ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ចល័ត​​​បង្ក្រាប​​រថយន្ត​កាមរី​​2គ្រឿង​​ដឹក​ទំនិញ​​ក្លែង​បន្លំ​គុណ​ភាព​

12 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ត្រី​ខ​គ្មាន​​ស្លាក​សញ្ញា​​ និង​ការវេច​ខ្ចប់​​ឱ្យ​បាន​​ត្រឹម​​ត្រូវ​ខូចគុណ​ភាព​​ចំនួន​៤១​​កេស ស្មើ​នឹង​១.៥៨៤​​កំប៉ុង ព្រម​ទាំង​សណ្តែក​ខៀវ​បំពង​ចំនួន​៣០​គីឡូ​ក្រាម ​ត្រូវ​បាន​មន្ត្រី​គយ​​ចល័ត​​ប្រចាំ​នៅ​ចំណុច​​ផ្សារ​កណ្តាល​ ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ ​សង្កាត់​​ប៉ោយ​ប៉ែត ​បាន​ឆែក​ឆេរ​​ចាប់​បាន​​ពី​រថយន្ត​​កាមរី​២​គ្រឿង ​ដែល​ដឹក​​

ក្រុងប៉ោយប៉ែត ៖ ត្រី​ខ​គ្មាន​​ស្លាក​សញ្ញា​​ និង​ការវេច​ខ្ចប់​​ឱ្យ​បាន​​ត្រឹម​​ត្រូវ​ខូចគុណ​ភាព​​ចំនួន​៤១​​កេស ស្មើ​នឹង​១.៥៨៤​​កំប៉ុង ព្រម​ទាំង​សណ្តែក​ខៀវ​បំពង​ចំនួន​៣០​គីឡូ​ក្រាម ​ត្រូវ​បាន​មន្ត្រី​គយ​​ចល័ត​​ប្រចាំ​នៅ​ចំណុច​​ផ្សារ​កណ្តាល​ ក្នុង​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ ​សង្កាត់​​ប៉ោយ​ប៉ែត ​បាន​ឆែក​ឆេរ​​ចាប់​បាន​​ពី​រថយន្ត​​កាមរី​២​គ្រឿង ​ដែល​ដឹក​​     ប​ង្កប់​​ជា​មួយ​ផ្លែ​ឈើ​​នៅ​ថ្ងៃ​ទី​២៧ មិថុនា ។

ត្រី​ខ​និង​សណ្តែក​​បំពង​​ទាំង​នេះ ​ត្រូវ​​បាន​លោក​គីវ ​គឹម​ផា មន្ត្រី​​ភ្នាក់ងារ​​គយ និង​​រដ្ឋា​ករ​​ ស្រាវជ្រាវ​ និង​បង្ក្រាប​​អំពើ​​រត់​ពន្ធ​នៃ​​ទីស្នាក់​ការ​គយ និង​រដ្ឋា​ករ​ប៉ោយប៉ែត ​ប្រាប់ថា ​កម្លាំង​របស់​​លោក​ចាប់​បាន​ពី​រថយន្ត​​កាមរី​២​គ្រឿង ។ មួយ​គ្រឿង​​ឆែក​ឆេរ​​ចាប់​បាន​នៅ​ម៉ោង​​២​និង​៣០​នាទី​​រសៀល រឹប​អូស​បាន​​ត្រីខ​ចំនួន​៥​កេស ​ស្មើ​នឹង​​២៤០​កំប៉ុង និង​សណ្តែក​​ខៀវ​បំពង​​ខូច​គុណភាព​ចំនួន​៣០​គីឡូ​ក្រាម ​និង​មួយគ្រឿង​ទៀតឆែក​ឆេរ​​ចាប់​បាន​​​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ដដែល រឹប​អូស​បាន​ត្រី​ខ​​ចំនួន​៣៦​កេស ស្មើ​នឹង​​១.៣៤៤​​កំប៉ុង ។

លោក​គីវ គឹម​ផា បន្តថា ​ការ​ចាប់​បាន​​ទំនិញ​​ទាំងនេះ​គឺ​ខណៈ​កម្លាំង​​រ​បស់​លោក​​ពង្រឹង​ការ​ត្រួត​ពិនិត្យ​​ទំនិញតាម​រថយន្ត​ ។ ទំនិញ​​ទាំងនេះ​មិន​ត្រឹម​តែ​គ្មាន​ស្លាកសញ្ញា ឬ​ការ​វេច​ខ្ចប់​​ឱ្យ​បាន​ត្រឹម​ត្រូវ​​នោះទេ ​ថែម​ទាំងគេ​​វាយ​ដាក់​កាល​បរិច្ឆេទ​​ហួស​កំណត់​​ការ​ប្រើ​ប្រាស់​​តាម​របៀប​ក្លែង​​បន្លំ​ទៀត​​ផង ដូច​ជា​ត្រី​ខ​ទាំង​ជាង​១​ពាន់​​កំប៉ុង​នេះ​ជាដើម​ ។

លោក​គីវ ​គឹម​ផា​ បាន​បន្ត​ទៀតថា ចំពោះ​​ម្ចាស់​រថយន្ត​​ក្រោយ​ពី​​សួរ​នាំ​ពួកគេ​ប្រាប់ថា ​គ្រាន់​​តែ​​ស៊ីឈ្នួល​​ដឹក​ឱ្យ​គេ​ប៉ុណ្ណោះ ​ហើយ​​មិន​ព្រម​​ប្រាប់​​ឈ្មោះ​ម្ចាស់​​ទំនិញ​នោះ ឬ​ក៏​ដឹក​មក​ពី​ណា​នោះដែរ ។ ជា​គោល​ការណ៍​​​សមត្ថ​​កិច្ច​​​បាន​ធ្វើ​ការ​​អ​ប់រំ និង​សុំ​ឱ្យ​ពួកគេ​បញ្ឈប់​​ការ​ដឹក​ទំនិញ​​ខូច​គុណ​ភាព​បន្ត​ទៀត  ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ​ក្រោយ​​​ពេល​ទទួល​ទាន។​​ បន្ទាប់​​មក​​សមត្ថ​កិច្ច​បាន​​ឱ្យ​ពួកគេ​​ធ្វើ​កិច្ច​សន្យា​រួច​ឱ្យ​ត្រឡប់​​ទៅវិញ​ជា​មួ​យ​រថយន្ត​​​រៀង​ខ្លួន​ៗ។ ឯ​ទំនិញ​ទាំង​អស់​​​នោះ​ ​ក្រោយ​ធ្វើ​កំណត់​ហេតុ​រួច​​ក៏​​ប្រគល់​​ឱ្យ​មន្ត្រី​​កាំកុង​ត្រូល​​ចាត់​ការ​បន្ត៕