ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា នឹង​បោះបង់​ចោល​ផែនការ​​បិទមន្ទីរ​ឃុំឃាំង​ហ្គង់​តា​ណាម៉ូ

13 ឆ្នាំ មុន

រដ្ឋការរបស់លោក​បារ៉ាក់ អូបាម៉ា ​ប្រធានា​ធិបតី​​សហរដ្ឋអាមេរិក​​កំពុង​ពិចារណា​មើល​ពីការ​បោះបង់​ចោល​​ ការប៉ុនប៉ងបិទ​មន្ទីរ​ឃុំឃាំង​ហ្គង់​តា​ណាម៉ូ ​​នៅក្នុងប្រទេស​គុយ​​បា ហើយ​​នឹង​ចាប់​ផ្តើម​​ដំណើរការ​​​កាត់ទោស​ថ្មី​នៅ​​ទីនោះ ​ក្រោយ​ពី​​សភា​អាមេរិក​​បានសំរេច​​រារាំង​​លោក​​​មិន​ឱ្យ​​​​​​នាំ​យកជនដែល ​​​​រងការចោទប្រកាន់​​ថា ជា​ភេរវ​ករ​​មក​កាត់ទោ​ស​​នៅតុលាការ​​អាមេរិក ។​
រដ្ឋ​មន្ត្រី​​ក្រសួងការពារ​ប្រទេស​​សហរដ្ឋអាមេ​រិក​ លោក​រ៉ូប៊ែត ហ្គេត ​​ត្រូវបានគេ​រំពឹង​​ថា នឹង​លុបចោលវិញ​​​​នូវបទបញ្ជា​​ដែល​ដាក់​​នៅថ្ងៃ​ធ្វើ

រដ្ឋការរបស់លោក​បារ៉ាក់ អូបាម៉ា ​ប្រធានា​ធិបតី​​សហរដ្ឋអាមេរិក​​កំពុង​ពិចារណា​មើល​ពីការ​បោះបង់​ចោល​​ការប៉ុនប៉ងបិទ​មន្ទីរ​ឃុំឃាំង​ហ្គង់​តា​ណាម៉ូ ​​នៅក្នុងប្រទេស​គុយ​​បា ហើយ​​នឹង​ចាប់​ផ្តើម​​ដំណើរការ​​​កាត់ទោស​ថ្មី​នៅ​​ទីនោះ ​ក្រោយ​ពី​​សភា​អាមេរិក​​បានសំរេច​​រារាំង​​លោក​​​មិន​ឱ្យ​​​​​​នាំ​យកជនដែល​​​​រងការចោទប្រកាន់​​ថា ជា​ភេរវ​ករ​​មក​កាត់ទោ​ស​​នៅតុលាការ​​អាមេរិក ។​
រដ្ឋ​មន្ត្រី​​ក្រសួងការពារ​ប្រទេស​​សហរដ្ឋអាមេ​រិក​ លោក​រ៉ូប៊ែត ហ្គេត ​​ត្រូវបានគេ​រំពឹង​​ថា នឹង​លុបចោលវិញ​​​​នូវបទបញ្ជា​​ដែល​ដាក់​​នៅថ្ងៃ​ធ្វើ​
ស​ច្ចា​ប្រណិធាន​​ចូល​កាន់តំណែង​​ប្រធានាធិបតី​​របស់លោក​អូបាម៉ា កាលពី​​២​ឆ្នាំមុន ​ហើយ​​ផ្តោត​​លើ​ការ​ចាប់ផ្តើម​​​ដំណើរ​ការ​កាត់ទោស​​ជន​ជាប់​​ចោទ​​ជា​​ភេរវ​ករ​​ទាំងនោះ ។ ការចោទប្រកាន់​​ថ្មី​ប្រឆាំង​​អ្នកទោស​​មួយ​ចំនួន​ក្នុង​ចំណោម​​អ្នក​ទោស​​​​៣០​នាក់ ​ដែលនឹង​ត្រូវ​​​នាំ​យក​​មក​កាត់​ទោស​​​នឹង​បង្ហាញ​​ក្នុងសប្តាហ៍​​​​ខាង​មុខ ។​
ការចាប់ផ្តើម​​ការកាត់ទោស​ជនដែលត្រូវ​​​​ជាប់​​ចោទ​​​ជា​ភេរ​វករ​ដោយតុលាការ​​​យោធា​ធ្វើ​ឱ្យ​​បរាជ័យ​​ដល់​ផែន​ការបិទ​មន្ទីរ​​ឃុំឃាំង​​ហ្គង់​តាណាម៉ូរបស់​លោក​អូបាម៉ា ដែលបានសន្យា​​​បិទ​មន្ទីរ​ឃុំឃាំង​នោះ​​បន្ទាប់​​ពី​​លោក​ចូល​កាន់​តំណែង​​ប្រធានាធិបតី​​អាមេរិក​នៅ​ខែមករា ​ឆ្នាំ​២០០៩ ក្រោយពី​​លោក​ពិព័រណ៍​​​នា​មន្ទីរឃុំឃាំង​​នេះ​ថា ជាកន្លែង​​បង្ក​ការ​ខូចខាត​​ដល់​អាមេរិក ។ លោក​​ប្រធានាធិបតី​អូបាម៉ា បាន​​ស្នើ​សុំ​​ឱ្យ​កាត់​ទោស​​អ្នក​ទោស​​​មួយចំនួន​នៅតុលាការ​​ស៊ីវិល ៕