ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អាប់ភីស៊ីត បង្ហាញ​ពី​កំសោយ​ក្នុង​​ដំណោះស្រាយ​​​អង្គការ​​យូណេ​ស្កូ និង​ល្បី​​ខ្ទរ​ខ្ទារ​​​ខាង​​ភូត​កុហក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ក្រោយ​ពី​​សារព័ត៌មាន​បាង​កក​ប៉ុស្តិ៍​​​បានធ្វើសេចក្តី​រាយការណ៍​ កាលពី​ថ្ងៃទី​​​២៨ មិថុនា ថា ​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​​និងគណៈរដ្ឋមន្ត្រី​​ថៃ បាន​សម្រេច​ចិត្ត​​ទុកបញ្ហា​​​ «ថាតើ​ប្រទេស​ថៃ​គួរសុំ​ចូល​​ជាសមាជិកហត្ថលេខី​​នៃអនុសញ្ញា​​​បេតិក​​ភណ្ឌ​​ ពិភព​លោក​​វិញ​ដែរ​​​ឬទេ» ឱ្យទៅរដ្ឋាភិ​បាល​​បន្ទាប់ជា​អ្នក​សម្រេច» និង​​ថា «​លោក​អាប់​ភីស៊ីត ​​មិនមាន​​ការ​គុំកួនអ្វី​​នឹង​លោកហ៊ុន សែន​​ ទេ ​ដែលបានអះអាង​​​អំពីជ័យជំនះ​​​នៅ​ក្នុង​​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​​ ពិភពលោក ​​ប៉ុន្តែ​​​បែរ​​ជា​ថា ​​​លោក​នាយករដ្ឋមន្ត្រី​​​ហ៊ុន សែន ​មាន​អារម្មណ៍​​បាក់​មុខ​ទៅវិញ ​។

រាជធានីភ្នំពេញ​​ ៖ ​​ក្រោយ​ពី​​សារព័ត៌មាន​បាង​កក​ប៉ុស្តិ៍​​​បានធ្វើសេចក្តី​រាយការណ៍​ កាលពី​ថ្ងៃទី​​​២៨ មិថុនា ថា ​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក​អាប់ភីស៊ីត  វ៉េ​ចាជីវ៉ា ​​និងគណៈរដ្ឋមន្ត្រី​​ថៃ បាន​សម្រេច​ចិត្ត​​ទុកបញ្ហា​​​ «ថាតើ​ប្រទេស​ថៃ​គួរសុំ​ចូល​​ជាសមាជិកហត្ថលេខី​​នៃអនុសញ្ញា​​​បេតិក​​ភណ្ឌ​​ពិភព​លោក​​វិញ​ដែរ​​​ឬទេ» ឱ្យទៅរដ្ឋាភិ​បាល​​បន្ទាប់ជា​អ្នក​សម្រេច» និង​​ថា «​លោក​អាប់​ភីស៊ីត ​​មិនមាន​​ការ​គុំកួនអ្វី​​នឹង​លោកហ៊ុន សែន​​ ទេ ​ដែលបានអះអាង​​​អំពីជ័យជំនះ​​​នៅ​ក្នុង​​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​​ពិភពលោក ​​ប៉ុន្តែ​​​បែរ​​ជា​ថា ​​​លោក​នាយករដ្ឋមន្ត្រី​​​ហ៊ុន សែន ​មាន​អារម្មណ៍​​បាក់​មុខ​ទៅវិញ ​។

លោក​​​នាយក​រដ្ឋ​មន្ត្រី​​​ចាំផ្ទះ​​​បានធ្វើ​​​ឱ្យ​មាន​ការ​​ងឿងឆ្ងល់​​​ មិនត្រឹមតែ​​​​ចំពោះ​​សហគមន៍​​​​អន្តរ​ជាតិ​ប៉ុណ្ណោះទេ ​​តែថែមទាំង​​​ចំពោះ​ប្រជាជន​​​ខ្លួន​ផង​ដែរ ​តាមរយៈ​ការ​​​និយាយ​​​បំភ្លៃ​​​ការពិត ​​ដូចសព្វ​ដង ​​​និង​​កាឡៃខ្លួន​​​ឯងពីអ្នកចាញ់​​ឱ្យទៅ​ជា​អ្នក​​ឈ្នះ​​​ និង​តាម​រយៈ​ការភូត​កុហក​​​ស្រស់​ទៅ​លើ​​ឆាក​អន្តរជាតិ​។ ក្រុម​អ្នក​​​តាមដាន​​បាន​លើក​ឡើង​​ថា ការ​កាន់​តំណែង​ក្នុង​រយៈ​ពេល​​២​ឆ្នាំ ​​ពិត​ជា​​បាន​ធ្វើ​​ឱ្យ​​​លោកអាប់ភីស៊ីត ​​ប្រែក្លាយ​​​ពី​សុភាព​​បុរស​​ដ៏​ល្អ​​​ម្នាក់​ទៅ​ជា​អ្នក​នយោបាយ​​​កុហក​បោកប្រាក់​​​ម្នាក់​ទៅវិញ»​។ ចំពោះអ្វី​​​ដែល​​លោកអាប់ភី​ស៊ីត ​​​វ៉េចាជីវ៉ា ​​អះអាង​ថា សម្តេច​នាយករដ្ឋមន្ត្រី​​ហ៊ុន សែន ​បាក់មុខនោះ​​​ គេឆ្ងល់​ថា ​​តើ​ឱ្យ​​​​សម្តេច​​តេជោ​ហ៊ុន សែន ​​បាក់មុខ​​ដូច​​​ម្តេច​ទៅ បើគាត់​ជា​អ្នក​​​​ឈ្នះ​នោះ?»​។

ជាង​នេះ​​ទៅទៀត ​​គឺរដ្ឋាភិបាល​​​​​លោកអាប់​ភីស៊ីត ​​វ៉េចាជីវ៉ា ​​បង្ហាញ​នូវ​កំសោយ​​មិនមាន​​​សមត្ថ​ភាព​​ដោះស្រាយ​​បញ្ហា​រវាង​​ប្រទេស​ថៃ ​និង​អនុញ្ញាត​​​បេតិកភណ្ឌ​​ពិភពលោក​នោះទេ ​​ដោយ​បែរ​ជា​​​រង់ចាំ​​​រដ្ឋាភិបាល​​ថៃថ្មី​​​ជាអ្នក​ដោះស្រាយ​ជា​មួយអង្គការ​​យូណេស្កូ​​ទៅវិញ ៕