ខេត្តកណ្តាល ៖ នគរបាលស្រុកស្អាង ស្រាវជ្រាវឃាត់បាន ជនសង្ស័យដាច់យ៉ៃម្នាក់ ក្រោយធ្វើសកម្មភាពលួចដកស្លឹកខ្ទឹមចំនួន ២៥គីឡូ នៅក្នុងដីចំការ ។
ប្រតិបត្តិការណ៍ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០២រសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ០១នាក់ ឈ្មោះ ងន ឡុង ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទួលក្រូច ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ នឹងតេស្តរកឃើញមានសារធាតុញៀន វិជ្ជមានក្នុងទឹកនោម
ប្រភពព័ត៍មានពីជវេលាម៉ោងកើតហេតុខាងលេីជនសង្ស័យបានធ្វើសកម្មភាពលួចដកខ្ទឹមស្លឹកក្នុងដីចម្ការរបស់ជនរងគ្រោះបានចំនួន០២ថង់មានទម្ងន់២៥គីឡូក្រាមរួចដឹកយកទៅផ្លុងចោល ។ ខណៈនោះ ប្រជាពលរដ្ឋបានឃើញរួចក៏បានតេទូរស័ព្ទទៅអ្នកដាំខ្ទឹមដូចគ្នាថា «មានអ្នកណាបាត់ខ្ទឹមអត់» ភ្លាមៗជនរងគ្រោះក៏បានទៅមើលខ្ទឹមនៅឯចំការរបស់ខ្លួនឃើញបាត់ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ អោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានលើកឡើងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងជាប្រចាំហើយតែងតែលួចផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិជាញឹកញាប់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមតិវិធី ៕

ចែករំលែកព័តមាននេះ