ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២២ និង២៣ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩០៦
-​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ឆ្នាំ​១៩០៦ ដែល​មានប្រទេស​ចំនួន​២០​ចូលរួម​បាន​បើក​នៅ​ក្នុងទីក្រុង​អា​ថែ​ន ប្រទេស​ក្រិ​ច តែ​មិន​បាន​ត្រូវ គេ​ទទួលស្គាល់​ជា​កីឡា​អូ​ឡាំ​ពិ​ក​ផ្លូវការឡើយ​។
-​បងប្អូន​ត្រកូល​រ៉ៃ ជនជាតិ​អា​មេ​រិ​ក បានទទួល​លេខ​នៃ​ការ​បង្កើត​ថ្មី​សំរាប់​ការ​រកឃើញ​ម៉ាស៊ីន​យន្ដហោះ​របស់​ពួក ​គេ គឺ​មាន លេខ​៨២១៣៩៣​។

សំរាប់​ថ្ងៃ​សៅរ៍
ឆ្នាំ​១៩០៦
-​អូ​ឡាំ​ពិ​ក​រដូវក្ដៅ​ឆ្នាំ​១៩០៦ ដែល​មានប្រទេស​ចំនួន​២០​ចូលរួម​បាន​បើក​នៅ​ក្នុងទីក្រុង​អា​ថែ​ន ប្រទេស​ក្រិ​ច តែ​មិន​បាន​ត្រូវ គេ​ទទួលស្គាល់​ជា​កីឡា​អូ​ឡាំ​ពិ​ក​ផ្លូវការឡើយ​។
-​បងប្អូន​ត្រកូល​រ៉ៃ ជនជាតិ​អា​មេ​រិ​ក បានទទួល​លេខ​នៃ​ការ​បង្កើត​ថ្មី​សំរាប់​ការ​រកឃើញ​ម៉ាស៊ីន​យន្ដហោះ​របស់​ពួក​គេ គឺ​មាន លេខ​៨២១៣៩៣​។
ឆ្នាំ​១៩១៥
-​មាន​គ្រោះថ្នាក់​រថយន្ដ​បុក​គ្នា​នៅ​ជិតទីក្រុង​ហ្គ្រេ​ត​ណា​ហ្គ្រី​ន ប្រទេស​ស្កុ​តឡែ​ន បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២២៧​នាក់ របួស ២៤៦​នាក់ ។
ឆ្នាំ​១៩៣៩
-​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ប្រទេស​អ៊ី​តា​លី បាន​ចុះហត្ថលេខា​លើ​សន្ធិសញា​ស្ដៀ​ល ដែលជា​សន្ធិសញា​មិត្ដភាព​រវាង​ប្រទេស​ទាំង​២​។
ឆ្នាំ​១៩៤២
-​ប្រទេស​ម៉ិចស៊ីកូ បាន​ចូល​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ដោយ​ឈរ​នៅ​ខាង​កំលាំងសម្ព័ន្ធមិត្ដ ។
ឆ្នាំ​១៩៤៧
-​ក្នុង​សង្គ្រាមត្រជាក់​ដែល​ប្រឆាំង​ការ​រីករាលដាល​នៃ​លទ្ធិ​កុំ​មុ​យ​នី​ស្ដ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ហារី​ទ្រូ​ម៉ា​ន់ បាន​ចុះ ហត្ថលេខា​លើ​ច្បាប់​មួយ ដែល​ក្រោយមកក្លាយជា​លទ្ធិ​ទ្រូ​ម៉ា​ន់ ។ តាម​ច្បាប់​នោះ​នឹងផ្ដល់​ប្រាក់​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ជួយ ដល់​ប្រ​ទេ​សួ​ទួ​រ​គី​និង​ក្រិ​ចខាង​ផ្នែក​យោធា និង​សេដ្ឋកិច្ច ។
ឆ្នាំ​១៩៦៤
-​មាន​អគ្គី​ភ័យ​កើតឡើង​លើ​មជ្ឈមណ្ឌលទំនិញ L’Innovation ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​លប្រទេស​បែ​ល​ហ្ស៊ិ​ក បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស៣២៣​នាក់ របួស​១៥០​នាក់ ។
ឆ្នាំ​១៩៧២
-​ប្រទេស​សី​ឡុ​ន​បាន​អនុម័ត​រដ្ឋធម្មនុញថ្មី ហើយ​ក្លាយជា​សាធារណរដ្ឋ ព្រមទាំង​បានប្ដូរ​ឈ្មោះ​ជា​ប្រទេស​ស្រី​លង្កា ។
ឆ្នាំ​១៩៩២
-​ប្រទេស​បូ​ស្នី ហ៊ែរ​ហ្សេ​ហ្គោ​វី​ណា ប្រទេស​ក្រូ​អាត និង​ប្រទេស​ស្លូ​វេ​នី បាន​ចូលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​។
ឆ្នាំ​២០០៣
-​នាង​អាន​នី​កា សូ​រេ​ន​ស្ដេ​ម ជា​ស្ដ្រី​ទី​១ ដែល​បាន​ចូល​លេង​វាយកូនគោល PGA Tour នៅ​រដ្ឋ​តិច​សាស់សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៥៨​កន្លង​ឆ្នាំ​មកនេះ ។
ឆ្នាំ​២០០៦
-​ចាត់​ទុក​ថា ជា​លើក​ទី​១​ហើយ​ក្នុង​រយៈពេល​១៧៥​ឆ្នាំ​ដែល​ខ្លាឃ្មុំ​ពណ៌​ត្នោត​បាន​ចូលដល់​ប្រទេស​អា​ល្លឺ​ម៉​ង់​តាម​ច្រក​ប្រទេស បា​វ៉ា​រី​យ៉ា ហើយ​ការ​ចូល​មកនេះ​វា​បានសំលាប់សត្វ​ពពែ​ជា​ច្រើន​ក្បាល ។
ឆ្នាំ​២០០៨
-​ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី នៅ​ខេត្ដ​ស៊ី​ឈួ​ន ប្រទេស​ចិនឡើង​ដល់៥១.១៥១​នាក់ បាត់​ខ្លួន​១៩.៣២៨​នាក់ ។
ឆ្នាំ​២០០៩
-​លោក​ម៉ា​ន​ម៉ូ​ហាន់​ស៊ី​ង បាន​ប្រារឰ​ពិធីឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ដ្រី​នៃប្រទេស​ឥណ្ឌា​ក្នុង​អាណត្ដិ​ទី​២ ។
-​អង្គការសហប្រជាជាតិបាន​ស្នើ​ជំនួយដល់​មនុស្ស១.៥០០.០០០​នាក់​ដែល​បាត់បង់ជំរក​ដោយសារ​សង្គ្រាម​នៅ​ភាគ​ពាយ័ព្យប្រទេស​ប៉ា​គី​ស្ថាន ។
សំរាប់​ថ្ងៃអាទិត្យ
ឆ្នាំ​១៥៦៨
-​ប្រទេស​ហុ​ល្លង់ បាន​ប្រកាស​ឯករាជ្យភាព​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ ។
ឆ្នាំ​១៨០៥
-​ណា​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត បាន​ឡើងធ្វើ​ជា​ស្ដេច​នៃ​ប្រទេស​អ៊ី​តា​លី​នៅ​ព្រះ​វិហារមួយ​នៃ​ទីក្រុង​មី​ឡាន ។
ឆ្នាំ​១៨២៩
-​លោក​ស៊ី​រី​ល ដេ​មី​អាន ជា​អ្នករក​ឃើញ និង​បង្កើត​ឧបករណ៍​តន្ដ្រី​អា​គ័​រ​ដេ​អុង ក្នុងទីក្រុង​វី​យែ​ន ប្រទេស​អូ​ទ្រី​ស​។
ឆ្នាំ​១៩១៥
-​ប្រទេស​អ៊ី​តា​លី បាន​ចូល​ជាមួយ​សម្ព័ន្ធមិត្ដ បន្ទាប់​មក​បាន​ប្រកាសសង្គ្រាម​ជាមួយប្រទេស​អូ​ទ្រី​ស​-​ហុង​គ្រី ។
ឆ្នាំ​១៩៣៤
-​ឧក្រិដ្ឋជន​ប្លន់​ធនាគារ​អា​មេ​រិ​ក​ប្ដី​ប្រពន្ធ បូ​នី ផាក​គ័​រ និង​លោក​ឃ្លី​ដេ បា​រ៉ូ ត្រូវ​បានប៉ូលិស​សំលាប់​នៅ​ក្នុង​រដ្ឋ​ល្វី​ស្យា​ណា​។
ឆ្នាំ​១៩៤៥
-​លោក​ហេរិក ហ៊ី​ម​ល័​រ មេទ័ព​នៃ​អង្គភាព​កងទ័ព SS ដ៏​ធំ​របស់​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់បាន​សំលាប់​ខ្លួន​ពេល​ដែល​ត្រូវ​កងទ័ព​សម្ព័ន្ធមិត្ដ​យក​មក​កាត់ទោស ។
ឆ្នាំ​១៩៤៩
-​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​បាន​ត្រូវបង្កើត​ឡើង ហើយ​រដ្ឋធម្មនុញ​ថ្មី​ក៏​បានប្រកាស​ដែរ ។
ឆ្នាំ​១៩៥១
-​ទី​បេ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​១៧​ចំណុច​សំរាប់​សន្ដិភាព​ជាមួយ​សាធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន ហើយ​ក៏​ជា​ការ បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ពី​អធិបតេយ្យភាពរបស់​ចិន​មក​លើ​ដែនដី​ទី​បេ ។
ឆ្នាំ​១៩៦៧
-​ប្រទេស​អេ​ហ្ស៊ី​ប បាន​បិទផ្លូវ​សមុទ្រ ដែល​មាន​ទំហំ​១៣​ម៉ែត្រ​ឈ្មោះ Straits of Tiran និង​បាន​បិទ​កំពង់​ផែ​អ៊ី​ឡេ​ត នៅ​ចុងភាគ​ខាងជើង​នៃ​ឈូង​សមុទ្រ​អាកា​បា​ដែលជា​ផ្លូវ​នាវា​ទៅ​កាន់​ប្រទេស​អ៊ី​ស្រា​អែ​ល ។ ហេតុការណ៍​នេះ បាន​បង្កើត​ឱ្យ​មាន​សង្គ្រាម៦​ថ្ងៃ​កើតឡើង​។
ឆ្នាំ​២០០២
-​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន នៅ​តែ​មិនទាន់​ដាច់ស្រេច​លើ​ការ​គ្រប់គ្រង​តំបន់​កាស្មៀ​រ ។ ប្រទេស​ទាំង​២​មាន​អាវុធ​នុយ​ក្លេ អ៊ែ​រ​ដូច​គ្នា ហើយ​តែងតែមាន​ជំ​លោះ​នឹង​គ្នាជុំវិញ​ដែនដី​មួយ​នេះ និង​បាន​បន្ដ​បែងចែកទឹក​ដីកា​ស្មៀ​រ​គ្រប់គ្រង​រៀង​ៗ​ខ្លួន​ដដែល ។
ឆ្នាំ​២០០៩
-​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក រូ​មូ​យុន បាន​ធ្វើ​អត្ដឃាត​ ​៕