ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាភាពយន្ត​ហូលីវូដ នាង​​លីន​សេ ឡូហាន ​ត្រូវ​​ដោះ​លែង​​​ឱ្យមាន​​​សេរីភាព​​វិញ​

12 ឆ្នាំ មុន

​នាងលីនសេ ឡូហាន ​ដែជា​តារាភាពយន្ត​​​ហូលីវូដល្បីឈ្មោះ ហើយមាន​រឿង​អាស្រូវ​​ច្រើនបំផុត​ទាក់ទង​នឹង​ការប្រើប្រាស់​គ្រឿង​ញៀន និង​​គ្រឿង​​ស្រវឹងនេះ​​ត្រូវ​​​បានតុលាការ​​​ដោះ​លែង​​ពីការ​ឃុំខ្លួនក្នុង​ផ្ទះ​​​ឱ្យមាន​សេរីភាព​វិញ ហើយ​ កាលពីព្រឹកថ្ងៃទី​​​៣០ មិថុនា ​​ក្រោយ​ពី​នាង​ត្រូវ​ឃុំខ្លួន​​​​ក្នុងផ្ទះ​​អស់រយៈ​ពេល​​​៣៥​ថ្ងៃ​​មក​

​នាងលីនសេ ឡូហាន ​ដែជា​តារាភាពយន្ត​​​ហូលីវូដល្បីឈ្មោះ ហើយមាន​រឿង​អាស្រូវ​​ច្រើនបំផុត​ទាក់ទង​នឹង​ការប្រើប្រាស់​គ្រឿង​ញៀន និង​​គ្រឿង​​ស្រវឹងនេះ​​ត្រូវ​​​បានតុលាការ​​​ដោះ​លែង​​ពីការ​ឃុំខ្លួនក្នុង​ផ្ទះ​​​ឱ្យមាន​សេរីភាព​វិញ ហើយ​ កាលពីព្រឹកថ្ងៃទី​​​៣០ មិថុនា ​​ក្រោយ​ពី​នាង​ត្រូវ​ឃុំខ្លួន​​​​ក្នុងផ្ទះ​​អស់រយៈ​ពេល​​​៣៥​ថ្ងៃ​​មក​។ នាង​ឡូហាន ​និយាយទៅកាន់​អ្នកកាសែត​​​ក្រោយ​ពីនាង​ត្រូវ​ដោះលែង​ថា «​ខ្ញុំ​មានការ​រំភើប​ និង​​រីករាយ​ណាស់ ក្នុង​ការ​ចាប់​ផ្តើម​ការ​​បំពេញការងារ​​​នៅតាមសហគមន៍​របស់ខ្ញុំ​»​។​

នាងលីនសេ ឡូហាន ​អាយុ​​​២៤​ឆ្នាំ ​បាន​ត្រូវ​​​កាត់ទោស​ដាក់​ពន្ធនាគារ​​រយៈ​ពេល​​​១២០​ថ្ងៃ កាល​ពី​​ខែ​ឧសភា ​កន្លង​មក ប៉ុន្តែ​​ទោស​របស់​​​នាង​ត្រូវ​បាន​​​បន្ធូរបន្ថយ​​មក​នៅត្រឹម​​​ជាប់ឃុំ​ឃាំង​ក្នុងផ្ទះ​​ដោយសារ​នាង​មិនប្រព្រឹត្ត​​អំពើ​ហិង្សា​។ ​នាង​បាន​ត្រូវ​​​ចាប់ខ្លួន​​​ និង​កាត់ទោស​ដាក់​​ពន្ធនា​គារ​​ក្រោយពីរង​​​ការចោទប្រកាន់​​​ពីបទ​​លួច​ខ្សែ​​​.​ក​មួយខ្សែ ។ ​ប៉ុន្តែ​នៅ​​ពេលនេះនាង​ត្រូវ​បាន​ដោះលែង​វិញ ក្រោយពី​​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​រយៈ​ពេល​​​៣៥​ថ្ងៃមក ។ ​​ប៉ុន្តែទោះបីជា​បែបណា ​​ក្រោយ​ពី​​​ការ​ដោះលែង​​​ឱ្យមានសេរីភាពវិញ ​នាង​ឡូហាន ​នៅ​​តម្រូវ​ឱ្យ​​ធ្វើ​ការងា​រតាម​​សហ​គមន៍​រយៈ​ពេល​​​៤៨០​ម៉ោងទៀត​។​

​នាងលីនសេ ឡូហាន ដែល​ទទួល​បានភាព​ល្បីល្បាញ​​​ក្នុងខ្សែភាពយន្ត​​រឿង “The Mean Girls” មានរឿងអាស្រូវ​​​យ៉ាង​ច្រើន​​​ក្នុង​រយៈ​ពេល​​​២-៣​ឆ្នាំ ​ចុងក្រោយនេះ​ទាក់ទងទៅនឹង​​ការ​ចោទប្រកាន់​​សេពគ្រឿងស្រវឹង និង​​គ្រឿងញៀន​ ព្រមទាំង​​​អំពើ​​ចោរ​កម្ម​​ផងដែរ ។ ​ទង្វើ​ទាំង​​នេះ​ធ្វើ​​ឱ្យ​ប្រជាប្រិយភាព​​​ និងភាពល្បីល្បាញ​​​របស់​នាង​​មានការ​​ធ្លាក់ចុះ​យ៉ាងខ្លាំង​ លើសពីនេះទៀត​ នាង​ក៏ត្រូវ​​ចាប់ខ្លួន​​យកមក​អប់រំ​​ជាច្រើន​​លើក​ច្រើន​សា​​រួចមកហើយ ​​ទាក់ទងនឹង​ទង្វើ​​ទាំងនេះ​របស់​នាង ៕​