស្មុគ​ស្មាញ​​​​​ជា​យថាហេតុ​​​​មួយ ជា​មួយ​គណបក្ស​​តូចៗ​​​ជា​សម្ព័ន្ធ​​​​មិត្ត។

ការស្ទាប​ស្ទង់​មតិ​ទាំង​ឡាយ​បង្ហាញ​ថា ​គណ​បក្ស​​​​ភឿថៃ​​​នឹង​ពុំអាច​​​ដណ្តើម​​បាន​កៅអី​​​ភាគ​ច្រើន​​​ដាច់​ខាត​ឡើយ ។ ការ​ស្ទង់​មតិ​ចេញ​ពី​ហិប​ឆ្នោត​ថៃ ៖ បក្ស​​ភឿ​ថៃ​​ទទួល​បាន​៣១៣​អាសនៈ ​ចំណែក​បក្ស​ប្រជា​ធិប​តេយ្យ​ទទួល​បាន​១៥២​អាសនៈ​តាមការ​ស្ទង់មតិ​​លើអ្នក​បោះឆ្នោត​​រួច​នៅ​​ក្នុង​ការ​​​បោះឆ្នោត​​​ជាតិរបស់ថៃ​ ​នា​ថ្ងៃទី​​៣ កក្កដា ​​​ចេញ​ផ្សាយ​​​ដោយ​បណ្តា​ញព័ត៌មាន​ថៃ​​​នៅវេលា​រសៀល​​​ម៉ោង​​​ក្នុងប្រទេស​​​ថៃ​បង្ហាញ​ថា គណ​បក្ស​ភឿថៃ ទទួលបាន​​​​​៣១៣​អាសនៈ ក្នុងសភា​​មានចំនួន​​​​៥០០អាសនៈ ​​ចំណែក​​​គណបក្ស​​​ប្រជា​ធិបតេយ្យ​របស់លោក​អាប់ភីស៊ីត ​​​ទទួល​បាន​ត្រឹមតែ​​​​​១៥២​​អាសនៈប៉ុណ្ណោះ ​​​ដែល​នេះ​ជា​លទ្ធ​ផល​ជំហានដំបូង​បង្ហាញ​ថា​ ​គណបក្ស​ភឿថៃ​​​ទទួល​​ជ័យ​ជំនះ​​ទាំ​ងស្រុង​លើគណបក្ស​​​ប្រជា​ធិប​តេយ្យ។

ជាមួយគ្នានេះ ​ទាក់ទិន​​​នឹង​ការបោះឆ្នោត​​ជាតិរបស់ថៃ​​​ហាក់ដូចជា​​​មិន​មានផ្ទុះអំពើហិង្សា​​​ទាក់ទង​​​​នឹង​ដំណើរ​​​​ការបោះឆ្នោត​​​នោះទេ ព្រោះ​​ក្នុងអំឡុង​​​​ពេលនៃការ​​បោះឆ្នោត​ ​​ប៉ូលិស​​ជា​ច្រើន​នាក់​​​ត្រូវ​បានដាក់​ពង្រាយ​​នៅតាមស្ថានីយ​​បោះ​ឆ្នោត​​​​​ទូទាំង​ប្រទេស​​​ដើម្បីផ្តល់​​​សន្តិសុខ​​​ដល់​អ្នក​បោះ​ឆ្នោត​​​ ដោយឡែក​នៅ​​​តំបន់ព្រំដែន​​​រវាង​​​​ប្រទេស​​កម្ពុជា​​​​ និងប្រទេស​ថៃ​​​ក៏​ពុំ​មាន​​​បាតុ​ភាព​អ្វីដែរ​។

ការស្ទង់​មតិ​​​​នេះ​បង្ហាញ​​​​ថា គណបក្ស​​ភឿថៃ ​​ទទួលជ័យជំនះភ្លូក​ទឹកភ្លូក​ដី​​​ធ្វើ​​ឱ្យ​​លោក​អាប់ភី ស៊ីត ​​ចាញ់​ងើប​​​មុខ​លែង​រួច​​​​តែម្តង​។​ តាមទីភ្នាក់ងារ​​​ព័ត៌មាន​រ៉យ​ទ័រ​ថា ​លោក​ថាក់​ស៊ីន​​ ស៊ីណាវ៉ាត្រា ​​​​បាន​អបអរ​​សាទរ​ចំពោះ​​​លោក​ស្រី​​​យីង​ឡាក់ ក្រោយ​ពី​​​​ទទួ​លបាន​ព័ត៌​មាន​​ស្តីអំពីការ​​​​ស្ទង់​មតិ​​ដែលបង្ហាញ​ថា ​គណ​បក្ស​​ភឿថៃ​​​​ទទួលជ័យជំនះ​​លើ​​គណបក្ស​​ប្រជាធិប​តេយ្យ​​​​របស់​លោក​​អាប់ភីស៊ីត ​​​​ភ្លូក​ទឹកភ្លូក​ដី​។ ​ការ​ទទួលជ័យជំនះរបស់​​គណបក្ស​ភឿថៃ ​​ធ្វើ​​ឱ្យ​​លោកស្រីយីង​ឡាក់ ​ក្លាយ​​​ជានាយករដ្ឋមន្ត្រី​​​ស្ត្រី​ដំបូង​​គេរបស់​ប្រទេសថៃ ។ លទ្ធ​ផល​​​ផ្លូវ​ការ​​ដំបូង​នឹង​ចេញនាវេលា​ម៉ោង​​​​២១​​។

ក្នុងការបោះឆ្នោត​​​ជាតិរបស់​ថៃ​​នេះ​ដែរ ​​គណ​បក្ស​​​ដែលចូលរួមប្រកួតប្រជែង​​​​ ហើយទទួល​បានសំឡេង​ឆ្នោត​​​​​​​គាំទ្រគឺគណបក្ស Bhumjai Thai ទទួលបាន​​​១៣អាសនៈ គណបក្ស Chartthai Pattana ទទួលបាន​​​​១០អាសនៈ គណ​បក្ស​​​ Palung Chon ទទួលបាន​​​៥អាសនៈ គណ​បក្ស ​Rak Thailand ទទួលបាន​​​៣អាសនៈ ​គណបក្ស Chart Pattana Padin ទទួល​បាន​​​២អាសនៈ គណបក្ស​​​​ Matubhum ទទួលបាន​​​១អាសនៈ និង​គណបក្ស Rak Santi ទទួលបាន​​​១អាសនៈ ។

ការ​​បោះឆ្នោត​​សៀម ៖ ​គណបក្ស​ភឿ​ថៃ​សង្ឃឹម​ថា នឹង​ទទួល​​បាន​៣០០​អាសនៈ​ក្នុង​សភា ​ការបោះឆ្នោត​​​​ជាតិរបស់​ប្រទេសថៃ ​​បាន​ចាប់​ផ្តើម​​​​កាលពីព្រឹកថ្ងៃទី​​​​៣ កក្កដា ​ដោយ​តាម​ការ​ប៉ាន់ស្មាន​​​ជំហានដំបូង​ថា មានអ្នកមាន​សិទ្ធិ​​បោះ​ឆ្នោត​​​ជាង​​​៧០ភាគរយ បានចេញទៅ​បោះ​ឆ្នោត ។ ​​ពុំទាន់មាន​លទ្ធ​​ផល​​ជំហាន​ដំបូងនៅ​​​ឡើយ​ទេ ​ទាក់ទិន​​នឹងការបោះឆ្នោត​​នេះគិត​​​ត្រឹម​​​​វេលារសៀល​​ថ្ងៃទី​​​៣ កក្កដា ​ប៉ុន្តែ​​​សមាជិក​​​គណ​បក្ស​​ភឿថៃ​​មួយរូប លោក Sanoh Thienthong មានជំនឿ​​​ថា គណបក្ស​​របស់​លោកនឹង​​​ទទួល​បានយ៉ាង​ហោចណាស់​​​៣០០អាសនៈ ក្នុង​​សភា ហើយ​​ធា​នា​​បាន​​ភាពស្រប​ច្បាប់​​​ដើម្បី​បង្កើត​​រដ្ឋាភិបាល​​​ថ្មីមួយ ។

លោក Sanoh ថ្លែង​បែបនេះ ក្រោយ​ពី​លោក​ទៅបោះឆ្នោត​​​​នៅ​​​ស្ថានីយ​​​បោះឆ្នោត​​លេខ​​៦ ​នៅសាលាមត្តេយ្យ​ Sriwatthana ក្នុងស្រុក​​​ Wathana  Nakhon ខេត្តស្រះកែវ​។

លោក Yongyuth  Wichaidit ជាមេ​ដឹកនាំ​​គណបក្ស​​ភឿថៃ ​​ថ្លែង​ថា ប្រសិន​បើ​​​​គណបក្ស​​​​របស់​លោក​​ឈ្នះឆ្នោត​​​រដ្ឋាភិបាថ្មីមួយ​​នឹង​ត្រូវ​​បង្កើត​ក្នុងរយៈ​ពេល​មួយខែ ។ ​លោក Yong   yuth ថ្លែង​​ទៀត​ថា ​​លោក​មានជំនឿ​ថា ​ក្នុងការ​បោះឆ្នោត​​​​ជាតិនេះ​មាន​​អ្នក​​មាន​សិទ្ធិបោះឆ្នោត​​ជាង​​​៧០ភាគរយ ​បានចេញទៅ​បោះឆ្នោត​​​ ហើយ​លោក​​មាន​ផែនការ​​​តាមដាន​​លទ្ធផល​​​នៃការ​បោះឆ្នោត​​​​នៅទីស្នាក់ការ​​​គណបក្ស​របស់​​លោកនា​វេលា​រសៀល​។​ លោកថ្លែង​​​​ដូច្នេះ​​​ក្រោយ​ពី​​​លោក​បោះឆ្នោត​​​នៅស្ថានីយ​​​បោះឆ្នោត​​លេខ​​​១១៤ ​ក្នុងស្រុក Bang​yikan ​ទីក្រុង​បាង​កក ។ លោក​ស៊ូថេប ​ធឿក​ស៊ូ​បាន់ ​​ឧប​នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ​ទៅបោះឆ្នោត​​​នៅស្ថាន​ីយ​បោះ​ឆ្នោត​​លេខ​​២ ក្នុង​​សាលា​ Ban Bor Krang ក្នុង​ស្រុក Punpin ខេត្ត​ស៊ូរ៉ាត់ ថានី ​ប៉ុន្តែ​លោក​ស៊ូ​ថេប មិនបាន​​លើកឡើង​​ថា ​គណបក្ស​​​​ប្រជា​ធិប​តេយ្យ​​របស់លោកនឹង​ទទួលបាន​ប៉ុន្មាន​​​​អាសនៈ​នោះទេ​។

លោកស្រីយីងឡាក់ ​​​ស៊ីណាវ៉ាត្រា ​​បេក្ខ​នារី​​​នាយករដ្ឋមន្ត្រី​​របស់គណបក្ស​​ភឿថៃ ​ទៅបោះ​ឆ្នោត​​នៅស្ថានីយ​បោះឆ្នោត​​​លេខ​​​​៣២​ ស្ថិត​​​នៅ​ក្នុង​​​​សាលា​រៀន​មួយ​ក្នុងទីក្រុង​​​បាងកក ។ ​​លោក​ប្រាវីត ​​វង់​សុវ៉ាន់ ​រដ្ឋមន្ត្រី​​​ក្រសួង​ការពារ​ប្រទេស​​ទៅបោះឆ្នោត​​​នៅ​​ស្ថានីយបោះឆ្នោត​​​​លេខ​​១១ ក្នុង​ទីក្រុង​​​បាងកក ។ ​​ចំណែក​លោក​​អាប់ភីស៊ីត ​​​វ៉េ​ចាជីវ៉ា ​​ជានាយក​រដ្ឋ​​មន្ត្រីចាំផ្ទះ ​បោះឆ្នោត​​នៅ​ស្ថានីយ​​​បោះឆ្នោត​​​លេខ​៤ ក្នុងទីក្រុង​បាងកក ។

លោកថាក់ស៊ីន ៖ ​ការឈ្នះឆ្នោត​​របស់​បក្ស​​ភឿ​ថៃ​ នឹង​នាំមក​​នូវ​ការ​ផ្សះ​ផ្សា​គ្នា ​លោកថាក់ស៊ីន ​​ស៊ីណាវ៉ាត្រា អតីតនាយក​​រដ្ឋមន្ត្រី​​​ដែល​​មានប្រជាប្រិយភាព​​​​ថ្លែង​ថា ការ​បោះឆ្នោត​​​​ឱ្យគណបក្ស​​ភឿថៃ​​ ឆ្លុះបញ្ចាំងពីឆន្ទៈ​​​របស់ពលរដ្ឋ​​​ដែលគាំទ្រ​​​ការផ្សះ​ផ្សា​​​គ្នា។ លោក​ថាក់ស៊ីន ​ថ្លែង​បែបនេះ​​ក្នុងបទសម​្ភាសន៍​​តាម​ទូរស័ព្ទ​​​​មួយ​ចាក់ផ្សាយ​​ដោយបណ្តា​ញព័ត៌មា​ន​​ថៃ​រយៈ​ពេលមួយ​ម៉ោង​ក្រោយ​​​ពីការបោះឆ្នោត​ត្រូវ​បញ្ចប់​។

លោកអតីតនាយករដ្ឋមន្ត្រី​​​ថ្លែង​ថា បក្ស​ភឿថៃ​​​គឺច្បាស់​​​ណាស់ក្នុង​​ការស្វះស្វែង​​​​រក​មធ្យោ​បាយ​​​ផ្សះផ្សា​គ្នា​​​ ហើយ​លោកថ្លែង​​ថា លោក​នឹង​មិន​​វិលត្រឡប់​មក​ប្រទេស​វិញឡើយ ​ប្រសិ​ន​បើ​​ការ​វិលត្រឡប់​​​របស់លោកបង្ក​​ឱ្យមាន​បញ្ហា​ក្នុង​ប្រទេស​។ ​លោកថាក់ស៊ីន ​ថ្លែង​ថា «ខ្ញុំ​​​​មិន​ចាំ​​​​បាច់​វិលត្រឡប់​ចូល​ស្រុកឡើយ​ ពីព្រោះ​​ខ្ញុំ​មិន​​​ចង់​បង្ក​​បញ្ហា​​ក្នុង​​​​ប្រទេស​​​ទៀតទេ»​។

ដោយឡែក​នៅ​​​ល្ងាច​ថ្ងៃទី​​​៣ កក្កដា ​​លោក​អាប់ភីស៊ីត ​ថ្លែង​​ទៅ​កាន់​អ្នកគាំទ្រ​​លោក​ដែល​​​​ប្រមូលផ្តុំ​គ្នា​នៅទីស្នាក់ការ​​គណបក្សប្រជា​ធិប​តេយ្យ​ ដោយ​ថ្លែង​​​អំណរគុណ​ដល់​អ្នក​​​ដែលបាន​បោះ​ឆ្នោត​​គាំទ្រលោក​។

លោកអាប់ភីស៊ីត ថ្លែង​​ថា ​ទោះបីជាបែប​ណា​​ពេលនេះលោកនៅ​​​រង់​​​ចាំ​លទ្ធ​ផល​​​បោះឆ្នោត​​​ជាផ្លូវការ​​​​ទៀត។ ស្ថាន​​ទូត​នានា​ក្រើន​រំលឹក​​ពលរដ្ឋ​របស់​​ខ្លួន​​គេចពី​ទីប្រជុំ​នយោ​បាយ​ ​​​AFP ​ផ្សាយ​ថា បណ្តា​​ស្ថាន​ទូត​​​នានា​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ក្រើន​រំលឹក​ដល់​​ភ្ញៀវ​​ទេសចរ​​ ត្រូវ​ប្រុង​ប្រយ័ត្ន​ និង​គេច​ពីទីប្រជុំ​ជន​​ផ្នែក​នយោ​បាយ​នៅក្នុង​ថ្ងៃទី៣ កក្កដា ជាថ្ងៃ​​ដែល​​​ប្រទេស​ថៃ​បោះ​ឆ្នោត​​ជាលើក​ដំបូង​ ក្រោយ​ពី​​កើត​ហេតុ​ប្រឆាំង​នឹងរដ្ឋ​ាភិបាល​ឈាន​ឆ្ពោះ​ទៅរក​ការ​បង្ហូរ​ឈាម​​កាលពី​ឆ្នាំ២០១០មក​ ។​
ស្ថានទូត​អូស្ត្រាលី​​ និងអង់​គ្លេស​​ ប្រកាស​​ថា «មាន​​តំរុយ​​​នឹង​កើត​ចលាចល​ ឬអំពើ​​ហិង្សា​ក្នុង​​អំឡុង​​ពេល​បោះឆ្នោត​​ និង​បង្កើត​រដ្ឋា​ភិបាល  ​ថ្មី» ។ ស្រប​ពេល​​​​ជាមួយ​គ្នា​​នេះ នៅលើ​​វ៉េប​សាយ​​​ស្ថាន​ទូត​អង់គ្លេស​​​បាន​ប្រកាស​​​អាសន្ន​​ដល់​ពល​​រដ្ឋ​ប្រុងប្រយ័ត្ន​ ព្រោះ​ថា​ស្ថាន​ការណ៍​នយោ    ​បាយ​ថៃ​អាចឈាន​​​ឆ្ពោះ​​ទៅរក​ហេតុការណ៍​ចលាចល។

ក្រៅពីនេះ​ប្រទេស​​ផ្សេងៗ​ទៀត​​ក៏​បាន​​​ប្រកាស​​ដាស់​តឿន​​ដល់​ប្រជាជន​ខ្លួន​​ដូចជា​ កាណាដា អៀរឡង់  ជប៉ុន និងហូឡង់​ថា«​​បណ្តា​​​​ភ្ញៀវ​ទេសចរ​​គួរ​ចាក​ចេញ​ពីការ​​ដើរ​ក្នុង​​​ក្បួន​​បាតុកម្ម ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​»។​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​ថៃ​ថា​ឈប់​និយាយ​​ពីរដ្ឋប្រហារ ​លោក​ឧត្តម​សេនីយ៍​​ប្រាវីត វង្ស​សុវណ្ណ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ធ្វើ​ដំណើរ​​​ទៅ​​បោះ​ឆ្នោត​​ នៅឯមណ្ឌល​បោះ​ឆ្នោត​ទី១១ ដោយ​បាន​​​អំពាវ​នាវ​​ឱ្យ​ប្រជាជន​​ប្រើ​សិទ្ធិ​​បោះ​​ឆ្នោត​ឱ្យ​បាន​គ្រប់គ្នា​ ។ ​ លោក​ឧត្តម​​សេនីយ៍​​រូប​នេះ​​និយាយ​ថា  លោក​​មាន​​ការ​ត្រេកអរ​ដែល​ប្រជា​ជន​​​ទៅ​ចូល​​រួម​​បោះ​ឆ្នោត​ ព្រោះ​ថា ប្រសិន​បើ​​ប្រជាជន​​គ្រប់​រូប​​​ប្រើ​សិទ្ធិ​ នឹងធ្វើ​​ឱ្យ​មាន​​ភាព​ប្រាកដ​ប្រជាថា​ ស្រុក​ទេស​នឹង​ដំណើរ​ការ​ទៅ​​តាម​ទិស​​ដៅ​ដ៏ជាក់លាក់ ។

លោក​បន្ត​ទៀតថា «សូម​ប្រជាជន​ឈប់​និយាយ​ពី​ការ​ធ្វើ​រដ្ឋ​​ប្រហារ​​ និង​កុំ​អូសទាញ​ទាហាន​​​​ចូល​ទៅ​ពាក់​ព័ន្ធ​​ក្នុង​រឿង​​នយោបាយ​ ព្រោះ​ទ័ព​មាន​​​តួនាទី​​ក្នុង​ការ​ការពារ​​សន្តិសុខ​ និង​ប្រទេស​ជាតិ »។

ថ្ងៃ​បោះ​ឆ្នោត​នៅ​ប្រទេស​សៀម​ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ ភ្ញៀវ​ជាតិ-អន្តរជាតិ​ឆ្លង​ទៅ​មក​ធម្មតា ឯច្រក​តំបន់អូរបីជាន់​​សៀម​បិទ
ក្រុង​ប៉ោយ​ប៉ែត ៖ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​សៀម​បាន​ចូល​មក​ដល់​សម្រាប់​ថ្ងៃ​ទី​៣ កក្កដា ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ ពិសេស​ទាំង​ក​ម្មករ​ និង​អាជីវ​ករ​ចេញ​ចូលទៅ​រក​ស៊ីនៅ​ផ្សារ​រុង​ក្លឿ​ ក្នុង​ស្រុក​អារញ្ញ​នៃ​ខេត្ត​ស្រះ​កែវ​ មាន​លក្ខណៈ​ធម្មតា​គ្មាន​អ្វី​កើត​ឡើង​​ទេ។ ដោយ​ឡែក​ច្រក​របៀង​​តាម​បន្ទាត់​ព្រំ​ដែន​ក៏​បើក​ឱ្យ​ដំណើរ​ការ​ធម្មតា​លើក​លែង​តែ​ច្រក​អូរ​បី​ជាន់​ត្រូវ​ភាគី​សៀម​បិទ​មិន​ឱ្យ​ឆ្លង​ទៅ​មក​រហូត​ម៉ោង​៥​ល្ងាច​ទើប​បើក​ឱ្យ​​ដំណើរ​ការ​វិញ​។

សម្រាប់​ការ​ចេញ​ចូល​របស់​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ ពិសេស​កម្មករ និង​អាជីវ​ករ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា គេ​ឃើញ​មាន​ឆ្លង​ទៅ​មក​ក្នុង​លក្ខណៈ​ធម្មតា ។ ចំណែក​ទំនិញ​បន្លែ​ ត្រី​ សាច់ ត្រូវ​កម្មករ​អូស​ចេញ​ចូល​ទៅ​មក​ទឹក​ដី​សៀមធម្ម​តា ឯ​ភ្ញៀវ​ទេស​ចរ​បរទេស​ក៏​ដូច្នេះ​ដែរ​​គេ​ឃើញ​មាន​ចូល​មក​កម្ពុជា​ដូច​សព្វ​មួយ​ដង​។ តាម​ចំនួន​ទិន្ន​ន័យ​ភ្ញៀវ​ទេស​ចរ​បរទេស​ ដែលចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​នៅ​ថ្ងៃ​ទី​៣ កក្កដា មាន​ចំនួន​១៨៨​នាក់​ គឺ​ច្រើន​ជាង​ថ្ងៃ​ទី​២ កក្កដា ទៅ​ទៀត​ដែល​មាន​ត្រឹម​តែ​១១១​នាក់​ប៉ុណ្ណោះ​។

ដោយ​ឡែក​ច្រក​មួយចំនួន​ក្នុង​ស្រុក​អូរ​ជ្រៅ​​ និង​ស្វាយ​ចេក​ និង​ស្រុក​ថ្ម​ពួក​ ច្រក​តំបន់​បឹង​ត្រកួន​ស្ថិត​ក្នុង​ស្រុក​ថ្ម​ពួក​ត្រូវ​បាន​លោក​ប្រាក់​ សាំ​ មេ​ប៉ុស្តិ៍​ប៉ូលិស​​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៨០៧​នៅ​ច្រក​តំបន់​បឹង​ត្រកួន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា មាន​សភាព​ធម្មតា ប្រជា​ពល​រដ្ឋ​​នៃ​ប្រទេស​ទាំង​២​បាន​ឆ្លង​ទៅ​មក​ ឯ​ច្រក​របៀង​អូរ​បី​ជាន់​ត្រូវ​បាន​មន្ត្រី​​យោធានៅ​ទី​នោះ​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ត្រូវ​ភាគី​សៀម​តម្រូវ​ឱ្យ​បិទ​រហូត​ម៉ោង​៥​ល្ងាច​ទើប​​បើក​វិញ​ដោយ​គេ​ប្រាប់​ថា បិទ​សម្រាប់ការ​​បោះ​ឆ្នោត​​ ឯ​ច្រក​​ភូមិ​ជោគ​ជ័យ​ចំណុច​បង្គោល​ឡាក់​លេខ​៤៦​ត្រូវ​បាន​មន្ត្រី​យោធា​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា មាន​លក្ខណៈ​ធម្មតា​ ដោយ​ពុំ​មាន​ការ​បិទ​ច្រក​នោះ​ទេ ។​​ច្រក​របៀង​ទំនប់​ដាច់​ក៏​ដូច្នោះ​ដែរ​ ត្រូវ​បាន​លោក​កែវ​ ណារិន មន្ត្រី​យោធា​កង​​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៥០៣​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ពុំ​មាន​ការ​បិទ​ច្រក​ទេ។

តាម​សេចក្តី​រាយ​ការណ៍​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​​វិញ​ដែល​មាន​ច្រក​អន្តរ​ជាតិ​២ គឺ​ច្រក​អូរ​ស្មាច់​ និង​ច្រក​ជាំ​មិន​មាន​ការ​បិទ​ ឬផ្អាក​សកម្ម​ភាព​ទេ គឺ​មាន​ការ​បើក​ទ្វារ​ចេញ​ចូល​ជា​ធម្មតា​។ ដោយ​ឡែក​នៅ​ខេត្ត​កោះ​កុង​ដែល​មាន​ច្រក​អន្តរ​ជាតិ​ចាំ​យាម​បាន​រាយ​ការណ៍​ថា ច្រក​ទ្វារ​​មិន​បាន​បិទ​ទេ តែ​នៅ​វេលា​ព្រឹក​ស្ងាត់​ នៅ​វេលា​រសៀល​មាន​សភាព​ធម្មតា​។ ចំណែក​នៅ​ខេត្ត​ព្រះ​វិហារ​ដែល​ពេល​នេះ​មាន​តែ​ច្រក​អាន​សេះ​មួយ​នោះ គឺ​មាន​សកម្ម​ភាព​ជា​ធម្ម​តា​ និង​មិន​មាន​អ្វី​គួរឱ្យ​កត់​សម្គាល់នោះឡើយ ៕