ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្វាយ​ថវិកា​ជាង៧,០០០ដុល្លារ និង​ឧបករណ៍​ភ្លេង​សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ទេព វង្ស

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អំណោយ​ជា​វង់​ភ្លេង​បុរាណមួយ​កំប្លេ និង​ថវិកា​ចំនួន​៧.៦៩៩​ដុល្លារ របស់​សប្បុរស​ជន​ខ្មែរ​នៅអាមេរិក​ គឺ​លោក​សាស្ត្រាចារ្យបណ្ឌិត​ដាំ ច្ឆ័ត្រ​រីយ៍ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​មូលនិធិ​មនុស្ស​ធម៌ អូ អាយ ធី ស៊ី អង្គរ (OITC Humanitarian Angkor Foun-dation) និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ប្រចាំ​​សហ​ព័ន្ធមូលនិធិ​អូ អាយ ធី ស៊ី អន្តរជាតិ តាម​​រយៈ​លោក​ជំទាវ​ហូ សុវណ្ណ ជំ​នួយ​ការ​ផ្ទាល់​របស់​លោក​សាស្ត្រា​ចារ្យ​បណ្ឌិត​ដាំ ច្ឆ័ត្ររីយ៍

រាជធានីភ្នំពេញ ៖ អំណោយ​ជា​វង់​ភ្លេង​បុរាណមួយ​កំប្លេ និង​ថវិកា​ចំនួន​៧.៦៩៩​ដុល្លារ របស់​សប្បុរស​ជន​ខ្មែរ​នៅអាមេរិក​ គឺ​លោក​សាស្ត្រាចារ្យបណ្ឌិត​ដាំ ច្ឆ័ត្រ​រីយ៍ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​មូលនិធិ​មនុស្ស​ធម៌ អូ អាយ ធី ស៊ី អង្គរ (OITC Humanitarian Angkor Foun-dation) និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ប្រចាំ​​សហ​ព័ន្ធមូលនិធិ​អូ អាយ ធី ស៊ី អន្តរជាតិ តាម​​រយៈ​លោក​ជំទាវ​ហូ សុវណ្ណ ជំ​នួយ​ការ​ផ្ទាល់​របស់​លោក​សាស្ត្រា​ចារ្យ​បណ្ឌិត​ដាំ ច្ឆ័ត្ររីយ៍ ត្រូវ​បាន​​​ថ្វាយ​សម្តេច​​ព្រះ​​អគ្គ​មហា​សង្ឃ​រាជា​ធិបតី​ទេព វង្ស សម្តេច​ព្រះ​មហា​សង្ឃ​រាជ​គណៈ​​មហា​និកាយ​នៃ​ព្រះរាជា​ណាចក្រក​ម្ពុជា នៅ​ព្រះវិហារ​វត្ត​ឧណ្ណាលោម កាលពីថ្ងៃទី​១ តុលា ឆ្នាំ​២០១០ ។

សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ទេព វង្ស​ បានសព្វ​​ព្រះ​រាជ​ហឫទ័យ​ ប្រទាន​​ព្រះ​រាជ​អំណោយ​ថវិកា និង​ឧបករណ៍​​ភ្លេង​បុរាណ​នេះ​ដល់​​មជ្ឈ​មណ្ឌល​ពិភព​នៃ​ក្តី​សង្ឃឹម​ខេត្តបាត់​ដំបង ក្នុង​​គោល​​បំណង​ជួយ​ដល់​ជនរង​គ្រោះ​​ដោយ​សារ​គ្រឿង​​ញៀន ។ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​ទេព វង្ស មាន​​ព្រះ​រាជ​បន្ទូល​ថា ថវិកា​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​សំរាប់​ជួយ​ដល់​យុវ​ជន​ ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​គ្រឿងញៀន ។ ចំណែក​ឧបករណ៍​​ភ្លេង​ខ្មែរ​មួយឈុត​នេះ​ក៏​មាន​សារ​សំខាន់​ខ្លាំង​ណាស់​ដែរ ដែល​អាច​ជួយ​ពួក​គេ​ឱ្យ​ចេះ​លេងប្រគំ និង​ក្លាយ​ជា​​របរ​អាជីព​សំរាប់​ជីវិត​ ។ ម្យ៉ាងទៀត​ការ​ហ្វឹក​ហាត់​ភ្លេង​​បុរាណ​នេះ ក៏​មាន​ប្រយោជន៍​ក្នុងការ​អភិ​រក្ស​វប្បធម៌​ភ្លេង​បុរាណ​ខ្មែរ​ឱ្យ​នៅ​គង់​វង្ស​ផង​ដែរ ។

ព្រះគ្រូ​ធម្ម​សត្ថា​ចារ្យ​ឈិត សំណាង ជំនួយ​ការ​សម្តេច​ព្រះ​​មហា​សង្ឃ​រាជ​ទេព វង្ស និងជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ផ្នែក​សាសនា និង​ជា​នាយក​ប្រតិ​បត្តិ​មូលនិធិ​មនុស្សធម៌ អូ អាយ​ ធី ស៊ី អង្គរ​បាន​​មាន​ថេរដីកា​ឱ្យ​ដឹង​ថា លោក​សាស្ត្រា​ចារ្យ​បណ្ឌិត​ដាំ​ ច្ឆ័ត្រ​រីយ៍ គឺជា​អតីត​ជំនួយ​ការ​ពិសេស​​របស់​​ប្រធានាធិបតី​​អាមេរិក​ លោក​ចច ដាប់​ប៊ែល​យូ​ប៊ូស បច្ចុប្បន្ន​​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិសេស​កែ​ទំរង់​សេដ្ឋ​កិច្ច​របស់​ប្រធានា​ធិប​តី​​សហរដ្ឋអាមេរិក​ លោក​បារ៉ាក់ អូបាម៉ា ។

លោកដាំ ច្ឆ័ត្រ​រីយ៍ បាន​បង្កើត​​មូលនិធិ OITC និង​បាន​ជួយដល់​ប្រទេស​កម្ពុជាអស់​ថវិកា​មិន​ក្រោម​១លាន​ដុល្លារ​ទេ ។ មូលនិធិ​របស់​លោក​ដាំ ច្ឆ័ត្រ​រីយ៍ បា​នកសាង​មន្ទីរ​ពេទ្យ​ព្រះសង្ឃឈ្មោះ​​មន្ទីរពេទ្យ​​សម្តេច​ព្រះ​ស​ង្ឃ​​រាជ​ នៅខេត្ត​បន្ទាយ​មានជ័យ កសាង​សាកល​វិទ្យា​ល័យ​ព្រះ​សង្ឃ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​នៅ​ខេត្ត​សៀមរាប ។ ក្រៅពីនេះ មូលនិធិ​នេះ បាន​ជួយ​ដល់​យុវជនរង​គ្រោះ​​ដោយ​សារ​គ្រឿង​ញៀន ជួយបណ្តុះ​បណ្តាល​ដល់​កុមារ​កំព្រា និង​ចាស់​ជរា​ ពិសេស​គឺ​​ជួយ​លើ​​ផ្នែក​ព្រះ​​ពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕