ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណែកយន្តហោះធុនធំ១គ្រឿងត្រូវរៀបចំជិតរួចរាល់ ហើយអាចក្លាយជាសណ្ឋាគារ ឬភោជនីយដ្ឋានទំនើបនៅក្រុងប៉ោយប៉ែត

8 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ បំណែក​យន្តហោះ​ធុន​ធំ​១​គ្រឿង ត្រូវ​រៀបចំ​ជិត​រួចរាល់​ហើយ​អាច​ក្លាយជា​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​ទំនើប នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​សម្រាប់​ភ្ញៀវ​អភិជន​ដែល​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន Betworld ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ បំណែក​យន្តហោះ​ធុន​ធំ​១​គ្រឿង ត្រូវ​រៀបចំ​ជិត​រួចរាល់​ហើយ​អាច​ក្លាយជា​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​ទំនើប នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​សម្រាប់​ភ្ញៀវ​អភិជន​ដែល​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន Betworld ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

គួរ​រំលឹក​ថា ៖ កាលពី​អំឡុង​ពាក់កណ្តាល ឆ្នាំ​២០២៤ កន្លង​មក​មាន​រថយន្ត​ធុន​ធំ​បាន​ដឹក​បំណែក​យន្តហោះ​ធុន​ធំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ក្រុង​ប៉ោយ​ប៉ែ​ត ចូល​ក្នុង​ក្រុមហ៊ុន Betworld ត្រូវ​រៀបចំ​រហូត​ដល់​ដើមឆ្នាំ​២០២៥​នេះ​បំណែក​យន្តហោះ​ខ្នាត​ធំ ត្រូវ​បាន​រៀបចំ​ជិត​រួចរាល់ ហើយ​បាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ នៅ​រៀបចំ​ស្លាប និង​ផ្នែក​ខាងក្នុង អាច​ជា​ជាង​បរទេស ។

យន្តហោះ​ដែល​ត្រូវ​បាន​រៀបចំ​ដំឡើង​ជិត​រួចរាល់​អាច​ក្លាយជា​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​ទំនើប នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​សម្រាប់​ភ្ញៀវ​អភិជន​ទើប​មាន​វាសនា​បាន​ស្នាក់​នៅ​ចូល ព្រោះ​មើល​ស្ថានភាព​ការ​រៀបចំ​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​ដែល​ឃើញ​មាន​ភ្ញៀវ​បរទេស​ចេញ​.​ចូល​ជា​ហូរហែ ។

គួរ​បញ្ជាក់​ថា ៖ ក្រោយ​រៀបចំ​យន្តហោះ​ខ្នាត​ធំ​ខាងលើ​នេះ​ពិតជា​គួរ​អោយ​ចាប់អារម្មណ៍ ព្រោះ​មិន​ដែល​ឃើញ ហើយ​ក៏​មិន​ដែល​មាន ទើប​ឃើញ​ការ​រៀបចំ​បំណែក​យន្តហោះ​ខ្នាត​ធំ​ដែល​ជិត​រួចរាល់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ពិតជា​ប្លែក និង​ចម្លែក​ភ្នែក ទោះជា​យន្តហោះ​ដែល​ហោះហើរ​មិន​បាន តែ​បានឃើញ​អាច​ក្លាយជា​សណ្ឋាគារ ឬ​ភោជនីយដ្ឋាន​ដ៏​ទំនើប​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​លេង និង​កម្សាន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ