ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូតគោ​ចរ​អាមេរិក​ចាត់​ទុក​សវនា​ការ​សំណុំ​រឿង​002មាន​សារ​សំខាន់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ឯក​អគ្គ​រដ្ឋ​ទូត​គោ​ចរ​អាមេរិក​ទទួល​បន្ទុក​បញ្ហា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ Stephen Rapp ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​សវនា​ការ​នៃ​សំណុំ​ រឿង​០០២​បាន​ចាត់​ទុក​សវនា​ការ​​នេះ​មាន​សារ​សំខាន់​បំផុត​ក្នុង​ពិភព​លោក​។ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋា​ភិ​បាល​អាមេរិក​​នឹង​ពិចារណា​ជាមួយ​រដ្ឋសភា​របស់​ ខ្លួន​

រាជធានី​ភ្នំពេញ​ ៖ ឯក​អគ្គ​រដ្ឋ​ទូត​គោ​ចរ​អាមេរិក​ទទួល​បន្ទុក​បញ្ហា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ Stephen Rapp ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​សវនា​ការ​នៃ​សំណុំ​រឿង​០០២​បាន​ចាត់​ទុក​សវនា​ការ​​នេះ​មាន​សារ​សំខាន់​បំផុត​ក្នុង​ពិភព​លោក​។ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋា​ភិ​បាល​អាមេរិក​​នឹង​ពិចារណា​ជាមួយ​រដ្ឋសភា​របស់​ខ្លួន​ដើម្បី​ផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​ទៀត។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ឆ្នាំ២០១១ នៅ​សណ្ឋា​គារ​សាន់​វេ លោក Stephen Rapp មាន​ប្រសាសន៍​ថា​ប្រសិន​បើ​មាន​ការ​ផ្តល់​ជំនួយ​បន្ត​ទៀត​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម​​នោះ គឺ​ជំនួយ​អាច​នឹង​មាន​ចំនួន​ប្រហាក់​ប្រហែល​ឆ្នាំ​មុន​ តែ​ការ​ផ្តល់​ជំនួយ គឺ​អាស្រ័យ​លើ​រដ្ឋា​ភិ​បាល​ និង​រដ្ឋ​សភា​អាមេរិក​ដែល​កំពុង​ពិចារណា​នៅ​ឡើយ​។

លោក Stephen Rapp បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​​ពេល​ថ្មីៗ​នេះ​ដើម្បី​ចូល​រួ​ម​ក្នុង​សវនា​ការ​នៃ​សំណុំ​រឿង​០០២​ដែល​កំពុង​ដំណើរ​ការ​ទៅ​លើ​អតីត​មេដឹក​នាំ​កំពូល​៤​រូប​​នៃ​របប​ខ្មែរ​ក្រហម​។ លោក Stephen Rapp ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​មន្ត្រី​រាជ​រដ្ឋា​ភិ​បាល ​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​ រួម​នឹង​បុគ្គ​លិក​អង្គ​ភាព​ការ​ពារ​ជន​រង​គ្រោះ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ផង​ដែរ​ដើម្បី​ឱ្យ​បាន​ដឹង​ថា តើ​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ក្តី​ខ្មែរ​ក្រហម​មាន​តម្រូវ​ការ​ចាំ​បាច់​អ្វី​ខ្លះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ដក​ស្រង់​សំដី​លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ Hillary Clinton  បាន​កំណត់​ថា សវនា​ការ​កាត់​ទោស​មេ​ដឹក​នាំ​ជាន់ខ្ពស់​បំផុត​៤​រូប​ដែល​នៅ​រស់​នៃ​របប​ខ្មែរ​ក្រហម​គឺ​ជា​អាទិ​ភាព​ខ្ពស់​មួយ​សម្រាប់​ពិភព​លោក​។ សហ​រដ្ឋ​អាមេរិក​ធ្លាប់​បាន​ផ្តល់​ជំនួយ​ប្រមាណ​៧​លាន​ដុល្លារ​សម្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​ ហើយ​កំពុង​ពិចារណា​បន្ត​ផ្តល់​ជំនួយ​ដល់​តុលាការ​កូន​កាត់​មួយ​នេះ​។

ពាក់​ព័ន្ធ​ករណី​០០៣ ឬ​០០៤​ លោក Stephen Rapp​មាន​​ប្រសាសន៍​ថា អាមេរិក​ចង់​ឃើញ​សវនា​ការ​នេះ​ តែ​វា​អាស្រ័យ​លើតុលាការ​ខ្មែរ​ក្រហម​ថា​តើ​ត្រូវ​ចោទ​ប្រកាន់​ ឬ​មិន​ចោទ​ប្រកាន់​ ដំណើរ​ការ​ ឬ​មិន​ដំណើរ​​ការ​ ព្រោះ​តុលាការមាន​​នីតិ​វិធី​ និង​មាន​អង្គ​ច្បាប់​ច្បាស់​លាស់​ គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​ទេ​ ៕