ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យកូនមានសុខភាពរឹងមាំ គួរឱ្យបរិភោគអាហារទាំងនេះ

6 ម៉ោង មុន

បើ​អ្នក​ចង់ឱ្យ​កូន​មាន​សុខ​ភាពរឹងមាំ អ្នក​អាច​ឱ្យ​គេ​បរិភោគ​តាម​អាហារ​ខាងក្រោម​នេះ ៖ អ្នក​អាច​ឱ្យ​កូន​បរិភោគ​ពងមាន់​បាន ព្រោះ​វា​មាន​សារធាតុ​ប្រូតេអ៊ីន​ដែល​ធ្វើ​ឱ្យ​កូន​មិន​ងាយ​ឃ្លាន ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​កូន​មាន​រាង​កាយ​រឹង​មាំ​ទៀត​ផង​។ ស្រូវ​សាលី​ក៏​ជា​អាហារ​ដែល​ល្អ​សម្រាប់​កូន​ដែរ ព្រោះ​ក្រោយ​ពេល​ដែល​កូន​បរិភោគ​រួច វា​អាច​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​មូល ជា​ហេតុ​ធ្វើ​ឱ្យ​កូន​អាច​ផ្តោតអារម្មណ៍​ទៅ​លើ​ការ​រៀនសូត្រ​។…

បើ​អ្នក​ចង់ឱ្យ​កូន​មាន​សុខ​ភាពរឹងមាំ អ្នក​អាច​ឱ្យ​គេ​បរិភោគ​តាម​អាហារ​ខាងក្រោម​នេះ ៖

អ្នក​អាច​ឱ្យ​កូន​បរិភោគ​ពងមាន់​បាន ព្រោះ​វា​មាន​សារធាតុ​ប្រូតេអ៊ីន​ដែល​ធ្វើ​ឱ្យ​កូន​មិន​ងាយ​ឃ្លាន ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​កូន​មាន​រាង​កាយ​រឹង​មាំ​ទៀត​ផង​។

ស្រូវ​សាលី​ក៏​ជា​អាហារ​ដែល​ល្អ​សម្រាប់​កូន​ដែរ ព្រោះ​ក្រោយ​ពេល​ដែល​កូន​បរិភោគ​រួច វា​អាច​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​មូល ជា​ហេតុ​ធ្វើ​ឱ្យ​កូន​អាច​ផ្តោតអារម្មណ៍​ទៅ​លើ​ការ​រៀនសូត្រ​។

ផ្លែ​ឈើ​គឺ​ល្អ​ណាស់​សម្រាប់​ទ្រទ្រង់​រាង​កាយ​របស់​កូន ព្រោះ​វា​មាន​វីតាមីន និង​សារធាតុចិញ្ចឹម​ជា​ច្រើន​។

អ្នក​ក៏​អាច​ឱ្យ​កូន​ផឹក​ទឹកដោះគោ​នៅ​ពេល​ព្រឹក និង​យប់​ដែរ ព្រោះ​វា​មាន​កាល់ស្យូម ដែល​ល្អ​ចំពោះ​ឆ្អឹង ធ្មេញ និង​ខួរក្បាល​កូន​ជាដើម​។

តៅហ៊ូ អ្នក​អាច​ឱ្យ​កូន​បរិភោគ​ឱ្យ​បាន​ច្រើន ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​អាច​ចៀស​ផុត​ពី​ជំងឺមហារីក និង​ល្អ​ចំពោះ​ការ​លូតលាស់​របស់​កូន​ទៀត​ផង​។

ប៉េងប៉ោះ​ក៏​ជា​បន្លែ​ដែល​ល្អ​ចំពោះ​កូន​អ្នក​ដែរ ព្រោះ​ក្រោយ​ពេល​ដែល​កូន​បរិភោគ​រួច កូន​អ្នក​នឹង​មិន​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេង​ៗ​ទេ​។

អ្នក​គួរតែ​ឱ្យ​កូន​បរិភោគ​សណ្តែកខ្មៅ ព្រោះ​វា​អាច​ការពារ​បេះដូង​របស់​កូន​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ