ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​អូបាម៉ា ​​​ទទូច​ឱ្យសភា​​​​​អនុម័ត​​កិច្ច​​​ព្រមព្រៀង​​​​ស្តីពី​ការ​​​​កម្រិត​​​ប្រាក់​បំណុល​

12 ឆ្នាំ មុន

​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​កាលពីថ្ងៃទី​​​២ ​កក្កដា ​​កន្លង​​​មក បាន​ទទូច​​ដល់​​សភា​ឱ្យ​​សម្រេច​កិច្ច​​​ព្រមព្រៀង​​​​មួយស្តីពីការ​កម្រិត​​​ការ​ជំពាក់បំណុល​​គេ​របស់​​​ប្រទេស​ក្នុងការធ្វើ​វិនិយោគ​​​នា​ពេល​អនាគត ហើយ​​បញ្ចៀស​​ការ​​​ខក​ខាន​​ការ​សង​បំណុល ។ ​លោក​​អូបាម៉ា បានទទូច​​ដូច្នេះ​​​ក្នុងសុន្ទរកថា​​​​ចាក់​ផ្សាយតាមវិទ្យុ​​​ប្រចាំ​សប្តាហ៍​

​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​កាលពីថ្ងៃទី​​​២ ​កក្កដា ​​កន្លង​​​មក បាន​ទទូច​​ដល់​​សភា​ឱ្យ​​សម្រេច​កិច្ច​​​ព្រមព្រៀង​​​​មួយស្តីពីការ​កម្រិត​​​ការ​ជំពាក់បំណុល​​គេ​របស់​​​ប្រទេស​ក្នុងការធ្វើ​វិនិយោគ​​​នា​ពេល​អនាគត ហើយ​​បញ្ចៀស​​ការ​​​ខក​ខាន​​ការ​សង​បំណុល ។ ​លោក​​អូបាម៉ា បានទទូច​​ដូច្នេះ​​​ក្នុងសុន្ទរកថា​​​​ចាក់​ផ្សាយតាមវិទ្យុ​​​ប្រចាំ​សប្តាហ៍​របស់​លោក​។​

លោក​ប្រធានាធិបតី​​ថ្លែង​ថា យើងត្រូវ​តែ​កាត់​​បន្ថយ​​​​​ឱន​ភាព ប៉ុន្តែ​​​យើង​អាច​ធ្វើ​ដូច្នេះ​​​នៅ ​​​ពេលយើង​​​​ធ្វើវិនិយោគ​​​ក្នុងវិស័យអប់រំ ​ការ​ស្រាវ​​ជ្រាវ និង​​បច្ចេកវិទ្យា​ដែលបង្កើត​​​​ការងារ​​។​

​កាលពីថ្ងៃទី​​​១ កក្កដា ​​​កន្លង​មក​​​​ ក្រសួង​រតនា​គារ​​អាេមរិក​​បានអះអាង​​​​បញ្ជាក់​សាជាថ្មីទៀត​ថា ថ្ងៃទី​​២ សីហា នឹងជា​កាលបរិច្ឆេទ​​​​សម្រាប់​​​បន្ត​​​ការចរចា​​​ និងពិភាក្សា​​ជា​​មួយសភា​ស្តីអំពី​ការ​កម្រិត​​​​ការ​ខ្ចី​​ប្រាក់​របស់​​ប្រទេស។ ​​​​ការអះអាង​​​នេះរបស់​ក្រសួង​​​​រតនាគារ​​​​​ធ្វើ​ឡើង​​ខណៈ​ភាគី​​​ទាំង​ពីរ​​ជាប់ពាក់ព័ន្ធ​ជាមួយ​ការចរចាយ៉ាង​ស្វិត​ស្វាញ​​​ហើយ​មិនទាន់​បានចុះ​​​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​មួយ​​​​ដើម្បី​​កម្រិត​​​​ការជំពាក់បំណុល​នៅឡើយ​។​

​ដោយសល់​មួយខែទៀត​ដល់ថ្ងៃទី​​២ សីហា ​​​​លោក​​អូបា​ម៉ា ​​​ចាប់ផ្តើម​​​នាំមុខ​​គេ​ក្នុង​ការ​​​ចរចា​ស្តី​អំពី​​ប្រាក់​បំណុល​​​ដោយ​លោកស្វះស្វែង​រក​មធ្យោ​បាយ​​​​​កម្រិត​​ការខ្ចី​ប្រាក់​​របស់​​ប្រទេស ៕​