ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ប្រកាស​ថា​នឹង​ដំឡើង​ពន្ធ​២៥%​លើ​ទំនិញ​អឺ​រ៉ុ​ប​ក្នុង​ពេល​ឆាប់​ៗ​នេះ

7 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​លោ​កត្រៀម​ប្រកាស​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ទំនិញ​របស់​សហ​ភាព​​អឺរ៉ុប​នៅ​ពេល​ឆាប់​ៗ​នេះ​​ក្រោម​​ហេតុ​ផល​ថា​ស្ថាប័ន​នេះ​​​បង្កើត​ឡើង​ដើម្បី​កេង​ប្រវ័ញ្ច​លើ​ផល​ប្រយោជន៍​​អាមេរិក​។ ហេតុ​នេះ​លោក​ត្រូវ​តែ​ដំឡើង​ពន្ធ​ឱ្យ​បាន​ខ្ពស់​បន្តិច​​ដើម្បី​យក​ត្រឡប់​មក​វិញ​នូវ​អ្វី​ដែល​អាមេរិក​បាន​ខាត​បង់​។ ​លោក​ថា​យើង​នឹង​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​ដំឡើង​ពន្ធ​​​នៅ​ក្នុង​ពេល​ឆាប់​ៗ​បំផុត​នេះ​។​ លោក​ត្រាំ​ថា​លោក​នឹង​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ទំនិញ​របស់​អឺរ៉ុប​ជា​ទូទៅ​​ដែល​មាន​​ជា​អាទិ៍​​​​​រថ​យន្ត​ និង​ទំនិញ​ដទៃ​ទៀត​។ ប្រតិ​កម្ម​ចំពោះ​បញ្ហា​នេះ ​សហ​ភាព​អឺរ៉ុប​ប្រកាស​ថា​ខ្លួន​នឹង​​ចាត់​វិធាន​ការ​វាយ​បក​វិញ​យ៉ាង​ម៉ឺង​ម៉ាត់​ និង​ជាបន្ទាន់​ប្រឆាំង​នឹង​អ្វី​ដែល​ស្ថាប័ននេះ​​ចាត់​ទុក​ថា​ជា​ការ​ដំឡើង​ពន្ធ​មិន​សម​ហេតុ​ផល​។ ឥឡូវ​នេះ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​លោ​កត្រៀម​ប្រកាស​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ទំនិញ​របស់​សហ​ភាព​​អឺរ៉ុប​នៅ​ពេល​ឆាប់​ៗ​នេះ​​ក្រោម​​ហេតុ​ផល​ថា​ស្ថាប័ន​នេះ​​​បង្កើត​ឡើង​ដើម្បី​កេង​ប្រវ័ញ្ច​លើ​ផល​ប្រយោជន៍​​អាមេរិក​។ ហេតុ​នេះ​លោក​ត្រូវ​តែ​ដំឡើង​ពន្ធ​ឱ្យ​បាន​ខ្ពស់​បន្តិច​​ដើម្បី​យក​ត្រឡប់​មក​វិញ​នូវ​អ្វី​ដែល​អាមេរិក​បាន​ខាត​បង់​។ ​លោក​ថា​យើង​នឹង​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​ដំឡើង​ពន្ធ​​​នៅ​ក្នុង​ពេល​ឆាប់​ៗ​បំផុត​នេះ​។​

លោក​ត្រាំ​ថា​លោក​នឹង​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ទំនិញ​របស់​អឺរ៉ុប​ជា​ទូទៅ​​ដែល​មាន​​ជា​អាទិ៍​​​​​រថ​យន្ត​ និង​ទំនិញ​ដទៃ​ទៀត​។ ប្រតិ​កម្ម​ចំពោះ​បញ្ហា​នេះ ​សហ​ភាព​អឺរ៉ុប​ប្រកាស​ថា​ខ្លួន​នឹង​​ចាត់​វិធាន​ការ​វាយ​បក​វិញ​យ៉ាង​ម៉ឺង​ម៉ាត់​ និង​ជាបន្ទាន់​ប្រឆាំង​នឹង​អ្វី​ដែល​ស្ថាប័ននេះ​​ចាត់​ទុក​ថា​ជា​ការ​ដំឡើង​ពន្ធ​មិន​សម​ហេតុ​ផល​។ ឥឡូវ​នេះ ​កាណាដា​ និង​ម៉ិក​ស៊ីកូ​ក៏​មិន​ទាន់​រួច​ខ្លួន​ដែរ​។

គម្រោង​ដំឡើង​ពន្ធ​២៥%​​ទៅ​លើ​ប្រទេស​ទាំង​២​នេះ​គ្រាន់​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ព្យួរ​ទុក​​រយៈ​ពេល​៣០​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ហើយ​នឹង​​ដល់​ពេល​កំណត់​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា​​។ លោក​ត្រាំ​​ថ្លែង​​ថា​លោក​ក៏​ត្រៀម​ដំឡើង​ពន្ធ​ទៅ​​លើ​ប្រទេស​ទាំង​​២​នេះ​ដែរ​។​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បង្ហើប​ឱ្យ​ដឹង​ថា​គម្រោង​ដំឡើង​ពន្ធ​​នៅ​ជា​ធរមាន​នៅ​ឡើយ​ទេ​។ ការ​ព្យួរ​ទុក​ពន្ធ​លើ​ប្រទេស​ទាំង​២​ដោយ​សារ​ពួក​គេ​សន្យា​ថា​នឹង​ខិត​ខំ​ទប់​ស្កាត់​គ្រឿង​ញៀន និង​ជន​អន្តោ​ប្រវេសន៍​​។

​ដូច្នេះ លោក​ត្រាំ​នឹង​ពិនិត្យ​មើល​លទ្ធ​ផល​ការ​ងារ​របស់​ពួក​គេ​​ដើម្បី​ចង់​ដឹង​ថា​តើ​សម្រេច​បាន​​កម្រិត​ណា​។ ​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សាក​សួរ​អំពី​​បញ្ហា​ដំឡើង​ពន្ធ​ទៅ​លើ​ម៉ិកស៊ីកូ និង​កាណាដា​​ដើម្បី​ចង់​ដឹង​ថា​តើ​លោក​​ប្រកាន់​ជំហរ​បែប​ណា​សម្រាប់​ពេល​នេះ? លោក​ត្រាំតប​ថា​ពន្ធ​នេះ​នឹង​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃ​ទី​​​២ ខែ​មេសា​​។ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​ក៏​បញ្ជាក់​បន្ថែម​ថា​ថ្ងៃ​ទី​២ ខែ​មេសា​ជា​កាល​កំណត់​ដំឡើង​ពន្ធ​ជា​ផ្លូវ​ការ​​។

ដោយ​ឡែក​សម្រាប់​សហ​ភាព​អឺរ៉ុប​ លោក​ត្រាំ​បាន​និយាយ​រិះ​គន់​គោល​នយោបាយ​របស់​ស្ថាប័ន​នេះ​យ៉ាង​ខ្លាំង​កាល​ពី​យប់​មិញ​​។ លោក​ថា​អឺរ៉ុប​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​​នាំ​​ស្បៀង​អាហារ​ និង​រថ​យន្ត​របស់​អាមេរិក​​ (ទៅ​លក់​នៅអឺរ៉ុប) រក​ស៊ី​ចាញ់​ប្រៀប​គេ​ខ្លាំង​ណាស់​។ លោក​ថា​សហ​ភាព​អឺរ៉ុប​បង្កើត​ឡើង​ដើម្បីកេង​ប្រវ័ញ្ច​ទៅ​លើ​អាមេរិក។​​ នេះ​ជា​គោល​បំណង​ពិត​ប្រាកដ​របស់​ពួក​គេ​ ។ ហើយ​ពួក​គេ​ធ្វើ​កិច្ច​ការ​នេះ​បាន​ល្អ​ណាស់​។ ប៉ុន្តែ​ឥឡូវ​នេះ​ លោក​ជា​ប្រធានា​ធិបតី​អាមេរិក​ (ដូច្នេះ លោក​ចង់​មាន​ន័យ​ថា​មិន​បណ្ដោយ​ឱ្យ​ពួក​គេ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ត​ទៅ​ទៀត​ទេ​​)។​​

បើ​គេ​ងាក​ទៅ​ស្ដាប់​ជំហរ​របស់សហ​ភាព​អឺរ៉ុប​វិញ​ម្ដង​ អឺរ៉ុប​ច្រាន​ចោល​ការ​អះ​អាង​របស់​លោក​ត្រាំ​។ អឺរ៉ុប​ថា​ការ​បង្កើត​សហ​ភាព​អឺរ៉ុប​​​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន ឬ​អ្នក​វិនិយោគ​របស់​អាមេរិក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​អឺរ៉ុប​កាន់​តែ​ងាយ​ស្រួល​។ អ្នក​នាំ​ពាក្យ​គណៈ​កម្ម​ការ​អឺរ៉ុប​ថ្លែង​ថា​សហ​ភាពអឺរ៉ុប​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​​ឱ្យ​អាមេរិក​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ​នេះ។ យើង​ត្រៀម​ខ្លួន​ចាប់​ដៃ​គូ​សហ​ការ​គ្នា​។ សំខាន់​ឱ្យ​តែ​អាមេរិក​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​វិធាន​ជា​គោល​។ ប៉ុន្តែ​យើង​ក៏​​ត្រៀម​ខ្លួន​ផង​ដែរ​ដើម្បី​​ការ​ពារ​អតិ​ថិ​ជន និង​ម្ចាស់​អាជីវ​កម្ម​របស់​យើង​​គ្រប់​ជំហាន​ទាំង​អស់​។​​

យោង​តាម​របាយ​ការណ៍​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​អាមេរិក​​កាល​ពី​ឆ្នាំ​២០២៣ បើ​ប្រៀប​ធៀប​ទំហំ​នាំ​ចេញ​-នាំ​ចូល​រវាង​អាមេរិក និង​អឺរ៉ុប​ឃើញ​ថា​អាមេរិក​មាន​ឱនភាព​ពាណិជ្ជ​កម្ម​ជាង​២៣៥​ពាន់​លាន​ដុល្លារ​។ ​នេះ​ជា​ចំនួន​ដែល​អឹរ៉ុប​នាំ​ចូល​លើស​អាមេរិក ឬ​ក៏​ថា​ចំណេញ​លើ​អាមេរិក​ក៏​បាន​ដែរ​​។ បើ​សិន​អាមេរិក​ដំឡើង​ពន្ធ​២៥%​លើ​រថ​យន្ត​ អ្នក​​ដែល​រង​ផល​ប៉ះ​ពាល់​​ខ្លាំង​ជាង​គេ​គឺ​​អាល្លឺម៉ង់​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​​លេខ​មួយ​នៅ​សហ​ភាព​​អឺរ៉ុប​ និង​ជា​ប្រទេស​នាំ​មុខ​គេ​ខាង​នាំ​ចេញ​រថ​យន្ត​ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ