ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី​ឱ្យ​ក្រសួង​អប់រំ​​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ការ​លក់​«​ភេសជ្ជៈ​ផ្អែម​»​ក្នុង​សាលារៀន ​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​អប់រំ​យុវជន និង​កីឡា​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ណែនាំ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​លក់​«​ភេសជ្ជៈ​ផ្អែម​»​ក្នុង​សាលារៀន ដោយសារ​បច្ចុប្បន្ន មាន​ក្មេង​ៗ​ជា​ច្រើន​កើត​ជំងឺ​ទឹកនោមផ្អែម…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​អប់រំ​យុវជន និង​កីឡា​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ណែនាំ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​លក់​«​ភេសជ្ជៈ​ផ្អែម​»​ក្នុង​សាលារៀន ដោយសារ​បច្ចុប្បន្ន មាន​ក្មេង​ៗ​ជា​ច្រើន​កើត​ជំងឺ​ទឹកនោមផ្អែម ។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២៣-២០២៤ និង​ទិស​ដៅ​ឆ្នាំ ២០២៤-២០២៥ នា​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា បញ្ហា​កុមារ​ផឹក​ភេសជ្ជៈ​ផ្អែម​ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ ព្រោះ​នឹង​បណ្ដាល​ឱ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​ទៅ​ថ្ងៃ​អនាគត​ដែល​ជា​បន្ទុក​ធ្ងន់ ។

សម្តេច​បវរ​ធិ​បតី​បាន​មាន​ប្រសាសន៍​ថា «​សូម​ឱ្យ​អប់រំ មិន​ត្រឹមតែ​ក្នុង​សាលា​ទេ ទាំង​ក្រៅ​សាលា ណែនាំ​តែ​ម្ដងទៀត អាហ្នឹង​មិន​មែ​សម្រាប់​ក្មេង​ៗ​ទេ តែ​រឿង​នេះ ជា​រឿង​មួយ​ដែល​ប្រកាស​អាសន្ន រឿង​នេះ​គឺជា​រឿង​បញ្ហា​រយៈពេល​វែង​សម្រាប់​យើង​»​។

សម្តេច​បវរ​ធិ​បតី​បន្ដ​ថា បញ្ហា​ជំងឺ​ទឹកនោម​ផ្អែក​វា​នឹង​ក្លាយជា​បន្ទុក មិនមែន​ជា​ទ្រព្យ​ទេ ដោយ​សម្តេច​ស្នើ​ឱ្យ ឪពុក​-​ម្តាយ​ពលរដ្ឋ​ទាំងអស់ ជា​ពិសេស លោកគ្រូ អ្នកគ្រូ គិតគូរ​ខ្ពស់​លើ​បញ្ហា​នេះ ។ សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ទៀត​ថា «​បើសិនជា​ក្មេង​ជាង​១០​ឆ្នាំ ២០​ឆ្នាំ ហើយ​ចាប់ពី​ឥឡូវ​អាយុ​៣០ ឬ ៤០​ឆ្នាំ ក្លាយជា​បន្ទុក​ហើយ ឈឺ​ជំងឺ​ទឹកនោមផ្អែម គឺជា​បន្ទុក​មិនមែន​ទ្រព្យ​ទេ ចឹ​ង​ត្រូវ​គិតគូរ​មើល សូម​ឱ្យ ឪពុក ម្ដាយ ប្រជាជន លោកគ្រូ អ្នកគ្រូ អ្នកលក់ ត្រូវ​គិតគូរ​អាហ្នឹង (​រឿង​ភេសជ្ជៈ​ផ្អែម​)»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា ករណី​បញ្ហា​ឈាម​នេះ មាន​ចំពោះ​កុមារ​តាំងពី​កុមារភាព​ដោយសារ​ចំណីអាហារ បៅ​ទឹកដោះគោ​មាន​ជាតិ​ផ្អែម​ផង​ដែរ ។ ប៉ុន្តែ​ចំណុច​នេះ​មិន​អាច​កាត់ផ្តាច់​បាន​ទេ តែ​ដោះស្រាយ​តាម​ហ្នឹង​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ