ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ចេះ​ជាង​ចង់​​ធ្វើ​មេ​ជាង​​សំណង់​ខឹង​​គេ​ឱ្យ​ធ្វើ​​កូន​ជាង​​ចាក់​គេ​​ធ្លាយ​ពោះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជា​មេ​ជាង​សំណង់​បាន​ត្រូវ​ជន​កំរោល​ម្នាក់​​​ចាក់នឹង​កូន​កាំបិត​​ចុង​​ស្រួច​ ​បណ្តាល​ឱ្យ​ធ្លាយ​​​ពោះ​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ ដោយ​សារ​​ទំនាស់​ពាក្យ​សំដី​គ្នា​បន្តិច​បន្តួច​​ពេល​កំពុងផឹក​ស៊ី​​ជុំ​គ្នា​រឿង​ជន​ដៃ​ដល់​​ចង់​ធ្វើ​មេ​ជាង​សំណង់ ប៉ុន្តែ​​ជន​រងគ្រោះ​​ឱ្យ​ធ្វើ​ត្រឹម​កូន​ជាង ព្រោះ​ជន​​នោះ​អត់​​ចេះ​អ្វី​ទាំង​អស់​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជា​មេ​ជាង​សំណង់​បាន​ត្រូវ​ជន​កំរោល​ម្នាក់​​​ចាក់នឹង​កូន​កាំបិត​​ចុង​​ស្រួច​ ​បណ្តាល​ឱ្យ​ធ្លាយ​​​ពោះ​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ ដោយ​សារ​​ទំនាស់​ពាក្យ​សំដី​គ្នា​បន្តិច​បន្តួច​​ពេល​កំពុងផឹក​ស៊ី​​ជុំ​គ្នា​រឿង​ជន​ដៃ​ដល់​​ចង់​ធ្វើ​មេ​ជាង​សំណង់ ប៉ុន្តែ​​ជន​រងគ្រោះ​​ឱ្យ​ធ្វើ​ត្រឹម​កូន​ជាង ព្រោះ​ជន​​នោះ​អត់​​ចេះ​អ្វី​ទាំង​អស់​ ទើប​ធ្វើ​ឱ្យ​ជន​នោះ​​ផ្ទុះ​កំហឹង​ទាញ​កាំបិត​​ចាក់​ឱ្យ​​របួស​តែ​ម្តង ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៨​យប់​​ថ្ងៃទី​២៧ មិថុនា ​ឆ្នាំ​២០១១​ នៅចំណុច​ផ្ទះ​​ជួល​​ក្នុង​ភូមិ​ត្រពាំង​ថ្លឺង ​​សង្កាត់​ចោម​ចៅ ​ខណ្ឌដង្កោ ។

ជន​រងគ្រោះ​ឈ្មោះ​ឈិន ម៉េង​ អាយុ​​៣៥​ឆ្នាំ ជា​មេ​ជាង​សំណង់ មាន​ស្រុក​កំណើត​​នៅ​ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់​ចាម ស្នាក់​នៅ​ផ្ទះជួល​​ក្នុង​ភូមិ​កើត​ហេតុ ។ ចំណែក​ឯ​ជន​ដៃ​ដល់​ឈ្មោះ​ម៉ាប់ ​ហៅសំបូរ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​កើតហេតុ​នោះ​ដែរ ​​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន ប៉ុន្តែ​​ភ្លាមៗ​នោះ​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​បាន​ធ្វើការ​​ឃាត់ខ្លួន​បុរស​៣​នាក់​ផង​ដែរ ​ដោយ​អះអាង​ថា ជា​បក្ស​ពួក​ជន​ដៃ​ដល់​។ ​

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅព្រឹក​ថ្ងៃទី២៧ មិថុនា នោះ​ ម្ចាស់​ផ្ទះ​ជួល​ខាងលើ​បាន​នាំ​ជនដៃ​ដល់​​ឈ្មោះ​ម៉ាប់ ហៅ​សំបូរ ទៅផ្ញើ​ជន​រងគ្រោះ​ដើម្បី​ឱ្យធ្វើការ​សំណង់​។ ​ពេល​នោះ​ជន​ដៃ​ដល់​​បាន​ទាម​ទារ​​ធ្វើ​ជា​មេ​ជាង​ ប៉ុន្តែ​ជន​រង​គ្រោះ​​មិន​ឱ្យ​​ធ្វើ​ ​ព្រោះ​ជន​នេះ​អត់​ចេះ​​កិច្ច​ការ​ជាង​ឡើយ បើ​ធ្វើ​​ត្រឹម​កូន​​ជាង​កំប៉ិក​​កំប៉ុក​បាន​ ហើយ​ទោះ​បី​ជា​យ៉ាងណា ក៏​ជន​នោះ​ធ្វើ​ការ​​បាន​​រយៈ​ពេល​១​​ថ្ងៃ​ដែរ ។ ប្រភព​ដដែល​បាន​បន្ត​ថា ​លុះដល់​​វេលា​យប់​​ឡើង ​ជន​រងគ្រោះ​​ និង​ជន​ដៃ​ដល់​ ព្រម​ទាំង​​ម្ចាស់​ផ្ទះ​​ជួល​ បាន​ស៊ី​ផឹក​​ជុំគ្នា​​នៅ​ក្នុង​​ផ្ទះ​​ជួល​នោះ​ ប៉ុន្តែ​ក្រោយ​ពេល​ផឹក​បាន​បន្តិច​​ម្ចាស់​ផ្ទះ​ជួល​បាន​ក្រោក​ដើរ​​ចេញទៅ​មុន​នៅ​សល់​តែជន​​រងគ្រោះ និង​ជន​ដៃ​ដល់​អង្គុយ​ផឹក​ជា​មួយគ្នា​​ តែ​ពីរនាក់​ ។ ខណៈ​នោះ​ពួកគេ​ក៏​បាន​និយាយ​គ្នា​​ពីរឿង​ធ្វើការ​​សំណង់​​ ហើយ​ជន​សង្ស័យ​​បាន​ទាម​ទារ​ធ្វើ​​ជា​មេ​ជាង បើ​មិន​បាន​​ធ្វើ​​ជា​មេ​ជាង​ទេ គេ​មិន​ធ្វើ​ការ​ឡើយ ។

ប្រភពដដែល​បាន​បន្តទៀតថា ​ចំណែកឯ​​ជន​រងគ្រោះមិន​ព្រម​ឱ្យ​ជន​នេះ​ធ្វើជា​មេ​ជាង​ឡើយ ព្រោះ​ជន​នេះ​អត់ចេះ​​ធ្វើ​កិច្ចការ​ជាង​ផង ​ហើយ​ការ​មិន​​យល់​ព្រម​​នោះ​​បាន​បង្ក​ឱ្យ​​មាន​ការ​ឈ្លោះ​ប្រកែក​​គ្នា​រហូត​ជន​សង្ស័យ​​ជេរ​ប្រមាថ​ជន​រង​គ្រោះ​​ជាច្រើន ។ ដោយទ្រាំ​មិន​បាន​ជន​រង​គ្រោះ​​ក៏ស្ទុះ​​ចូលទៅ​ប្រុង​​វាយ​​ក៏ត្រូវជន​នេះដក​កូន​កាំបិត​​ចាក់​ចំ​ពោះ ​បណ្តាល​ឱ្យ​រង​របួស​​យ៉ាងធ្ងន់​ធ្ងរ​​តែម្តង ។ ​ប្រភព​ដ​ដែល​បាន​បន្តថា ​ក្រោយ​ពេលកើត​ហេតុ​​ជន​សង្ស័យ​​​បាន​រត់​គេចខ្លួន​បាត់ស្រមោល ឯ​ជន​រងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​​ទៅសង្គ្រោះ​​​នៅមន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ជា​បន្ទាន់ ។

​ក្រោយ​​ពេលកើតហេតុ ​ប៉ូលិស​ប៉ុស្តិ៍​​ចោម​ចៅ​​បានចុះ​ទៅ​​ឃាត់​ខ្លួន​បុរស​៣​នាក់​នាំយក​ទៅ​សាក​សួរ​ដោយ​សង្ស័យថា ជា​​បក្សពួក​ជន​ដៃ​ដល់​ តែ​លទ្ធ​ផល​​យ៉ាងណា​នោះ​ពុំ​ទាន់​ដឹង​ទេ៕