ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​សាលា​​អ៊ូហ្គង់ដា​១៩​នាក់​​ត្រូវ​រន្ទះ​បា.ញ់ស្លា.ប់

12 ឆ្នាំ មុន

​ប៉ូលិស​អ៊ូហ្គង់​ដា​​អះ​អាង​​កាលពី​ថ្ងៃទី​២៩ មិថុនា ​​ថា សិស្សសាលា​បឋម​​សិក្សា​​យ៉ាងតិច​​១៩នាក់ ​បានត្រូវស្លា.ប់​ និង​៥០​នាក់​ទៀត​ត្រូវ​របួស​​កាលពីយប់​ថ្ងៃទី២៨ ​មិថុនា កន្លងមក​​នេះ ​ដោយសារ​​រន្ទះបា.ញ់​ក្នុងតំបន់ KIRYANDONGO ភាគ​ខាងលិច​​អ៊ូហ្គង់ដា ។ ​លោក​ JUDITH NABAKOOBA អ្នក​នាំ​​ពាក្យ​របស់​​ប៉ូលិស​អ៊ូហ្គង់ដា​និយាយ​ប្រាប់​​ទីភ្នាក់​ងារ​​ព័ត៌មានចិន​ស៊ីនហួតាម​ទូរស័ព្ទ​​ថា

​ប៉ូលិស​អ៊ូហ្គង់​ដា​​អះ​អាង​​កាលពី​ថ្ងៃទី​២៩ មិថុនា ​​ថា សិស្សសាលា​បឋម​​សិក្សា​​យ៉ាងតិច​​១៩នាក់ ​បានត្រូវស្លាប់​ និង​៥០​នាក់​ទៀត​ត្រូវ​របួស​​កាលពីយប់​ថ្ងៃទី២៨ ​មិថុនា កន្លងមក​​នេះ ​ដោយសារ​​រន្ទះបាញ់​ក្នុងតំបន់ KIRYANDONGO ភាគ​ខាងលិច​​អ៊ូហ្គង់ដា ។

​លោក​ JUDITH NABAKOOBA អ្នក​នាំ​​ពាក្យ​របស់​​ប៉ូលិស​អ៊ូហ្គង់ដា​និយាយ​ប្រាប់​​ទីភ្នាក់​ងារ​​ព័ត៌មានចិន​ស៊ីនហួតាម​ទូរស័ព្ទ​​ថា សិស្ស​សាលា​​១៨នាក់ ស្លាប់នៅ​នឹង​​កន្លែង​ពេល​រន្ទះ​បាញ់ត្រូវ​ចំសាលា​​បឋមសិក្សា​​​រុនយ៉ាន​យ៉ា ​​ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ​ជា២១០​គ.មខាង​ជើង​ទីក្រុង​កាម​ប៉ាឡា រដ្ឋធានី ​អ៊ូហ្គង់ដា ។ សិស្ស​សាលា​ម្នាក់​ទៀត​​ស្លាប់នៅ​មន្ទីរពេទ្យ ។

សោកនាដកម្ម​នេះ​កើតមាន​មួយសបា្តហ៍​​បន្ទាប់​ពីសាលា​​​បឋម​សិក្សាមួយ​​ទៀត​​ស្ថិត​នៅ​ ភាគ​​ខាង​កើត​​ប្រទេស​រង​រន្ទះ​បាញ់​បណ្តាល​​ឱ្យ​ស្លាប់​​កុមារ​២នាក់​​ និង​មនុស្ស​ពេញ​​វ័យម្នាក់។ ​កាលពីសបា្តហ៍​​កន្លងមកនេះ ​មនុស្សយ៉ាង​តិច​២៨នាក់​បានត្រូវស្លាប់ ​និងជាច្រើន​​សិបនាក់​ទៀត​​ត្រូវរបួស​​ដោយ​សារ​រន្ទះ​បាញ់នៅ​តាម​កន្លែង​​​ផ្សេងៗ​ នៃប្រទេស​​អ៊ូហ្គង់ដា ៕