ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ទំនិញ​ចូល​ពី​ទឹក​ដី​សៀម​ច្រើន​ខុស​សព​មួយ​ដង​

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​សំរាប់​ថ្ងៃ​ទី​៣០​ មិថុនា ​គេ​សង្កេត​ឃើញ​រថ​យន្ត​ដឹក​ទំនិញ​ចេញ​ពី​ប្រទេស​សៀម​ចូល​មក​កម្ពុជា​ហាក់​ មាន​ចំនួន​ច្រើន​ខុស​សព្វមួយ​​ដង​ ដោយ​​គេ​ឃើញ​រថ​យន្ត​ចេញ​មក​ជា​បន្ត​បន្ទាប់​រហូត​ដល់​ល្ងាច​ ខណៈ​ដែល​ចំនួន​ពលករ​​ខុស​ច្បាប់​ដែល​​ធ្លាប់​តែ​សៀម​ចាប់​បញ្ជូន​មក​កម្ពុជា ​វិញ​រាប់​រយ​​

ក្រុង​ប៉ោយ​ប៉ែត ៖ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​សំរាប់​ថ្ងៃ​ទី​៣០​ មិថុនា ​គេ​សង្កេត​ឃើញ​រថ​យន្ត​ដឹក​ទំនិញ​ចេញ​ពី​ប្រទេស​សៀម​ចូល​មក​កម្ពុជា​ហាក់​មាន​ចំនួន​ច្រើន​ខុស​សព្វមួយ​​ដង​ ដោយ​​គេ​ឃើញ​រថ​យន្ត​ចេញ​មក​ជា​បន្ត​បន្ទាប់​រហូត​ដល់​ល្ងាច​ ខណៈ​ដែល​ចំនួន​ពលករ​​ខុស​ច្បាប់​ដែល​​ធ្លាប់​តែ​សៀម​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​រាប់​រយ​​នាក់​បែរ​ជា​មាន​ចំនួន​តិច​ខុស​សព្វ​មួយ​ដង​ដោយ​គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​៣០​ មិថុនា ​មាន​ត្រឹម​តែ​ចំនួន​៣០​នាក់​ប៉ុណ្ណោះ។

មន្ត្រី​ឈរ​ជើង​នៅ​ច្រក​ទ្វារ​ប្រាប់​ថា រថ​យន្ត​ដឹក​ទំនិញ​ចេញ​ពី​ទឹក​ដី​សៀម​ចូល​មក​ច្រើន​ខុស​ប្លែក​​ពី​ធម្មតា​មែន​។ កន្លង​មក​មាន​ការ​ចេញ​ ចូល​ដែរ​ ប៉ុន្តែ​មិន​មែន​ហូរ​ហែ​បន្ត​បន្ទាប់​ដូច​ថ្ងៃ​ទី៣០ មិថុនាទេ ។ ដោយ​ឡែក​ពល​ករ​ដែល​ត្រូវ​ភាគី​សៀម​ចាប់​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​វិញ​​ត្រូវ​គេ​កត់​សំគាល់​ថា មាន​ការ​ថយ​ចុះ​ច្រើន​ខុស​ពី​សព្វ​មួយ​ដង​ គឺ​មាន​ត្រឹម​តែ​៣០​នាក់​ប៉ុណ្ណោះ​ នេះ​បើ​គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​។

អ្នក​ចាំ​ដូរ​លុយ​ក៏​ដូចជា​អ្នក​រត់​តាក់​ស៊ីនៅ​ចំណត​មួយ​ក្បែរ​ស្នាក់​ការ​ប៉ូលិស​អន្តោ​ប្រវេសន៍​​​និយាយ​ថា ថ្ងៃ​ទី​៣០ មិថុនា ​ពលករ​ពុំ​សូវ​មាន​ទេ គឺ​ខុស​ពី​សព្វ​មួយ​ដង​ដែល​ពលករ​យ៉ាង​ហោច​ណាស់​ក៏​មាន​ជាង​១០០​នាក់​ដែរ​ក្នុងមួយ​ថ្ងៃៗ​ ឯថ្ងៃ​ខ្លះ​រហូត​ពី៤០០​ទៅ​៥០០​នាក់​ឯ​ណោះ​។ លោក​លាក់ រម្មនា ប្រធាន​សេនា​ធិការ​​ប៉ូលិស​អន្តោ​ប្រវេសន៍​​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​ទទួល​ស្គាល់​ថា ចំនួន​ពលករ​ដែលទទួល​ពី​ភាគី​សៀម​មាន​ចំនួន​តិច​បំផុត​ថ្ងៃ​ទី​៣០ មិថុនា ។

ពលករ​ខុស​ច្បាប់​ដែល​ឆ្លង​ដែន​ទៅ​ដី​សៀម​មុន​ពេល​សភាព​ការណ៍​ព្រំដែន​ពុំ​ទាន់​​រឹត​បន្តឹង​ ឬ​តាន​តឹង​ត្រូវ​បាន​បញ្ជូន​មក​ច្រើន​ក្នុង​មួយ​ថ្ងៃៗ លុះ​ដល់​បញ្ហា​ព្រំ​ដែន​មាន​ការ​តាន​តឹង​ដោយ​កំលាំង​ជួរ​​មុខ​​នៃ​ប្រទេស​ទាំង​២​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ​ ចំនួន​ពលករ​២​ថ្ងៃ​កន្លង​មក​​ធ្លាក់​ចុះ​ច្រើន។ ដោយ​ឡែក​ចំនួន​ភ្ញៀវ​ទេស​ចរ​បរទេស​ចេញ​ចូល​កម្ពុជា​មាន​លក្ខណៈ​ធម្មតា​សំរាប់​ថ្ងៃ​ទី​៣០ មិថុនា គឺមាន​ចំនួន​១៦៤​នាក់​ ៕