ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​ថា​ពូទីន​ត្រូវ​តែ​ធ្វើ​សម្ប​ទាន​ខ្លះ​ៗ​ដើម្បី​ចរ​ចា​ប​ញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន

6 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ពូទីន​ត្រូវ​តែ​ធ្វើ​សម្ប​ទាន​ខ្លះ​ៗ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​លើក​ដំបូង​​នៅ​សេត​វិមាន​​។ លោក​ត្រាំ​យល់​ថា​វា​ជា​រឿង​ចាំ​បាច់​ណាស់​ដែល​ត្រូវ​តែ​រួម​គ្នា​បិទ​​បញ្ចប់​សង្គ្រាម​នេះ​ឱ្យ​ខាង​តែ​បាន​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​លោក​ពូទីន​គួរ​ណាស់​ធ្វើ​សម្ប​ទាន​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ដើម្បី​​បិទ​បញ្ចប់​សង្គ្រាម​ដែរ​ឬ​ទេ​? លោក​ត្រាំ​តប​ថា «​​ត្រូវ​ហើយ!​ គាត់​ (លោក​ពូទីន) ត្រូវ​តែ​ធ្វើ​ដូច្នេះ»​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ថ្លែង​ថា​លោក​ពូទីន​ត្រូវ​តែ​ធ្វើ​សម្ប​ទាន​ខ្លះ​ៗ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​លើក​ដំបូង​​នៅ​សេត​វិមាន​​។ លោក​ត្រាំ​យល់​ថា​វា​ជា​រឿង​ចាំ​បាច់​ណាស់​ដែល​ត្រូវ​តែ​រួម​គ្នា​បិទ​​បញ្ចប់​សង្គ្រាម​នេះ​ឱ្យ​ខាង​តែ​បាន​។

នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​លោក​ពូទីន​គួរ​ណាស់​ធ្វើ​សម្ប​ទាន​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ដើម្បី​​បិទ​បញ្ចប់​សង្គ្រាម​ដែរ​ឬ​ទេ​? លោក​ត្រាំ​តប​ថា «​​ត្រូវ​ហើយ!​ គាត់​ (លោក​ពូទីន) ត្រូវ​តែ​ធ្វើ​ដូច្នេះ»​។ ​លោក​ត្រាំ​ក៏​បាន​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បុគ្គ​លិក​លក្ខណៈ​របស់​លោក​ពូទីន​ផង​ដែរ​។ លោក​​ថា​​លោក​ពូទីន​ជា​មនុស្ស​ឆ្លាត​វៃ​ណាស់​ និង​ក៏​ជា​មនុស្ស​មាន​ល្បិច​ខ្ពស់​​ណាស់​ដែរ​​។

ជា​ថ្មី​ម្ដង​ទៀត​ លោក​​ត្រាំ​​បញ្ជាក់​អំពី​គុណ​សម្បត្តិ​របស់​ខ្លួន​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​។ លោក​អះ​អាង​ថា​លោក​ពូទីន​គ្មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ម្ដង​ណា​​ទេ​កាល​ពី​មុន​លោក​ជាប់​ឆ្នោត​ឡើង​កាន់​អំណាច​នៅ​វ៉ាស៊ីន​តោន​។ ប៉ុន្តែ​នៅ​ពេល​លោក​ចូល​កាន់​កាប់​កិច្ច​ការ​​ប្រទេស​ជាតិ​នៅ​សេត​វិមាន​ ​​លោក​ពូទីន​ក៏​​ប្រកាស​អំពី​បំណង​ចង់​បញ្ចប់​សង្គ្រាម​តែ​ម្ដង​​។​

លោក​ថា​បើ​លោក​មិន​ជាប់​ឆ្នោត​ទេ​​ លោក​ពូទីន​នឹង​នៅ​តែ​បន្ត​ធ្វើ​សង្គ្រាម​អ៊ុយ​ក្រែន​គ្មាន​​ថ្ងៃ​បញ្ចប់​។ មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​សង្គ្រាម​។ ក្រោយ​មក​ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​​ស្នើ​សុំ​ឱ្យ​លោក​ត្រាំ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​​លាស់​ថា​តើ​លោក​ចង់​ឃើញ​លោក​ពូទីន​ធ្វើ​សម្បទាន​អ្វី​ខ្លះ​ លោក​ត្រាំ​ក៏​បង្វែរ​ទៅ​និយាយ​អំពី​បញ្ហា​អ៊ុយ​ក្រែន​​ និង​អង្គ​ការ​ណាតូ​វិញ​ម្ដង​។​​

លោក​​​ថ្លែង​ថា​អ៊ុយ​ក្រែន​គួរ​ណាស់​បោះ​បង់​ចោល​គម្រោង​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​។ លោក​និយាយ​ស្រដៀង​នឹង​លោក​ពូទីន​ និង​រុស្ស៊ី​ដែរ​។ លោក​ថា​លោក​ពូទីនដុត​បញ្ឆេះ​សង្គ្រាម​​​អ៊ុយ​ក្រែន​​ក៏​ដោយសារ​អ៊ុយ​ក្រែន​ចង់​ចូល​​ជា​សមាជិក​អង្គ​ការ​ណាតូ​ហ្នឹង​ហើយ​។ មាន​ន័យ​ថា​បើ​នៅ​តែ​ចង់​ចូល​ណាតូ​ទៀត​ មើល​ទៅ​ដំណើរ​ការ​​នេះ​​​ប្រហែល​មិន​ងាយ​និយាយ​​ត្រូវ​​គ្នា​ទេ​។​

​លោក​ត្រាំ​ធ្លាប់​បាន​និយាយ​ជា​បណ្ដើរ​ៗ​តាំង​ពី​មុន​នេះ​​ថាតាម​មើល​ទៅ​អ៊ុយ​ក្រែន​ប្រហែល​ជា​មិន​អាច​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​បាន​ទេ​។ លោក​ចាត់​ទុក​ថា​ករណី​នេះ​មិន​សម​ទំនង ឬ​មិន​អាច​ទៅ​រួច​។ ទន្ទឹម​នឹង​នោះ លោក​ហ្សេឡិនស្គី​នៅ​តែ​និយាយ​យ៉ាង​ទទូច​ថា​បើ​អ៊ុយ​ក្រែន​មិន​អាច​ចូល​ណាតូ គួរ​ណាស់​មាន​វត្ត​កង​រក្សា​សន្តិ​ភាព​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​ទៅ​ឈរ​ជើង​នៅ​អ៊ុយ​ក្រែន​។ យោ​ងតាម​លោ​កហ្សេឡិន​ស្គី ជម្រើស​នៃ​ការ​មិន​ចូល​ណាតូ​គឺ​​​ដាក់​ពង្រាយ​កង​ទ័ព​នៃ​រដ្ឋ​ជា​សមាជិក​ណាតូ​។​

ចំណុច​ហ្នឹង​ក៏​មិន​បាន​ដែរ។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ទើប​តែ​បញ្ជាក់​ពី​ម្សិល​មិញ​​ថា​ខ្លួន​សូម​បដិ​សេធ​ការ​អះ​អាង​ថា​ «លោក​ពូទីន​យល់​ព្រម​អនុញ្ញាត​ឱ្យ​អឺរ៉ុប​បញ្ជូន​កង​រក្សា​សន្តិ​ភាព​ទៅ​អ៊ុយ​ក្រែន​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍​»។ ​វិមាន​ក្រឹម​ឡាំង​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទេ​ ប៉ុន្តែ​បាន​និយាយ​យោង​ទៅ​លើ​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ដែល​ថា​ម៉ូស្គូ​សូម​ជំទាស់​នឹង​សំណើ​នេះ​។ លោក​ថា​ធ្វើ​ដូច្នេះ​ជា​ការ​​គំរាម​កំហែង​ដោយ​ផ្ទាល់​ទៅ​លើ​សន្តិ​សុខ​ជាតិ​របស់​រុស្ស៊ី​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ