ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​គំរាម​កាត់​ផ្តាច់​​​ការ​​ផ្គត់​ផ្គង់​​​ថាមពល​អគ្គិសនី​​ដល់​​​បេឡា​រុស្ស​

12 ឆ្នាំ មុន

​ប្រទេស​រុស្ស៊ី​កាលពីថ្ងៃទី​​​២៨ មិថុនា​ ​កន្លង​មក ​បានគំរាម​​​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​​ថាមពល​ដល់​ប្រទេស​​បេឡារុស្ស ​ក្រោយពី​ប្រទេស​​​នៅក្បែរ​​ខាង​ខ្លួន​មួយ​​នេះ ខក​ខានមិនបាន​​​​សង​​បំណុល​​ដោយ​លើកឡើង​​​ពីវិបត្តិ​​សេដ្ឋកិច្ច ។ ​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​ថាមពល​​រុស្ស៊ី Inter RAO UES និយាយ​​​ថា ការ​​កាត់ផ្តាច់​​ការ​ផ្គត់ផ្គង់​​​ថាមពលនេះ​

​ប្រទេស​រុស្ស៊ី​កាលពីថ្ងៃទី​​​២៨ មិថុនា​ ​កន្លង​មក ​បានគំរាម​​​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​​ថាមពល​ដល់​ប្រទេស​​បេឡារុស្ស ​ក្រោយពី​ប្រទេស​​​នៅក្បែរ​​ខាង​ខ្លួន​មួយ​​នេះ ខក​ខានមិនបាន​​​​សង​​បំណុល​​ដោយ​លើកឡើង​​​ពីវិបត្តិ​​សេដ្ឋកិច្ច ។ ​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​ថាមពល​​រុស្ស៊ី Inter RAO UES និយាយ​​​ថា ការ​​កាត់ផ្តាច់​​ការ​ផ្គត់ផ្គង់​​​ថាមពលនេះ​ នឹង​ចូលជា​ធរ​មាន​​ចាប់ពីថ្ងៃទី​២៩ មិថុនា​ទៅ ។​

អ្នកនាំពាក្យ​​​​ក្រុមហ៊ុននេះ លោក Anton Nazarov និយាយ​​​ប្រាប់ទីភ្នាក់ងារ​​​ព័ត៌មាន​​បារាំង​​ AFP ថា យើង​​​មិនទាន់​​​ទទួលបានការ​​បង់​សង់​ប្រាក់​​​បំណុល​ដែល​ប្រទេស​បេឡា​រុស្សជំពាក់​​នៅឡើយ​​ទេ ដូច្នេះ​​​យើង​នឹង​​កាត់ផ្តាច់​​ការ​ផ្គត់​ផ្គង់​​ថាមពល​​​អគ្គិសនី​​​ទាំងស្រុង​ដល់ប្រទេស​​នេះ​ចាប់​ពី​ថ្ងៃទី​​​២៩ មិថុនា​ទៅ​។​ ប្រទេស​រុស្ស៊ី​​​បានគំរាមកាត់ផ្តាច់​​​ការ​ផ្គត់​ផ្គង់​​ថាមពលអគ្គិសនី​​​ដល់ប្រទេស​​​បេឡា​រុស្ស ​ក្រោយ​​ពី​ផ្តល់​​​ការពន្យារពេល​​​ឱ្យប្រទេស​​នេះបង់​​សង​​បំណុល​​ដែលជំពាក់​​ ហើយ​នៅ​​​តែមិនទាន់​សង​ទៀត ។​

ក្រុមហ៊ុន​​ផ្គត់​ផ្គង់​​ថាមពលរុស្ស៊ី​​​​និយាយ​ថា ខ្លួន​នឹងបន្ត​​​ការផ្គត់ផ្គង់​​​​​​ថាមពល​ដល់​ប្រទេស​​បេឡា​រុស្សវិញ ​​ដរាបណា បំណុល​​​ដែលប្រទេស​​នេះ​ជំពាក់​​ត្រូវ​បង់​​​សង​រួច​រាល់​។​
ប្រទេស​បេឡារុស្ស​​និយាយ​ថា ​ខ្លួនមាន​ប្រាក់​​គ្រប់គ្រាន់ដើម្បី​​​បង់​សងថ្លៃ​​​ថាមពល​​​ទៅឱ្យ​រុស្ស៊ី​​​ ប៉ុន្តែ​​ខ្លួន​​​នៅខ្វះ​ប្រាក់​​រូប្ល៍​បន្តិច​​​​បន្តួច​៕​